ប្រមូលផ្តុំអដ្ឋិធាតុចំនួន២.១០០ធាតុដែលជាកងទ័ពស្មគ្រចិត្តវៀតណាមពលីជីវិតនាគ្រាសង្គ្រាមនៅកម្ពុជា

22:32 2018/07/08

យុគសម័យ - អនុវត្តន៍តាមកម្មវិធីស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុកងទ័ពស្មគ្រចិត្តវៀតណាមដែលពលីកម្មនាគ្រាសង្គ្រាមនៅកម្ពុជានោះ ខេត្ត Long An បានប្រមូលផ្តុំបានអដ្ឋិធាតុចំនួន២.១០០ធាតុ។

ប្រមូលផ្តុំអដ្ឋិធាតុចំនួន២.១០០ធាតុដែលជាកងទ័ពស្មគ្រចិត្តវៀតណាមពលីជីវិតនាគ្រាសង្គ្រាមនៅកម្ពុជា
ធ្វើមាតុភូមិនិវត្តន៍កងទ័ពស្មគ្រចិត្តវៀតណាមដែលពលីជីវិតនៅកម្ពុជា (រូបថតៈ Lao dong)

វរសេនីយ៍ឯកបម្រុង Nguyen Van That - ប្រធានគណៈកម្មការគោលនយោបាយ គណៈប្រតិបត្តិការយោធា ខេត្ត Long An បានឲ្យដឹងថា ចាប់ពីឆ្នាំ២០០១រហូតមកដល់ពេលនេះ ក្រុម K73 Long An ប្រមូលផ្តុំបានចំនួន ២.១០៤ធាតុដែលជាអដ្ឋិធាតុយុទ្ធជនកងទ័ពស្មគ្រចិត្តវៀតណាមដែលពលីតាមគ្រាសង្គ្រាមនានានៅសមរភូមិកម្ពុជា។

ជារៀងរាល់ឆ្នាំ ក្រុម K73 Long An បានអនុវត្តន៍ការស្វែងរកអដ្ឋិធាតុយុទ្ធជនពលីនៅសមរភូមិកម្ពុជាពីខែតុលាឆ្នាំមុនដល់ខែមិថុនាឆ្នាំខាងមុខ។ ដោយឡែក នារដូវបារាំងឆ្នាំ២០១៨ ក្រុម K73 ប្រមូលផ្តុំបានអដ្ឋិធាតុយុទ្ធជនពលីចំនួន២៥ធាតុ នៅតាមខេត្តស្វាយ រៀង របស់កម្ពុជា។ ចំនួនអដ្ឋិធាតុទាំងអស់នេះ នឹងបានប្រគល់ជូនខេត្ត Long An នៅច្រកទ្វារអន្តរជាតិ Binh Hiep មុនថ្ងៃ២៧កក្កដាខាងមុខ៕

 

(ប្រែសម្រួលដោយ មិញ ហ្វឿង)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll