ថ្លែងមតិនៅជំនួប លោកឧត្តមសេនីយ៌ត្រី Trinh Hoang Hiep នាយកវិទ្យាស្ថានការពារជាតិ បានជនព័ត៌មានខ្លះអំពីតួនាទី ភារកិច្ច និងបណ្តាសមិទ្ធផលដែលវិទ្យាស្ថានទទួលបានក្នុងរយៈពេល៥៦ ឆ្នាំនៃការកសាងនិងអភិវឌ្ឍន៍ ព្រមទាំងរាយការណ៌អំពីការបណ្តុះបណ្តាលសិក្ខាកាមយោធាកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាស្ថានការពារជាតិ នាបណ្តាឆ្នាំកន្លងមក។
លោកឧត្តមសេនីយ៌ត្រី Trinh Hoang Hiep នាយកវិទ្យាស្ថានការពារជាតិ បានជូនផ្កាចំពោះឧត្តមសេនីយ៌ឯក ហ៊ុន ម៉ាណែត ក្នុងឱកាសមកទស្សនា និងធ្វើការនៅវិទ្យាស្ថានការពារជាតិ
ក្រុមការងារនៃបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា បានទស្សនាហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៌បណ្តុះបណ្តាល និងបណ្តាបន្ទប់ជំនាញ ទស្សនាការសម្តែងក្បាច់គុណ ជួបប្រាស័យទាក់ទង និងលើកទឹកចិត្តមន្រ្តី និងសិក្ខាកាមកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាស្ថានការពារជាតិ។
តាងនាមឲ្យគណៈប្រតិភូ លោកឧត្តមសេនីយ៌ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះវិទ្យាស្ថានការពារជាតិវៀតណាម ដែលបានទទួលបដិសណ្ឋារកិច្ចក៏កក់ក្តៅបំផុត និងពោរពេញដោយភាពសិ្នទ្ធស្នាលនៃចំណងមិត្តភាព និងចែករំលែកនូបទពិសោធន៍ជាក់ស្តែង ក្នុងការអប់រំ បណ្តុះបណ្តាលជាមួយគណៈប្រតិភូកម្ពុជា។ ទន្ទឹមជាមួយគ្នានោះ លោកក៏បានជូនព័ត៌មានអំពីបណ្តាសមិទ្ធផលដែលលេចធ្លោដែលបក្ស រដ្ឋ កងយោធពលខេមរភូមិន្ទ ទទួលបានក្នុងរយៈពេលកន្លងមក។
លោកឧត្តមសេនីយ៌ឯក ហ៊ុន ម៉ាណែត អញ្ជើញនជូនវត្ថុអនុស្សាវរីយ៌ដល់វិទ្យាស្ថានការពារជាតិ
ជាការឆ្លើយតប លោកឧត្តមសេនីយ៌ឯក ហ៊ុន ម៉ាណែត បានវាយតំលៃខ្ពស់ការជួយឧបត្ថម្ភរបស់វិទ្យាស្ថានការពារជាតិ ក្នុងការបណ្តុះបណ្តាល ជួរកម្មភិបាលសំរាប់ជនកងយោធពលខេមរភូមិន្ទ និងស្នើសុំវិទ្យាស្ថានការពារជាតិ បន្តការយកចិត្តទុកដាក់ ជួយបង្កលក្ខណៈងាយស្រួលសំរាប់ឲ្យបណ្តាសិក្ខាកាមថ្មីរបស់កម្ពុជា មកសិក្សា ស្រាវជ្រាវនៅវិទ្យាស្ថាន ក្នុងបណ្តាឆ្នាំបន្តទៀតផងដែរ៕
គណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ទស្សនាការសម្តែងក្បាច់គុណនៅវិទ្យាស្ថានការពារជាតិ
(យោងតាមការសែត bien phong.vn បកប្រែដោយសំណាង)