ប្រាសាទអង្គវត្តរបស់កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាទីសំណង់ប្រវត្តិសាស្ដ្រដ៏អស្ចារ្យបំផុតក្នុងលោកនៅឆ្នាំ២០១៨

20:53 2018/08/04

យុគសម័យ - យោងតាម freshnewsasia.com ឲ្យដឹង ក្រសួងទេសចរណ៍កម្ពុជាបានចេញសេចក្តីជូនដំណឹងថា ទីភ្នាក់ងារប្រឹក្សា យោបល់លើការធ្វើដំណើរ (TripAdvisor) បានសម្រេចផ្ដល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្ត ដោយចាត់ទុកថា ជាទីសំណង់ប្រវត្តិសាស្ដ្រដ៏អស្ចារ្យបំផុត ក្នុងចំណោមទីសំណង់ប្រវត្តិសាស្ដ្រដ៏ល្បីៗ ក្នុងពិភពលោកចំនួន២៥ សម្រាប់ឆ្នាំ២០១៨។

ក្រសួងទេសចរណ៍កម្ពុជាក៏បានបញ្ជាក់ថា ការផ្ដល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ជាទីសំណង់ប្រវត្តិសាស្ដ្រដ៏អស្ចារ្យបំផុតក្នុងឆ្នាំ២០១៨ បានលេចចេញតាមរយៈ ការស្រង់មតិរយៈពេល១២ខែ លើចំណាប់អារម្មណ៍ និងទស្សនៈរបស់អ្នកទេសចរណ៍រាប់លាននាក់ជុំវិញពិភពលោក កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ របស់ទីភ្នាក់ងារប្រឹក្សាយោបល់លើការធ្វើដំណើរ។

 

(ប្រភពព័ត៌មាន: យោងតាម freshnewsasia.com សរុបព័ត៌មានដោយស្រីពេជ្រ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll