កីឡាវៀតណាមត្រៀមជាស្រេចសម្រាប់ចូលរួមប្រកួតនៅ ASIAD

07:12 2018/08/03

យុគសម័យ - អគ្គនាយករង អគ្គនាយកដ្ឋានកាយសម្ព័ន្ធកីឡានិងជាប្រធានក្រុមកីឡាវៀតណាមចូលរួមប្រកួតនៅមហោស្រពកីឡាអាស៊ី - ASIAD 2018 លោក Tran Duc Phan បានឲ្យដឹងថា រហូតមកដល់ពេលនេះ កិច្ចការត្រៀមរៀបចំបានសម្រេចទាំងស្រុង។

អគ្គនាយករង អគ្គនាយកដ្ឋានកាយសម្ព័ន្ធកីឡានិងជាប្រធានក្រុមកីឡាវៀតណាមចូលរួមប្រកួតនៅមហោស្រពកីឡាអាស៊ី - ASIAD 2018 លោក Tran Duc Phan 

យោងតាមលោក Tran Duc Phan វិញ្ញាណសារប្រកួតរបស់វៀតណាមបានបំពេញបែបបទជាមួយគណៈចាត់តាំង ASIAD ហើយអត្តពលិក កំពុងរង់ចាំថ្ងៃធ្វើដំណើរទៅប្រកួតនៅប្រទេសឥណ្ឌូនេស៊ី។ សម្រាប់វិញ្ញាណសារកីឡាចំបាប់វិញ គណៈចាត់តាំង ASIAD បានស្នើឲ្យអត្តពលិក ត្រូវមានកាតប្រកួតដោយសហព័ន្ធកីឡាចំបាប់ពិភពលោកផ្តល់ឲ្យ។ តាមនោះ កាតប្រកួតសម្រាប់អត្តពលិកនឹងបានសម្រេចបែបបទយ៉ាងឆាប់បំផុត។

រហូតមកដល់ពេលនេះ សុខភាព ជំនាញរបស់កីឡាករទាំងអស់គឺល្អណាស់។ បច្ចុប្បន្ន អគ្គនាយកកាយសម្ព័ន្ធកីឡានិងគណៈកម្មការអូឡាំពិកវៀតណាមកំពុងត្រៀមរៀបចំឲ្យពិធីចេញដំណើរ។ តាមគម្រោង ព្រឹត្តិការណ៍នេះ នឹងបានរៀបចំយ៉ាងមហោឡារិកនៅវេលាម៉ោង៧យប់ថ្ងៃ៩ខែសីហានៅទីក្រុងហាណូយ។ បន្ទាប់មក ក្រុមកីឡាទាត់បាល់បុរនិងវិញ្ញាណសារប្រកួតវគ្គចម្រុះនឹងធ្វើដំណើរទៅកាន់ឥណ្ឌូនេស៊ីភ្លាម។ ហើយថ្ងៃចេញដំណើរជាផ្លូវការរបស់ក្រុមកីឡាគឺថ្ងៃទី១៤ខែសីហាតែម្តង៕

(ដោយ ហ្វាង អាញ់)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll