ប្រទេសថៃបង្កើនការទាក់ទាញភ្ញៀវទេសចរវៀតណាម

00:54 2019/05/13

នាថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៨ ថៃបានទទួលភ្ញៀវទេសចរវៀតណាមទី ១ លាន ដែលបានទៅទស្សនាប្រទេសខ្លួន ក្នុងឆ្នាំ២០១៨។ នេះគឺជាតួរលេខគួឲ្យចាប់អារម្មណ៍ចំពោះផ្នែកទេសចរណ៍ថៃ ព្រមទាំងសរឲ្យឃើញថា វៀតណាមគឺជាទីផ្សារសក្តានុពល និងទាក់ទាញចំពោះភ្ញៀវទេសចរណ៍របស់ប្រទេសខ្លួន។ មិនរំលងឱកាសនោះឡើយ នាប៉ុន្មានថ្ងៃមុនពេលឈានចូលឆ្នាំថ្មី ២០១៩ នោះ ថៃបានបើកយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍នៅវៀតណាមផងដែរ។

កម្មវិធី“ថៃអច្ឆរិយ - Amazing Thailand”

“ថៃអច្ឆរិយ - Amazing Thailand” ទើបនឹងបានប្រព្រឹត្តិទៅ ហើយជាសកម្មភាពបើកឆាក ក៏ដូចជាព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍ដ៏ធំបំផុតតាំងពីមុនមក ដែលត្រូវបានអគ្គនាយកដ្ឋានទេសរណ៍ថៃរៀបចំឡើងនៅទីលាន Dong Kinh Nghia Thuc នៅវិថីដើរថ្មើរជើង ជំរិញបឹង Hoan Kiem ទីក្រុងហាណូយ។ ព្រឹត្តិការណ៍នេះទាក់ទាញបានការចូលរួមរបស់ភ្ញៀវយ៉ាងច្រើនកុះករ។ ក្រៅពីការឧទ្ទេសនាមអំពីលក្ខណៈវប្បធម៌ដ៏វិសេសវិសាលបំផុតរបស់ថៃដូចជា៖ ម្ហូបអាហារ និងវប្បធម៌ ក៏ដូចជាទីមកដល់ទេសចរណ៍ដូចជា៖ ទីក្រុងបាងកក និង Pattaya។ លើកនេះ ថៃបានបើកទូលាយការឧទ្ទសនាមគោលដៅទេសចរណ៍ ដែលភ្ញៀវទេសចរណ៍វៀតណាមមិនទាន់ស្គាល់ដល់ដូចជា Chiangmai Chiangrai - ដែលជាទីកន្លែងត្រូវបានប្រដូចជា បុព្ផាទិសខាងកើតប្រទេសថៃ។ លោក Yuthasak Supasorn អគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋានទេសចរណ៍ថៃបានឲ្យដឹងថា៖ “យើងខ្ញុំមិនធ្លាប់រៀបចំព្រឹត្តិការណ៍ដូច្នេះ តាំងពីមុនមកឡើយ។ នេះគឺជាលើកទី ១ ហើយ ដែលយើងខ្ញុំបានរៀបចំព្រឹត្តិការណ៍“ថៃអច្ឆរិយ - Amazing Thailand” នៅទីក្រុងហាណូយ ភាគខាងជើងប្រទេសវៀតណាម។ យើងខ្ញុំសង្ឃឹមថា ប្រជាជនវៀតណាមនៅភាគខាងជើង ក្នុងនោះមានទីក្រុងហាណូយនឹងយល់បន្ថែមអំពីទឹកដីថៃ ហើយអញ្ជើញទៅទស្សនាថៃឲ្យបានច្រើនថែមទៀត។ នេះគឺជាមូលហេតុ ដែលយើងខ្ញុំបានរៀបចំមហោស្រព ថៃអច្ឆរិយ  នៅទីក្រុងហាណូយ”។

 

តាមរបាយការណ៍របស់អគ្គនាយកដ្ឋានទេសចរណ៍ថៃ (TAT) ថា ជារៀងរាល់ឆ្នាំ ថៃបានចំណាយទឹកប្រាក់ពី ២០ ដល់ ៣០ លាន baht (ពី ៦ សែន ដល់ ១ លានដុល្លារអាមេរិក) សម្រាប់សកម្មភាពផ្សព្វផ្សាយនៅវៀតណាម។ ក្នុងឆ្នាំ ២០១៩ ថៃនិងផ្ដោតលើយុវជន ដែលស្រូបយក ៣៣ ភាគរយនៃចំនួនប្រជាជនវៀតណាម ។ ថៃបានខិតខំប្រឹងប្រែងឆ្ពោះទៅរកគោលដៅទទួលភ្ញៀវទេសចរវៀតណាមចំនួន ១,១ លាននាក់ ឆ្នាំ២០១៩។ ដើម្បីអនុវត្តន៍គោលដៅនេះ ថៃបានតែងតាំងឯកអគ្គរាជទូតទេសចរណ៍ថៃប្រចាំនៅវៀតណាមឆ្នាំ ២០១៩ ជាលើកដំបូង គឺលោក Quang Bao ជាពិធីករមួយរូបដែលធ្លាប់ទទួលបានពានរង្វាន់ជាតិ និងអន្តរជាតិជាច្រើន។ TAT បានផ្ដោតសំខាន់លើការផ្សព្វផ្សាយអំពីរូបភាព មនុស្ស ម្ហូបអាហារ និងធម្មជាតិថៃតាមរយៈដំណើរទស្សនាឆ្លងកាត់បទពិសោធន៍ជាក់ស្ដែងរបស់ លោក Quang Bao នៅទីក្រុងបាងកក Hua Hin  Khao Yai ក្នុងគម្រោងការណ៍  “អូ ត្រូវហើយ ប្រទេសថៃ“។ លោក  Quang Bao ទើបនឹងវិលត្រឡប់មកប្រទេសវៀតណាមវិញ ក្រោយពីបានចូលរួមដំណើរទស្សនានៅគោលដៅទាំង ៣ នេះ បានចែករំលែកថា៖ “ខ្ញុំបានទៅទស្សនាគោលដៅទេសចរណ៍ ដូចជា ទីក្រុងបាងកក Hua Hin និង Khao Yai របស់ថៃក្នុងរយៈពេល ៨ ថ្ងៃ។ ខ្ញុំសង្ឃឹមថា ក្នុងមុខងារជា ឯកអគ្គរាជទូតទេសចរណ៍ថៃប្រចាំនៅវៀតណាមនោះ រាល់រឿងរ៉ាវ និងដំណើរទស្សនារបស់ខ្លួននឹងជួយឲ្យមនុស្សគ្រប់រូបយល់ដឹងបន្ថែមអំពីទឹកដីថៃ។ ថៃពិតជាគោលដៅទេសចរណ៍អាទិភាពរបស់មនុស្សគ្រប់រូបផងដែរ”។

ក្នុងឆ្នាំ ២០១៩ ការិយាល័យ TAT ប្រចាំនៅទីក្រុងហូជីមិញនឹងអនុវត្តន៍ផែនការផ្សព្វផ្សាយទេសចរណនៅទូទាំងខេត្ត ក្រុងនៃប្រទេសវៀតណាម។ តាមនោះ TAT នឹងរៀបចំការផ្សព្វផ្សាយបណ្ដាកម្មវិធីទេសចរណ៍ថៃនៅទីក្រុងហាណូយ និងខេត្តក្រុងនានាដូចជា៖ Hai Phong  Quang Ninh ៖ រៀបចំជំនួបសំណេះសំណាលឯកទេសសម្រាប់ភ្ញៀវទេសចរវៀតណាម បើកផលិតផលទេសចរណ៍ថ្មីអំពីកោះសមុទ្រ។ លោក Yuthasak Supasorn អគ្គនាយក នៃអគ្គនាយកដ្ឋានទេសចរណ៍ថៃបានឲ្យដឹងថា៖ “យើងខ្ញុំគោរពទីផ្សារវៀតណាមណាស់។ វៀតណាមមិនត្រឹមតែ ជាទីផ្សារ ដ៏ជិតស្និទ្ធិជាមួយថៃប៉ុណ្ណោះទេ ថែមទាំងជាទីផ្សារទទួលបានកំណើនយ៉ាងឆាប់រហ័សទៀតផង។ នាពេលកន្លងទៅ អគ្គនាយកដ្ឋានទេសចរណ៍ថៃបានសហការយ៉ាងជិតស្និទ្ធិជាមួយអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម។ ប្រការនេះពិតជាមានផលប្រយោជន៍ក្នុងការបង្កើនទេសចរណ៍ណាស់។ ខ្ញុំគិតថា នាពេលខាងមុខ ថៃនឹងទទួលភ្ញៀវទេសចរវៀតណាមទី ២ លានផងដែរ”។

ទន្ទឹមនឹងនេះ ក្នុងឆ្នាំ២០១៩ TAT នឹងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិ ជាមួយអង្គភាពធ្វើដំណើរទស្សនា និងក្រុមហ៊ុន ដើម្បីទាក់ទាញភ្ញៀវទេសចរវៀតណាមទៅទស្សនាថៃឲ្យច្រើនថែមទៀត។ កម្មវិធីទាំងនេះសំដៅសម្រេចឲ្យបានគោលដៅទទួលភ្ញៀវទេសចរវៀតណាមចំនួន ១,១ លាននាក់ទៅទស្សនាថៃក្នុងឆ្នាំ ២០១៩។ ម៉្យាងវិញទៀត ការបង្កើនភ្ញៀវទេសចរវៀតណាមទៅកាន់ថៃ ក៏ជួយ”នាំមកនូវផលប្រយោជន៍ដ៏ល្អប្រសើរសម្រាប់ទំនាក់ទំនងទ្វេភាគីទៀត” ដូចទៅនឹងប្រសាសន៍របស់ឯកអគ្គរាជទូតថៃប្រចាំនៅវៀតណាម លោក Tanee Sangrat ផងដែរ៕


 

(ប្រភពព័ត៌មាន: VOVWORLD)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll