ខេត្ត Udonthani នៃប្រទេសថៃជំរុញទេសចរណ៍

14:41 2019/07/12

ដោយមានចម្ងាយប្រមាណ ៥៦០ គីឡូម៉ែត្រពីទីក្រុងបាងកក នោះ ខេត្ត Udonthani នៅ ភាគឦសានប្រទេសថៃ មិនត្រឹមតែមានរមនីយដ្ឋានទេសចរណ៍ដ៏ល្បីឈ្មោះ និងមានសេវាកម្មទេសចរណ៍ដ៏សំបូរបែបប៉ុណ្ណោះទេ ថែមទាំងមានភាពអំណោយផលខាងផ្លូវគមនាគមន៍ទៀតផង។ តើប្រការទាំងនេះបានធ្វើឲ្យខេត្ត Udonthani កាន់តែមានភាពទាក់ទាញចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិដែរឬទេ។

ខេត្ត Udonthani នៃប្រទេសថៃជំរុញទេសចរណ៍
ភូមិ homestay Chieng Hoe ស្រុក Kumpawapi នៅភាគឦសានប្រទេសថៃ

“ខេត្ត Udonthani មានសក្ដានុពលអភិវឌ្ឍន៍ទេសចរណ៍ជាច្រើនណាស់។ទីមួយគឺលើវិស័យសាសនា៖ ខេត្តមានវត្តអារាមពុទ្ធសាសនាជាច្រើន។ ទីពីរគឺយើងខ្ញុំមានខឿនវប្បធម៌ដ៏សម្បូរបែប ពោលគឺ ទីនេះគឺជាកន្លែងរស់នៅរបស់ជនជាតិថៃ ជនជាតិថៃដើមកំណើតចិន និងជនជាតិថៃដើមកំណើតវៀតណាម។ ទីបីគឺ ទេសភាពនៅទីនេះស្រស់បំព្រងណាស់។ លើសពីនេះទៅទៀត យើងខ្ញុំ ក៏មានសម្បត្តិបេតិកភណ្ឌពិភពលោកជាច្រើនទៀងផង“។ លោក Wattana Puttichat អភិបាលខេត្ត Udonthani បានបន្តជូនក្រុមភ្ញៀវទេសចរយើងខ្ញុំទៅទស្សនាភូមិ homestay Chieng Hoe ស្រុក Kumpawapi នៅភាគឦសានប្រទេសថៃដែលមានអាយុកាលជាង ១៧០ ឆ្នាំ ។

ភូមិ Chieng Hoe មានប្រជាជនប្រមាណ ៩០០ គ្រួសារ ហើយគ្រួសារទាំងនេះសុទ្ធតែបានចុះឈ្មោះធ្វើ homestay។ ដោយស្លៀកសំពត់ប្រពៃណីរបស់ជនជាតិថៃ លោកស្រី  Uongthong ប្រធានសមាគម homestay នៃភូមិ Chieng Hoe បានទទួលស្វាគមន៍យើងខ្ញុំយ៉ាងរួសរាយរាក់ទាក់។ ផ្ទះរបស់លោកស្រី Uongthong គឺមានភាពវិសេសវិសាលណាស់។ នៅច្រកចូលបានព្យួរបន្ទះឈើដ៏ធំមួយ ដែលបានដាក់សរសេរឈ្មោះសមាគម និងព័ត៌មានទូទៅដើម្បីទំនាក់ទំនង។ នៅសងខាងច្រកចូល ដែលត្រូវបានប្រក់ដំបូល ជញ្ជ្រាំង គឺជាលំហតាំងបង្ហាញផលិតផលធ្វើពីផ្កា ព្រលឹត និងកសិផលនានារបស់ខេត្ត ដូចជា ចេក ស្វាយ និងដូងជាដើម។ ក្រុមភ្ញៀវទេសចរយើងខ្ញុំត្រូវបានអញ្ជើញពិសារតែផ្កាព្រលឹត ជាមួយបំពង់បឺតធ្វើពីដើមព្រលឹត និងពិសារប្ហូបអាហារដ៏វិសេសវិសាលធ្វើពីផ្ដា ព្រលឹតផងដែរ។

លោកស្រី Uongthong បានសំណេះសំណាលថា៖ “យើងខ្ញុំអាចនាំភ្ញៀវទេសចរជិះទូកចាប់ត្រី និងទៅទស្សនា បក្សី គ្រប់ប្រភេទ ក្នុង តំបន់។ យើងខ្ញុំក៏អាចនាំពួកគេទៅបេះផ្កាឈូក ដើម្បីយកមកជ្រលក់ពណ៌ក្រណាត់ បេះផ្កាព្រលឹក ដើម្បីធ្វើតែ និងកែច្នៃម្ហូបអាហារពីផ្កាព្រលឹតផងដែរ“។ លើសពីនេះទៅទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យបានច្រើនថែមទៀត ខេត្តក៏បានអភិវឌ្ឍន៍ផ្លូវគមនាគមន៍ ដើម្បីលើកពស់ឧត្តមភាពអំពីទីតាំងភូមិសាស្ត្ររបស់ខេត្ត នៅតំបន់ភាគឦសានប្រទេសថៃផងដែរ។ លោក  Wattana Puttichat បានឲ្យដឹងថែមទៀតថា៖ “Udon គឺជាមជ្ឈមណ្ឌលនៃតំបន់ភាគឦសានប្រទេសថៃ ដែលអាចតភ្ជាប់ជាមួយបណ្ដាប្រទេសនៅអនុតំបន់ទន្លេមេគង្គ ទៅកាន់ឡាវ វៀតណាម ចិន និងភាគខាងត្បូងប្រទេសថៃ។ នាពេលអនាគតដ៏ខ្លីៗខាងមុខ ផ្លូវរថភ្លើងល្បឿនលឿននឹងតភ្ជាប់ថៃជាមួយទីក្រុងវៀងច័ន្ទ។ ហេតុដូច្នេះហើយ ខេត្ត Udonthani នឹងមានសក្កានុពលទេសចរណ៍ជាច្រើន ដែលក្នុងនោះរួមទាំងការធ្វើដំណើរដ៏ងាយស្រួល និងមានជើងហោះហើរតភ្ជាប់ជាមួយខេត្ត ក្រុងទាំងអស់នៅប្រទេសថៃ“។

តើលោកអ្នកនៅតែស្ទាក់ស្ទើរអ្វីទៀត សូមអញ្ជើញទៅទស្សនា ខេត្ត Udonthani ទាំងអស់គ្នា។ បើជិះយន្តហោះពីបាងកក លោកអ្នកនាងត្រូវចំណាយពេល ៤០ នាទី និងទិញសមបុត្រយន្តហោះក្នុងតម្លៃប្រមាណ ៣៥០០ បាតតែប៉ុណ្ណោះ (ពីទីក្រុងហ្យាកាតា - ឥណ្ឌូនេស៊ី៖ ទៅកាន់ខេត្ត Udonthani តម្លៃសំបត្រយន្តហោះប្រមាណ ១៣០ ដុល្លាអាមេរិក) (ពីទីក្រុងវៀងច័ន្ទ-ឡាវ ទៅកាន់ខេត្ត Udonthani គឺមានចម្ងាយជិតណាស់ ពោលគឺត្រឹមតែ ៦០ គីឡូម៉ែត្រប៉ុណ្ណោះ ) (ពីរាជធានីភ្នំពេញ - កម្ពុជា៖ ជិះយន្តហោះទៅកាន់ ខេត្ត Udonthani ដោយចំណាយពេលវេលាប្រមាណ ១០ ម៉ោង)៕

 

ប្រភព៖ vovworld.vn
;

同类别新闻