ឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍វៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅឡាវនិងកម្ពុជា

14:30 2019/12/10

យុគសម័យ - តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនិងរាជរដ្ឋាភិបាលកម្ពុជា ចាប់ពីថ្ងៃទី ១០-១៣ ខែធ្នូ សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Truong Hoa Binh បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវនិងកម្ពុជា។

ឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍វៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅឡាវនិងកម្ពុជា
លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh

តាមរបៀបវារៈដែលរំពឹងទុក លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh នឹងជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្រ្តីឡាវលោក Bounthong Chitmany ប្រធានរដ្ឋសភាឡាវលោក Pany Yathotu នាយករដ្ឋមន្រ្តីឡាវលោក Thongloun Sisoulith អគ្គលេខាធិការនិងប្រធានរដ្ឋឡាវលោក Bounnhang Vorachith ជួបប្រធានយុត្តិធម៌នៃតុលាការកំពូលប្រជាជនឡាវលោក Khamphan Sitthidampha ទស្សនានិងពិភាក្សាជាមួយមន្រ្តីនិងនិយោជិកនៃស្ថានទូតវៀតណាមប្រចាំនៅឡាវនិងតំណាងសហគមន៍អណិកជនវៀតណាមរស់នៅក្នុងប្រទេសឡាវ។

នៅប្រទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី Truong Hoa Binh នឹងជួបប្រជុំដ៏សំខាន់មួយជាមួយឧបនាយករដ្ឋមន្រ្តីកម្ពុជាលោកស្រី ម៉ែន សំអន ជំនួបជាមួយប្រធានរដ្ឋសភាកម្ពុជាលោក​ ហេង សំរិន ប្រធានព្រឹទ្ធសភាកម្ពុជាសម្តេច សាយ ជុំ និងនាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន សែន និងជួបសំណេះសំណាលនិងសំណេះសំណាលជាមួយមន្រ្តីបុគ្គលិកនិងតំណាងសហគមន៍អណិកជនវៀតណាមនៅកម្ពុជា៕

(ប្រែសម្រូលដោយវិច្ឆិកា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll