ប្រទេសកម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមមម្រិតខ្ពស់នៅឆ្នាំ២០៣០

20:58 2018/08/21

យុគសម័យ - មន្រ្តីរដ្ឋាភិបាលនៃបណ្តាប្រទេសជាសមាជិកអាស៊ាន-ចិននិង UNDP បានរៀបចំ សន្និសីទលើកទី៣ នៅខេត្តសៀមរាប (កម្ពុជា) នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ដើម្បីពិភាក្សា ចែករំលែកបទពិសោធន៍ស្តីពីការបញ្ជ្រាបដល់ថ្នាក់មូលដ្ឋាន នៃគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព និងសម្រេចបាននូវការលុបបំបាត់ភាពក្រីក្រប្រទេសកម្ពុជា។ នេះបើយោងតាម akp.gov.kh។

តំណាងចូលរួមសន្និសីទថតរូបអនុស្សាវរីយ៍ (រូបថត ៖ akp.gov.kh)

សន្និសីទរយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨នេះ បានទាក់ទាញមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ទទួលខុសត្រូវក្នុងការអនុវត្ត អ្នកជំនាញ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDG) អង្គការអន្តរជាតិដៃគូអភិវឌ្ឍន៍ អង្គការ មិនមែនរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងវិស័យឯកជននៅក្នុងរដ្ឋសមាជិកអាស៊ាន-ចិន និងមកពី UNDP ដើម្បីចែករំលែកនូវការអនុវត្តល្អបំផុតលើទិដ្ឋភាពមួយចំនួន តួនាទីនៃកិច្ចសហប្រតិបត្តិការអនុតំបន់ក្នុងការកំណត់ទីតាំងSDGs និងលុបបំបាត់ភាពក្រី ក្រដូចជា គោលនយោបាយជាតិ និងការរៀបចំស្ថាប័នការចូលរួមរបស់ភាគីពាក់ព័ន្ធ សម្រាប់ការអភិវឌ្ឍ ប្រកបដោយនិរន្តរភាពការចូលរួមរបស់វិស័យឯកជនការផ្តល់ហិរញ្ញប្បទាន SDG និងទីក្រុងឆ្លាត និងការច្នៃប្រឌិតនៅថ្នាក់មូលដ្ឋាន។

សន្និសីទនេះរួមបញ្ចូលទាំងការពិភាក្សាតុមូល និងការពិភាក្សាជាក្រុមជាមួយប្រជាជនក្នុងតំបន់ តំណាងសហគមន៍មូលដ្ឋានឃុំ សង្កាត់ សហភាពសហព័ន្ធ យុវជនកម្ពុជាខេត្ត សហគ្រិនវ័យក្មេង សមាគមទេសចរណ៍ ដែលគេហៅថា “ក្រោម ព្រះអាទិត្យនៅក្រោមដើមឈើ” ដែលសហគមន៍មូលដ្ឋាននឹងធ្វើអន្តរកម្មដោយផ្ទាល់ជាមួយអ្នកចូលរួមក្នុងសន្និសីទដើម្បីបង្ហាញសំឡេងរបស់ពួកគេទៅអ្នកបង្កើតគោលនយោបាយ។ ប្រធានបទសម្រាប់ការពិភាក្សាជាក្រុមនឹងផ្តោតលើការបញ្ជ្រាបយេនឌ័រ កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ជីវភាពរស់នៅប្រកបដោយនិរន្តរភាពសម្រាប់កសិករនិងសហគ្រិន និងការកសាងសមត្ថភាពសម្រាប់កម្លាំងពលកម្ម និងមន្រ្តីមូលដ្ឋាន។

ការជ្រើសរើសទីតាំងខេត្តសៀមរាបសម្រាប់រៀបចំសន្និសីទ នេះ គឺដើម្បីបង្ហាញទាំងបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញនិងបង្ហាញពីភាពជោគជ័យ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលុបបំបាត់ភាពក្រីក្រនិងការធ្វើមូលដ្ឋានីយកម្មលើ SDGs។

ចាប់តាំងពីឆ្នាំ២០០៧មក ប្រទេសកម្ពុជាសម្រេចបាន៧ភាគរយ នៃកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមួយ GDP ក្នុងមនុស្សម្នាក់ៗកើនឡើងពី១០៤២ដុល្លារ ក្នុងឆ្នាំ២០០៣ ដល់ ១៤៣៥ ដុល្លារនៅឆ្នាំ២០១៧ ហើយគេរំពឹងថាកំណើននេះនឹងកើនឡើង ដល់១៥៦០ដុល្លារអាម៉េរិក នៅឆ្នាំ២០១៨។

ការអនុវត្តយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលប្រទេសកម្ពុជានឹង ឈានឆ្ពោះទៅមុខ ប្រកបដោយទំនុកចិត្តលើទស្សនៈនៃប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕

 

(ប្រភព៖ akp.gov.kh)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll