បោះពុម្ពផ្សាយតែមប្រៃសណីយ៍ឈុតពិសេស “សត្វនៅសួនឧទ្យានជាតិ Kon Ka Kinh”

16:32 2018/08/19

យុគសម័យ - នាថ្ងៃទី១៨ខែសីហា នៅទីក្រុង Pleiku ខេត្ត Gia Lai ក្រសួងព័ត៌មាននិងផ្សព្វផ្សាយនិងអគ្គក្រុមហ៊ុនប្រៃសណីយ៍វៀតណាម បានរួមសហការជាមួយគណកម្មាធិការប្រជាជនខេត្ត Gia Lai បោះពុម្ភផ្សាយតែមប្រៃសណីយ៍ឈុតពិសេស “សត្វនៅសួនឧទ្យានជាតិ Kon Ka Kinh ” (Gia Lai)។

ទិដ្ឋភាពនៃពិធី (រូបថតៈ chinhphu.vn)

ឈុតតែមពិសេសនេះមានគំរូតែមចំនួន៤និង block តែមមួយ ដែលជារូបភាពពិតប្រាកដនៃប្រភេទសត្វនៅសួនឧទ្យានជាតិ Kon Ka Kinh ដូចជាបក្សី Khuou  (Garrulax konkakinhensi) សត្វល្មូន Ola  (Acanthosaura nataliae), សត្វ Mang Truong Son (Muntiacus truongsonensis) ជាដើម។

ទន្ទឹមជាមួយគ្នានោះ Block តែមថែមទាំងបង្ហាញពីធម្មជាតិ ដែលតភ្ជាប់សត្វ៤ប្រភេទនៅសួនឧទ្យាន Kon Ka Kinh និងព្រៃនៅពីចម្ងាយដែលបង្កើតឡើងផ្ទាំងទស្សនីយភាពរស់រវើកនិងមានភាពស្រមើស្រមៃ។

តែមមានតម្លៃ៣ប្រភេទ គឺ ៣ ពាន់ដុង; ៦ពាន់៥រយដុងនិង១ម៉ឺន៥រយដុង រចនាដោយវិចិត្រករ To Minh Trang នៅអគ្គនាយកប្រៃសនីយ៍វៀតណាម (រូបថតៈ chinhphu.vn)

ការបោះពុម្ភផ្សាយតែមឈុតពិសេស “សត្វនៅសួនឧទ្យានជាតិ Kon Ka Kinh (Gia Lai)” មិនត្រឹមតែឧទ្ទេសនាមជាមួយភ្ញៀវទេសចរជាតិនិងអន្តរជាតិចំពោះភាពសម្បូរបែបនៃសត្វនិងរុក្ខជាតិនៅឧទ្យានជាតិ Kon Ka Kinh ឲ្យប្រជាជនបានជ្រាបនឹង ចូលរួមកាន់តែសកម្មនៅក្នុងការអភិរក្សនិងអភិវឌ្ឍន៍សត្វព្រៃដ៏កម្រ។

សួនឧទ្យាន Kon Ka Kinh មើលពីលើ (រូបថតៈ Internet)

ក្រៅពីនេះ តាមរយៈតែមមួយឈុតនេះ អ្នកទេសចរក្នុងស្រុកនិងបរទេសអាចយល់ដឹងបន្ថែមអំពីវប្បធ៌មនិងទស្សនីយភាពដ៏ល្បីល្បាញនៃតំបន់ព្រៃណ Tay Nguyen។

ឧទ្យានជាតិ Kon Ka Kinh មានទីតាំងស្ថិតនៅទិសឦសាន​របស់ ខេត្ត Gia Lai ដែលមានចម្ងាយប្រហែល៥០ គីឡូម៉ែត្រពីទីក្រុង Pleiku ។ នៅឆ្នាំ ២០០២ តំបន់អភិរក្សធម្មជាតិ Kon Ka Kinh ត្រូវបាននាយករដ្ឋមន្ត្រីអនុម័តជាផ្លូវការឲ្យប្តូរឈ្មោះទៅជាសួនឧទ្យានជាតិ Kon La Kinh មានផ្ទៃដីចំនួន ៤១.៧៨០ ហិកតា។

ល្បាក់ទឹកមួួយក្នុងសួនឧទ្យានជាតិ Kon Ka Kinh (រូបថតៈ Internet)

បច្ចុប្បន្ននេះ ឧទ្យានជាតិកំពុងមានប្រភេទរុក្ខជាតិជាង ១ពាន់ ប្រភេទសត្វរាប់រយប្រភេទ ក្នុងនោះ មានសត្វកម្រជាច្រើន ដែលមានឈ្មោះនៅក្នុងសៀវភៅក្រហម ដូចជាសត្វទោច, Vooc va ជើងពណ៌ប្រផេះ,  mang Truong Son ជាដើម។​ នៅឆ្នាំ ២០០៣ សួនឧទ្យានជាតិ Kon Ka Kinh ត្រូវបានគេទទួលស្គាល់ថាជាសួនបេតិកភណ្ឌអាស៊ាន៕

(សរុបព័ត៌មាន ដោយ ថាញ់ កុង)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll