កាសែតយុគសម័យជូនអំណោយដល់សិស្សានុសិស្សក្រីក្រនៅស្រុក A Luoi

16:08 2018/08/26

យុគសម័យ - នាថ្ងៃទី២៥ខែសីហា កាសែតយុគសម័យបានប្រគល់អំណោយជាង១០០កញ្ចប់សម្រាប់សិស្សានុសិស្សក្រីក្រជាង១០០នាក់នៅសាលាបឋមសិក្សា Hong Quang ស្រុក A Luoi ខេត្ត Thua Thien – Hue។

លោកស្រី Vu Thi Them អគ្គលេខាធិការការិយាល័យបោះពុម្ពផ្សាយកាសែតយុគសម័យអញ្ជើញថ្លែងមតិក្នុងពិធីជូនអំណោយ

ក្នុងឱកាសរំលឹកខួបលើក៨៣ នៃទិវាបដិវត្តន៍ខែសីហានិងបុណ្យជាតិ ថ្ងៃទី២កញ្ញាឆ្នាំ ១៩៤៥ -ថ្ងៃទី២កញ្ញាឆ្នាំ២០១៨ កាសែតយុគសម័យបានរៀបចំពិធីជូនអំណោយដល់សិស្សក្រីក្រដើម្បីយកឈ្នះលើឧបសគ្គនៅសាលាបឋមសិក្សា  Hong Quang ស្រុក A Luoi ដែលមានអត្ថន័យថា “ជម្រុញកម្លាំងសម្រាប់ឆ្នាំសិក្សាថ្មី” សម្រាប់ឆ្នាំសិក្សាថ្មី ២០១៨-២០១៩ ។

លោកគ្រូ Le Hung នាយកសាលាជូនដំណឹងដោយសប្បាយរីករាយថា “ការជួយឧបត្ថម្ភរបស់ស្ថាប័ន សប្បុរសជន ជាពិសេសកាសែតយុគសម័យនាពេលនេះ ហាក់ដូចជាផ្តល់កម្លាំងចិត្តសម្រាប់សាលានិងប្អូនសិស្សានុសិស្ស។ ជំនួយឧបត្ថម្ភថ្ងៃនេះ នឹងជាកម្លាំងចលករសម្រាប់សាលានិងប្អូនសិស្សានុសិស្សទាំងអស់ បន្តការខិតខំប្រឹងដើម្បីជម្នះស្ថានភាពខូចខាតដូចបច្ចប្បន្ននេះជាមិនខាន”។

ខាងក្រោមនេះជារូបភាពនៃពិធីប្រគល់អំណោយពោរពេញួទៅដោយអត្ថន័យរបស់កាសែតយុគសម័យ នៅស្រុគព្រៃភ្នំ A Luoi៖

លោកស្រី Vu Them  អគ្គលេខាធិការនៃកាសែតយុគសម័យនិងលោក Nguyen Phi Hoang តំណាងកាសែតយុគសម័យប្រចាំតំបន់ភាគកណ្តាលវៀតណាម ​ប្រគល់អំណោយដែលពោរពេញទៅដោយអត្ថន័យ

ប្អូនសិស្សានុសិស្សរីករាយនឹងទទួលបានអំណោយពីកាសែតយុគសម័យ នេះជាអំណោយផ្តល់កម្លាំងចិត្តឲ្យប្អូនចូលឆ្នាំសិក្សាថ្មី៕

;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll