HUFO បានប្រគល់ម៉ាស់ចំនួន ៧.៥០០និងអាល់កុលលាងដៃកំចាត់មេរោគចំនួន ១០០ លីត្រដល់ប្រជាជនម៉ាឡេស៊ី

20:55 2020/05/22

យុគសម័យ - នាព្រឹកថ្ងៃទី ២១ ឧសភា សម្ព័ន្ធសមាគមមិត្តភាពទីក្រុងហូជីមិញ (HUFO) បានអញ្ជើញមកដល់អគ្គកុងស៊ុលម៉ាឡេស៊ីប្រចាំនៅទីក្រុងហូជីមិញ ដើម្បីផ្តល់ជូនម៉ាស់ចំនួន ៧.៥០០ ម៉ាស់ និងអាល់កុលលាងដៃកំចាត់មេរោគចំនួន ១០០ លីត្រដល់ប្រជាជនម៉ាឡេស៊ី។

HUFO បានប្រគល់ម៉ាស់ចំនួន ៧.៥០០និងអាល់កុលលាងដៃកំចាត់មេរោគចំនួន ១០០ លីត្រដល់ប្រជាជនម៉ាឡេស៊ី

HUFO បានអញ្ជើញមកសួរសុខទុក្ខាមន្ត្រីនិងបុគ្កលិកនៅឯស្ថានអគ្គកុងស៊ុលម៉ាឡេស៊ីប្រចាំនៅទីក្រុងហូជីមិញព្រមទាំងប្រគល់ជូនសម្ភារៈបរិក្ខាពេទ្យចាំបាច់ដល់ប្រទេសមិត្តដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល

ក្នុងបរិបទនៃការផ្ទុះជំងឺកូវីដ១៩ ដោយមានស្មារតីសាមគ្គីភាព រួបរួមគ្នា HUFO បានអញ្ជើញមកសួរសុខទុក្ខាមន្ត្រីនិងបុគ្កលិកនៅឯស្ថានអគ្គកុងស៊ុលម៉ាឡេស៊ីប្រចាំនៅទីក្រុងហូជីមិញព្រមទាំងប្រគល់ជូនសម្ភារៈបរិក្ខាពេទ្យចាំបាច់ដល់ប្រទេសមិត្តដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល។ 

ការបរិច្ចាគលើកនេះរួមមានម៉ាស់ការពារបែបក្រណាត់កំចាត់មេរោគចំនួន ៧.៥០០ ម៉ាស់ និងអាល់កុលលាងដៃកំចាត់មេរោគចំនួន ១០០ លីត្រដល់ប្រជាជនម៉ាឡេស៊ីសម្រាប់ការការពារនិងទប់ស្កាត់នឹងជំងឺកូវីដ១៩។

គួរបញ្ជាក់ថាក្នុងរយៈពេលកន្លងមកនេះ HUFO មានសកម្មភាពជាច្រើនដើម្បីគាំទ្រដល់មិត្តភក្តិអន្តរជាតិដូចជាការរៀបចំយុទ្ធនាការការរៃអង្គាសទឹកប្រាក់ និងការផ្តល់អំណោយដល់ប្រជាជនគុយបា ព្រមទាំងប្រគល់ជូនម៉ាស់និងទឹកលាងដៃកំចាត់មេរោគដល់ស្ថានអគ្គកុងស៊ុលថៃនិងស្ថានអគ្គកុងស៊ុលបារាំងប្រចាំនៅទីក្រុងហូជីមិញផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll