ចង្កៀងគោម Hoi An លក្ខណៈស្អាតប្រពៃនៃវប្បធម៌វៀតណាម

23:37 2018/05/28

យុគសម័យ - Hoi An ជាទីក្រុងបុរាណមួយ ស្ថិតនៅទន្លេ Thu Bon ខាងក្រោម ចំណុះវាលទំនាបឆ្នេរសមុទ្រខេត្ត Quang Nam (វៀតណាម) មាន ចម្ងាយពីទីក្រុង Da Nang ៣០គីឡូម៉ែត្រប៉ែកខាងត្បូង។ ជាទីក្រុងបេតិកភណ្ឌ ពិភពលោក Hoi An ជាទីកន្លែងជួបជុំនៃវប្បធម៌របស់ប្រទេសជាច្រើនលើពិភព លោក។ ទស្សនាទីក្រុង Hoi An ម្តងៗ គេអាចឃើញនូវស្នាក់ស្នាមពេលវេនានៅឌិត ដាមតាមរយៈរូបរាងស្ថាបត្យកម្មនៃសំណង់នីមួយៗ។ ទីនេះនៅមានភូមិរបរប្រពៃ ណីដ៏វិសេសវិសាលទៀត ដែលលេចធ្លោបំផុតគឺ ចង្កៀងគោម Hoi An ដែលជាវណ្ណកម្មសិល្បៈវិសេសវិសាលរបស់ប្រជាជន Hoi An។

ចង្កៀងគោមនៅ Hoi An ត្រូវបានបែងចែកតាមរូបរាង 

ចង្កៀងគោមបានព្យួរតាមគ្រប់ទិសទី ជារូបភាពគួរឲ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរពេលមកដល់ Hoi An។ វិថីចង្កៀងគឺចម្រុះពណ៌ដែលបានធ្វើឡើងពីបាតដៃប៉ិនប្រសពរបស់សិប្បករទីនេះដែលបង្កើតឡើងលក្ខណៈវប្បធម៌ដោយ ឡែករបស់ប្រជាជនវិថីបុរាណ Hoi An។ មិនត្រឹមតែប៉ុណ្ណោះ ចង្កៀងគោម  Hoi An ថែមទាំងជាវត្ថុអនុស្សាវរីយ៍សម្រាប់ភ្ញៀវទេសចរពេលមកទស្សនាវិថី បុរាណទៀតផង។ ចង្កៀង គោមបានលក់ក្នុងតម្លៃពី៨០ដល់៣២០ពាន់ដុង តាម ទំហ៊ំ។ អ្នកស្រី Le Thi Thong ម្ចាស់ហាងលក់ចង្កៀងគោមមួយនៅវិថី Nguyen Hoang បានឲ្យដឹងថា៖“ខ្ញុំប្រកបមុខរបរនេះយូរហើយ ដើមឡើយគឺរកស៊ីសម្រាប់រាប់រងគ្រួសារ បន្ទាប់មកគឺផ្សព្វផ្សាយនូវវប្បធម៌ Hoi An ជាមួយមិត្តភក្តិអន្តរ ជាតិ។ ដើម្បីធ្វើបាន ចង្កៀងគោមមួយគឺត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន និងទាមទារឲ្យសិប្បករឲ្យ មានការព្យាយាមនិងមានការច្នៃប្រឌិត”។

ពីមុននេះ ចង្កៀងគោម Hoi An មានរូបរាងដូចជាផ្លែល្ពៅនិងរុំដោយក្រដាស់។ ឆ្លងតាមរយៈពេលវេលា សិប្បករបានច្នៃប្រឌិតប្រែចង្កៀងគោមឲ្យទៅជារូបរាងជាច្រើន ដូចជា រូបបំពង់ រូបផ្លែទៀប រូបបេះដូងជាដើម ហើយខ្ចប់ដោយសូត្រធ្វើឲ្យចង្កៀងគោមកាន់តែទាក់ទាញ។ ដើម្បីធ្វើសម្រេចបានចង្កៀងគោមមួយ គឺត្រូវចំណាយពេលវេលានិងកម្លាំងជាច្រើន ពីការស្វែងរកវត្ថុធាតុដើមទៅដល់ការផលិត ពោលគឺឆ្លងកាត់ការ ចិតឬស្ស៊ី ធ្វើស៊ុម ដល់ការបិទក្រណាត់។ សិប្បករ Vuong Quynh Nhu នៅទីក្រុង Hoi An បានចែក រំលែកថា៖“បន្ទោះប្ញស្ស៊ីត្រូវចិតឲ្យស្មើគ្នាទើបធ្វើបានចង្កៀងស្អាតមួយ។ ទីពីរគឺអ្នកទៅ ទិញឬជ្រើសរើសប្ញស្ស៊ីគឺសំខាន់ណាស់ ព្រោះថា ចង្កៀងមានគុណភាពដែរឬអត់គឺអាស្រ័យទៅលើវត្ថុទាំងនោះ។ ពេលគេយកបន្ទោះប្ញស្ស៊ីមក គឺត្រូវត្រាំក្នុងទឹក ស្ងោ ហើយហាលលើភ្លើង ទើបបន្ទោះប្ញស្ស៊ីនឹងទន់ផង និងរក្សាបានយូតាមរយៈពេល វេលាផង ”។

ចង្កៀងគោមចម្រុះពណ៌ គ្រប់ប្រភេទ ទាក់ទាញភ្ញៀវទេសចរមកទស្សននា

ជន Hoi An ចូលចិត្តប្រើសូត្រ Ha Dong សម្រាប់រុំចង្កៀង។ ប្រភេទសូត្រនេះ ធ្វើឲ្យមានពន្លឺ។ ភ្ញៀវទេសចរពេលមកទស្សនា Hoi An ម្តងៗ សុទ្ធតែជក់ចិត្តនឹង ចង្កៀងគ្រប់ប្រភេទ។ អ្នកស្រី Rachael Barringher ភ្ញៀវទេសចរមកពីអាមេរិក ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបភាពចង្កៀងគោលចំរុងពណ៌៖“មកជាមួយ Hoi An ប្រការដែលនាងខ្ញុំចាប់អារម្មណ៍បំផុតគឺចង្កៀងគោម។ ខ្ញុំចូលចិត្តណាស់។ ចង្កៀងមានរូបរាងសម្បូរបែប។ ស្អាតណាស់”។

ដើម្បីទាក់ទាញភ្ញៀវទេសចរ ហាងលក់ចង្កៀងគោមមានគំនិត សហការ ជាមួយមូលដ្ឋានផលិត ដើម្បីផលិតចង្កៀងគោមនៅហាងលក់បំរើភ្ញៀវទេសចរ។ នេះត្រូវបានចាត់ទុកជាគោលគំនិតល្អ ពោលគឺលក់ដូចិញ្ចឹមជីវិតផង និងផ្សព្វ ផ្សាយលក្ខណៈស្រស់ស្អាតនៃវប្បធម៌ចង្កៀងគោម Hoi An ជាមួយភ្ញៀវទេសចរ និងមិត្តភក្តិអន្តរជាតិ៕

(ដោយ ស្រីព្រេជ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll