ប្រសិទ្ធភាពមកពីការដាំដំណាំមៀន ido នៅថើយអាន (Thoi An)

09:31 2017/06/06

ដោ​យទិន្ន​ផល​និង​គុ​ណ​ភាព​​ដ៏​ល្អ ហេតុ​នេះ​ការ​ដាំ​ដំណាំមៀន​ ido (​ឈ្មោះ​វិទ្យា​សាស្រ្ត​ Euphoria Longana )​កំ​ពុង​នាំ​យក​​​ប្រ​សិទ្ធ​ភាព​​​​ខាង​សេដ្ឋ​កិច្ច​ដ៏​ខ្ពស់ និង​ជួយ​អោយ​​កសិ​ករ​នៅ​ទី​ក្រុង​​កឹន​ថើ (Can Tho) មាន​ចំ​ណូល​រាប់រាយ​លាន​ដុង​ក្នុង​មួយ​ឆ្នាំ។​

ធ្វើដំណើរ​តាម​​ច្រក​តូច​ៗ ​នៅ​សង្កាត់ថោយ​អាន (Thoi An) ខណ្ឌ​​អូ​មោន (O Mon) យើង​នឹង​ឃើញ​ចំ​ការ​មៀន​ ido ដ៏​​ធំ​ល្វឹង​ល្វើយ​ មាន​ផ្លែជា​​ច្រើន​​ ដែល​ជា​​សញ្ញា​អោយ​បាន​ដឹង​ថា កសិករ​នឹង​មាន​​រដូវ​ប្រមូលផល​ជា​សន្ធឹកសន្ធាប់។ យើងខ្ញុំ​មក​ទស្ស​នា​​ចំ​ការ​មៀន​របស់​គ្រួសារបងប្រុស ​ង្វៀន​វ៉ាន់​អ៊ូត (Nguyen Van Ut) នៅ​ថើយ​ទ្រីញ (Thoi Trinh) សង្កាត់​ថើយ​អាន​ (Thoi An) នៅ​ពេល​ដែល​​ក្នុង​រដូវ​ប្រមូល​ផលផ្លែមៀន។ គ្រួសារ​​គាត់​មាន​​ទំ​ហំដី​កន្លះហិចតា​​​ស​ម្រាប់​ការ​ដាំ​មៀន​ ido ​បាន​ប្រមូលផលផ្លែ ​៣​លើក​ហើយ​។​ ឆ្នាំ​នេះ ចំ​ការ​មៀនរបស់​គាត់ទទួល​ផ្លែមៀន​បាន​២០​តោន ដែលមាន​តំ​លៃ​ជិត ​៥៥០ ​លាន​ដុង។ ​​នេះបានបញ្ជាក់ពី​ប្រ​សិទ្ធិ​ភាព​នៃ​ការ​ដាំ​មៀន​ ido។

ក្នុង​មួយឆ្នាំ ពូជមៀន​ ido​ ទទូល​ផល​ម្តង​ មាន​ផ្លៃ​ធំ​​ សំ​បក​ស្តើង សាច់​ក្រាស់ ហើយ​​មាន​រស​ជាតិ​ឈ្ងុយ​ឆ្ងាញ់​ បាន​ពេញ​និ​យម​នៅ​ទី​ផ្សារ។​​ ចាប់​ផ្តើម​ដាំ​តាំង​ពីរ​ឆ្នាំ​ដំ​បូង ​រហូត​ដល់​ឆ្នាំ​ទី​៣​​ ដើម​មៀន​ទើប​មាន​ផ្លែ​។​ គិតចាប់ពីពេលចេញផ្ការហូតដ​​ល់​ពេល​ម្រមូល​ផលផ្លែមៀន​អូសបន្លាយ​ក្នុងរយៈ​ពេល​៧​ ខែ។ ដើមផ្លែ​មៀន​ ido​ មាន​ទិន្ន​ផល​ខ្ពស់​និង​មាន​លទ្ធ​ភាព​​​ប្រ​ឆាំង​នឹង​ជំ​ងឺ។​ ​ទំហំ​ដីដាំ​ដើមមៀន Ido មួយអាច​ទទួល​បាន​ប្រាក់ចំ​ណូល​ពី​ ​៨០ ដល់​ ១២០លាន​ដុង ​ក្នុង​មួយ​ឆ្នាំ​។​ ក្នុង​​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​​កន្លង​មក​នេះ តំ​លៃ​ផ្លែ​មៀន​​​បាន​រក្សា​ជា​ទៀង​ទាត់ពី​ ២ ម៉ឺន​ដុង​ដល់​ ៣ ម៉ឺន​ដុង​ ក្នុងមួយគីឡូក្រាម និង​បាន​នាំ​ចេញ​ទៅ​​កាន់​​បណ្តា​ប្រ​ទេស​ដូច​ជា៖ ប្រ​ទេស​ចិន ប្រ​ទេស​ជប៉ុន​និង​សហ​រដ្ឋ​អា​មេរិក​។​​​

 

ចំការជាច្រើនស្ថិតនៅសង្កាត់ថើយអាន (Thoi An) ក៏ដូចជាចំការនៅតំបន់ផ្សេងៗទៀតក្នុង
ខេត្តកឹនថើ (Can Tho) កំពុងមានការផ្លាស់ប្តូរដាំដើមមៀន ido។
ការប្រមូលផលផ្លែមៀន  ido នៅចំការមួយស្ថិតនៅសង្កាត់ថើយអាន (Thoi An)។

 

;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll