ពិធីបុណ្យ Ooc phan xa - លក្ខណៈស្រស់​ស្អាត​ក្នុង​វប្បធម៌​ជំនឿសាសនារបស់ជនជាតិឡាវ

07:08 2018/10/11

ប្រទេស Cham Pa ជាមួយនឹងពិធីបុណ្យប្រពៃណីជាច្រើន ដែលបានប្រព្រឹត្តិទៅពេញមួយឆ្នាំ ក្នុងនោះ មានពិធិបុណ្យសំខាន់ៗដូចជា៖ Bun Pha Vet (ពិធិបុណ្យអំពីជីវិតរបស់ព្រះ) នាខែមេសា Bun Bang Phay (ពិធិបុណ្យកាំជ្រួច) នាខែមិថុនា និងកក្កដា ពិធិបុណ្យ Haw Khao Padap Din (ពិធីបុណ្យឧទ្ទិស បួងសួងសុំសេចក្ដីសុខជូនមនុស្សដែលចែកឋានទៅហើយ) នាខែកញ្ញា។ ក្នុងនោះ ពិធិបុណ្យ Ooc phan xa (ពិធីបុណ្យបញ្ចប់តំណម) នា ពាក់កណ្ដាលខែវិច្ឆិកាតាមប្រតិទិនពុទ្ធសាសនាឡាវ។

ពិធីបុណ្យ Ooc phan xa - លក្ខណៈស្រស់​ស្អាត​ក្នុង​វប្បធម៌​ជំនឿសាសនារបស់ជនជាតិឡាវ
ពិធីបុណ្យ Ooc phan xa

ពិធីបុណ្យ Khau phan xa គឺមានន័យថាចាប់ផ្ដើមតំណម ពីពាក់កណ្ដាលខែសីហា ហើយបញ្ចប់ជាពិធីបុណ្យ Ooc phan xa គឺមានន័យថាបញ្ចប់តំណម នាពាក់កណ្ដាលខែវិច្ឆិកា (តាមប្រតិទិនពុទ្ធសាសនាឡាវ)។ ក្នុងរយៈពេល ៣ ខែ រៀបចំពិធីតំណមនោះ ព្រះសង្ឈជាច្រើនអង្គបានសិក្សាស្រាវជ្រាវពុទ្ធិការ ឬបង្រៀន ចំណែកឯប្រជាជនគឺជៀសវាងការសង់ផ្ទះ និងការរៀបអាពាហ៍ពិពាហ៍ជាដើម។ តាមទំនៀមទំលាប់ មុនពិធី Ooc phan xa ប៉ុន្មានថ្ងៃនោះ ពុទ្ធបរិស័ទបានរៀបចំគ្រឿងដង្វាយដូចជា៖ វេចខ្ចប់នុំ រៀបចំធូប ផ្ដា ទៀន ចង្គៀង នំចំណី បាយដំណើប និងផ្លែឈរគ្រប់មុខ ដើម្បីថ្វាយព្រះនាថ្ងៃក្រោយ ពោលគឺថ្ងៃទី ១៥ ខែវិច្ឆិកា តាម ប្រតិទិនពុទ្ធសាសនាឡាវ។

ព្រះតេជគុណ Bun lot Vinh xa mon គង់នៅវត្តន៍ Na xay Xay Xet Tha ទីក្រុងវៀងចន្ទន៍ បានពុទ្ធដីកាថា៖ “ក្រោយពីពិធីបុណ្យ Ooc phan xa នោះ ប្រការសំខាន់ គឺត្រូវ ធ្វើបុណ្យទានឲ្យបានច្រើន។ ទីមួយគឺអនុវត្តន៍ដំបូន្មានរបស់ ព្រះតេជគុណ ពោលគឺមិនប្រព្រឹត្តិអំពើបាប។ ទីពីរគឺខិតខំប្រឹងប្រែងប្រព្រឹត្តិអំពើល្អចំពោះជីវិតរស់នៅ ដើម្បីមនុស្សគ្រប់រូប សង្គម និងប្រទេសជាតិ។ ទីបីគឺត្រូវមានទឹកចិត្តបរិសុទ្ធ ដោយមិនប្រព្រឹត្តិអំពើបាប។ ប្រសិនបើអនុវត្តន៍បានប្រការទាំងបីនេះ ជីវិតនឹងពោរពេញទៅដោយសុភមង្គល និងសុខសាន្តត្រាណផងដែរ”។

ពិធីបុណ្យ Ooc phan xa មានសារៈសំខាន់ណាស់ចំពោះពុទ្ធបរិស័ទ។ Ooc phan xa មិនត្រឹមតែជាពិធិបិទបញ្ចប់រយៈពេល ២ ខែបួសតែប៉ុណ្ណោះទេ ប៉ុន្តែយើងនៅតែ ធ្វើសក្ការៈបូជាជាបន្ត។ លោកយាយ Ot  នៅភូមិ That Luong nam អាយុ ៨០ ឆ្នាំ បានឲ្យដឹងថា៖ “ជារៀងរាល់ឆ្នាំ នាថ្ងៃទី ១៥ ខែវិច្ឆិកា នាងខ្ញុំតែងតែ ទៅប្រគេន ចង្ហាន់ ជូនព្រះ។ នាងខ្ញុំធ្វើដូច្នេះ ដើម្បីនាំមកនូវសុភមង្គល លាបសំណាងថែមទៀត សម្រាប់ជាតិនេះ និងជាតិក្រោយទៀត ព្រមទាំងបួងសួងឲ្យ សាច់ញាតិរបស់យើងដែលលាចាកលោកទៅនោះ ឈានទៅកាន់ សុគតិភពផងដែរ”។

 ពិធីបុណ្យ Ooc phan xa

ពិធីបុណ្យបញ្ចប់តំណមក៏មានសកម្មភាពលែងកំសាន្តច្រើនផងដែរ ជាពិសេសគឺពិធីបុណ្យប្រណាំងចែវទូក ដែលបានរៀបចំឡើងក្រោយពីរាត្រីបញ្ចប់ ពិធីបុណ្យ Ooc phan xa ។ សកម្មភាព ដ៏មានសារៈសំខាន់មួយទៀតក្នុងពិធី បុណ្យបញ្ចប់តំណម របស់ប្រជាជនឡាវគឺសកម្មភាពប្រលែង ចង្គៀងគោមតាមដងទន្លេមេគង្គ នាគ្រារាត្រីនៃពីធីបុណ្យបញ្ចប់តំណម។ លោក Kalana Peiris មកពីប្រទេស ស្រីលង្កា ដែលកំពុងបំពេញការងារនៅ ទីក្រុងវៀងចន្ទន៍បានចែករំលែកថា៖ “ព្រះពុទ្ធសាសនានៅប្រទេស ស្រីលង្កាក៏មានលក្ខណៈស្រដៀងទៅនឹង ប្រទេសឡាវ ដែរ។ ប្រទេសឡាវ ថៃ កម្ពុជា មីយ៉ាន់ម៉ា និង ស្រីលង្កា  គឺជាប្រទេសកាន់ព្រះពុទ្ធសាសនា។ យើងខ្ញុំមានសេចក្ដីសប្បាយរីយរាយណាស់ ខណៈដែលបានបំពេញការងារនៅប្រទេសពុទ្ធសាសនានេះ ដោយមានពិធីបុណ្យទាននានាដូចប្រទេសស្រីលង្កាផងដែរ”។

នាឆ្នាំ ២០១៨ ពិធីបុណ្យ Ooc phan xa  នឹងបានរៀបចំឡើងនាថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៨ តាមច័ន្ទគតិ។ ប្រសិនបើលោកអ្នកនាងមានបំណងចង់ចូលរួមពិធីបុណ្យ Ooc phan xa  នោះ សូមអញ្ជើញទៅកាន់ទីក្រុងវៀងចន្ទន៍  Luong Pa Bang  ឬ Cham Pa Sac ដើម្បីស្វែងយល់អំពីជំនឿសាសនារបស់ប្រជាជនឡាវផងដែរ៕


 

(ប្រភពព័ត៌មាន: VOV5)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll