រូបសណ្ឋានដាំបន្លែមានសុវត្ថិភាពនិងចិញ្ចឹមឃ្មុំជួយប្រជាកសិកររួចផុតពីភាពក្រីក្រនៅខេត្ត Ha Giang

09:49 2018/07/28

ស្រុក Quan Ba ខេត្ត Ha Giang បាននិងកំពុងអភិវឌ្ឍន៍រូបសណ្ឋានដាំបន្លែ មានសុវត្ថិភាពនិងចិញ្ចឹមឃ្មុំយកទឹកឃ្មុំ។ ដោយមានឧត្តមភាពអំពីលក្ខណៈដីធ្លី និងអាកាសធាតុនោះ រូបសណ្ឋានទាំងពីរនេះកំពុងអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ជួយបណ្ដាជនជាតិនៅទីនេះកាត់បន្ថយភាពក្រីក្រនិងធ្វើជាអ្នកមានដោយចីរភាព។

 រូបសណ្ឋានដាំបន្លែក្នុងផ្ទះសំណាញ់បានសរឲ្យឃើញនូវប្រសិទ្ធភាពជាពិតប្រាកដ ដោយជួយកាត់បន្ថយកម្លាំងពលកម្ម ខណៈដែលលើកកំពស់តំលៃសេដ្ឋកិច្ច។ (រូបថត៖ (http://quyhotronongdan.vn) 

ស្រុក Quan Ba មានសត្វឃ្មុំប្រមាណជាង៣ពាន់៥រយហ្វូង។ ទីនេះមានវាលផ្កាជីសង្កាម ផ្កាព្រៃ និងរុក្ខជាតិឱសថជាច្រើនប្រភេទ ដូច្នេះហើយរបរចិញ្ចឹមឃ្មុំអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ក្នុងប៉ុន្មានឆ្នាំកន្លងមក របរចិញ្ចឹមឃ្មុំនាំមកនូវតំលៃសេដ្ឋកិច្ចខ្ពស់សំរាប់អ្នកចិញ្ចឹម។ ដោយឃើញផលប្រយោជន៍ពីការចិញ្ចឹមឃ្មុំយកទឹកឃ្មុំនេះ លោក Le Trung Kien ប្រធានគណៈកម្មាធិការប្រជាជនឃុំ Quyet Tien ស្រុក Quan Ba បានសម្រេចវិនិយោគទុន ចិញ្ចឹមឃ្មុំជាង៣០០ហ្វូង។ លោក Le Trung Kien បានចែករំលែកថា លោកបានទៅដល់កន្លែងជាច្រើនដើម្បីរៀនសូត្របន្ថែមបទពិសោធន៍ ហើយវិល ត្រឡប់មកបង្រៀនឲ្យប្រជាជនតំបន់អំពីរបៀបចិញ្ចឹមឃ្មុំ។ នាបច្ចុប្បន្ន ឃុំ Quyet Tien កំពុងលក់ទឹកឃ្មុំប្រមាណ៣ប្រភេទ តាមរដូវផ្កានានានៅតំបន់ដូចជា ទឹកឃ្មុំជីសង្កាម ទឹកឃ្មុំរុក្ខជាតិឱសថនិងទឹកឃ្មុំផ្កាព្រៃ។ ក្នុងនោះ ទឹកឃ្មុំជីសង្កាមមានគុណភាពល្អបំផុត ដោយរស់ជាតិផ្អែមស្រាល ក្លិនក្រអូបពិសេស ដែលត្រូវបានអតិថិជននិយមចូលចិត្ត។ 

លោក Le Trung Kien បានឲ្យដឹងថា នាបច្ចុប្បន្ន ខេត្ត Ha Giang បានបង្កើតសមាគមន៍ចិញ្ចឹមឃ្មុំនិងសហករណ៍នានា ដូច្នេះហើយបង្កភាពងាយស្រួលសំរាប់ការអភិវឌ្ឍមុខរបរនេះ។ “នាបច្ចុប្បន្នខេត្ត Ha Giang និងស្រុក Quan Ba កំពុងផ្សព្វផ្សាយផលិតផលទឹកឃ្មុំ។ ប្រជាជនក៏ផ្សព្វផ្សាយដោយខ្លួនឯងដែរ ប៉ុន្តែប្រការសំខាន់បំផុតនោះគឺត្រូវធានាគុណភាព សុវត្ថិភាពនិងអនាម័យ។ ផលិតផលមានគុណភាពល្អគឺជារបៀបផ្សព្វផ្សាយល្អបំផុត”។

 

ចាប់ពីឆ្នាំ២០១៧មក ឃុំ Quyet Tien បានលាតត្រដាងអនុវត្តន៍រូបសណ្ឋានដាំបន្លែមានសុវត្ថិភាព តាមបទដ្ឋានអនាម័យសុវត្ថិភាពចំណីអាហារ VietGapហើយកំពុងនាំមកនូវប្រសិទ្ធភាពខាងសេដ្ឋកិច្ចខ្ពស់សំរាប់ប្រជាជន។ នាចុងឆ្នាំ២០១៧ គ្រួសារលោក Lu Dung Trung នៅភូមិ Bo Lach បានផ្លាស់ប្ដូរពីការដាំស្រូវលើផ្ទៃដី១ហិកតាទៅជាការដាំបន្លែក្នុងផ្ទះសំណាញ់វិញ។ នៅក្នុងផ្ទះសំណាញ់នេះត្រូវបានដំឡើងប្រព័ន្ធស្រោចទឹកដោយស្វ័យប្រវត្តិ។ ចាប់ពីនោះមក រូបសណ្ឋានដាំបន្លែក្នុងផ្ទះសំណាញ់បានសរឲ្យឃើញនូវប្រសិទ្ធភាពជាពិតប្រាកដ ដោយជួយកាត់បន្ថយកម្លាំងពលកម្ម ខណៈដែលលើកកំពស់តំលៃសេដ្ឋកិច្ច។ លោក Lu Dung Trung បានឲ្យដឹងថា៖  “នាបច្ចុប្បន្ន ខ្ញុំដាំបន្លែដោយមិនប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតទេ ដូច្នេះហើយមានសុវត្ថិភាពណាស់។ ខ្ញុំកំពុងប្រមូលស្ពៃ ហើយត្រៀមរៀបចំដាំប៉េងប៉ោះ។ មួយទៀតគឺ ដាំបន្លែក្នុងផ្ទះសំណាញ់គឺមិនមានសត្វល្អិតចង្រៃឡើយ”។

លោក Hoang Van Dung កម្មាភិបាលការិយាល័យកសិកម្មស្រុក Quan Ba បានឲ្យដឹងថា នាបច្ចុប្បន្ន ប្រជាជនបានជំរុញខ្លាំងការអនុវត្តវិទ្យាសាស្ត្របច្ចេកទេសចូលក្នុងការធ្វើផលិតកម្មហើយ ដូចជាការដាំបន្លែក្នុងផ្ទះសំណាញ់។ “តាមការសាកពិសោធន៍សរឲ្យឃើញថា ការដាំបន្លែក្នុងផ្ទះសំណាញ់នាំមកនូវប្រាក់ចំណូលជាង ពី៤ដល់៥ដង់បើប្រៀបនឹងការដាំស្រូវនិងពោត។ ស្រុកក៏បានរៀបចំវគ្គហ្វឹកហ្វឺនអំពីបន្លែមានសុវត្ថិភាព ដើម្បីណែនាំប្រជាជនធ្វើផលិតកម្មតាមបទដ្ឋាន VietGap ក៏ដូចជាការប្រើប្រាស់ថ្នាំ ជី និងផ្ដល់ពូជជូនប្រជាជនផងដែរ។ តាមគម្រោងការណ៍ថា ដល់ឆ្នាំ២០២០ នឹងមានផ្ទៃដីដាំបន្លែក្នុងផ្ទះសំណាញ់ចំនួន៧ហិកតានិងផ្ទៃដីដាំបន្លែអនាម័យចំនួន៥០ហិកតា។”

ដើម្បីពង្រីករូបសណ្ឋានផលិតបន្លែមានសុវត្ថិភាព ឆ្ពោះទៅរកខឿនកសិកម្មស្អាតនិងចីរភាព ស្រុក Quan Ba បាននិងកំពុងជំរុញខ្លាំងការងារឃោសនាដើម្បីប្រជាជនយល់ដឹងច្បាស់អំពីផលប្រយោជន៍នៃការធ្វើកសិកម្មអនាម័យ ព្រមទាំងមានគោលនយោបាយទាក់ទាញការវិនិយោគ និងបង្កើតប្រព័ន្ធចែកចាយចំណីអាហារមានសុវត្ថិភាពទៅដល់អតិថិជនផងដែរ៕


 

;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll