VUFO ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មការកិច្ចការបរទេសរបស់រដ្ឋសភា

17:40 2018/07/09

យុគសម័យ - នារសៀលថ្ងៃទី៩កក្កដា នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម (VUFO) និងគណៈកម្មការកិច្ចការបរទេសរបស់រដ្ឋសភា បានចុះហត្ថលេខាលើ “កម្មវិធីសហប្រតិបត្តិការរវាងអចិន្ត្រៃយ៍គណៈកម្មការកិច្ចការបរទេសរបស់រដ្ឋសភានិងគណៈប្រតិបត្តិការនៃគណៈអធិបតី សម្ព័ន្ធសមាគមមិត្តភាពដំណាក់កាល២០១៨-២០២១”។

VUFO ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មការកិច្ចការបរទេសរបស់រដ្ឋសភា

 

ប្រធានគណៈកម្មការឃោសនាមជ្ឈឹម ប្រធានសមាគមមិត្តភាពវៀតណាម-គុយបា លោកស្រី Truong Thi Mai រួមជាមួយអនុប្រធាន VUFO លោក Don Tuan Phong ទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា រដ្ឋអំណាចប្រជាជនគុយបា

កម្មវិធីនេះគឺសំដៅបង្កើនកិច្ចសហប្រតិបត្តិការរវាងអចិន្ត្រៃយ៍គណៈកម្មការកិច្ចការបរទេសរបស់រដ្ឋសភានិងគណៈអចិន្ត្រៃយ៍ គណៈអធិបតីសម្ព័ន្ធសមាគមមិត្តភាពវៀតណាម។ តាមនោះ លើកកំពស់ប្រសិទ្ធិភាព សកម្មភាពកិច្ចការបរទេសរបស់ស្ថាប័ននីមួយៗ រួមចំណែកពង្រីកកម្លាំងពលំរបស់ផ្នែកការទូតសភានិងកិច្ចការបរទេសប្រជាជន រួមវិភាគទានក្នុងការអនុវត្តប្រកបដោយជោគជ័យ គោលមាគ៌ាកិច្ចការបរទេសរបស់បក្សនិងរដ្ឋ។

ទំនាក់ទំនងសហប្រតិបត្តិការរវាងអចិន្ត្រៃយ៍ គណៈកម្មការកិច្ចការបរទេសរដ្ឋសភានិង VUFO  គឺគោរពតាមការកំណត់របស់ច្បាប់ សមស្របនឹងមុខងា ភារកិច្ចរបស់ភាគីទាំងពីរ ឈរលើគោលការណ៍ម្ចាស់ការ ជួយគ្នាទៅវិញទៅមកដើម្បីបំពេញល្អភារកិច្ចកិច្ចការបរទេស។

ពិធីចុះហត្ថលេខានេះនឹងកត់សម្គាល់នូវការចាប់ផ្តើមថ្មីសម្រាប់កិច្ចសហការយ៉ាងជិតស្និទ្ធរវាង VUFO ជាមួយគណៈកម្មការកិច្ចការបរទេសរបស់រដ្ឋសភាក្នុងដំណាក់កាលថ្មី ក្នុងនោះផ្តោតសំខាន់លើខ្លឹមសារមួយចំនួន ដូចជាផ្លាស់ប្តូរព័ត៌មាន លទ្ធផលនៃការស្រាវជ្រាវ រួមសហការអនុវត្តន៍រាល់សកម្មភាពកិច្ចការបរទេសឲ្យសមស្របរវាងក្រុមសមាជិកសភានានារបស់រដ្ឋសភា៕

 

(ដោយ ស្រីព្រេជ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll