អបអរសាទរខួបលើកទី៥១នៃទិវាបង្កើតអាស៊ាន៖ទីក្រុងហូជីមិញកសាងទំនាក់ទំនងប្រកបដោយនិរន្តរភាពជាមួយសមាជិកអាស៊ាន

10:02 2018/08/08

យុគសម័យ - បន្ទាប់ពីវៀតណាមបានក្លាយជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅឆ្នាំ១៩៩៥ មក ទីក្រុងហូជីមិញបានរៀបចំសកម្មភាពជាច្រើនសំដៅជំរុញវិស័យពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌ និងកិច្ចសហប្រតិបត្តិការការទូតជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលបានដើរតួនាទីដ៏សំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាម និងអាស៊ាន។

កម្មវិធីសម្តែងសិល្បៈក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីឡាវ - កម្ពុជា - មីយ៉ាន់ម៉ាឆ្នាំនិងថៃឆ្នាំ ២០១៨ ដែលរៀបចំដោយសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពហូជីមិញ (រូបថតៈ Xuan Khu/TTXVN)

ក្នុងនាមជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់ប្រទេសនិងមានទីតាំងភូមិសាស្រ្តអំណោយផលចាប់តាំងពីពេលដែលវៀតណាមក្លាយទៅជាសមា ជិកអាស៊ានមក ទីក្រុងហូជីមិញបានធ្វើសកម្មភាពយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីក្លាយជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការដ៏សំខាន់រវាងវៀតណាមនិងអាស៊ាននៅក្នុងវិស័យសេដ្ឋកិច្ច។

ទីក្រុងហូជីមិញ គឺជាអ្នកត្រួសត្រាយផ្លូវនៅក្នុងសកម្មភាពលើកកម្ពស់ពាណិជ្ជកម្មនៅក្នុងបណ្តាប្រទេសនៅអាស៊ាន ដែលបានរៀបចំពិព័រណ៍ពាណិជ្ជកម្មប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងព្រឹត្តិការណ៍វិនិយោគ និងទេសចរណ៍ នៅក្នុងប្រទេសថៃ និងម៉ាឡេស៊ី។ ទីក្រុងនេះបានក្លាយទៅជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរី ដោយមានការធ្វើពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសទាំងនោះ ដែលទទួលបានកំណើនសេដ្ឋកិច្ចថេរក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

កាលពីខែមុន ពិធីតាំងពិព័រណ៍មួយត្រូវបានរៀបចំធ្វើឡើងនៅក្នុងទីក្រុងហូជីមិញ ដែលជាឱកាសមួយសម្រាប់ក្រុមហ៊ុនធុរកិច្ចនៅអាស៊ាន និងទីក្រុងនេះក្នុងការស្វែងរកឱកាសពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងការដាក់តាំងបង្ហាញផលិតផលទៅក្នុងទីផ្សាររបស់គ្នាទៅវិញទៅមកផងដែរ។

ទីក្រុងហូជីមិញបានទាក់ទាញទុនវិនិយោគដ៏ច្រើនពីបណ្តាប្រទេសនៅអាស៊ាន ដែលគិតត្រឹមដំណាច់ឆ្នាំ២០១៧ ប្រទេសជាសមាជិកអាស៊ានបានចុះបញ្ជីប្រមាណជិត ១៦ប៊ីលានដុល្លារអាម៉េរិក សម្រាប់គម្រោងចំនួន១.៥០០ នៅក្នុងទីក្រុងនេះដោយក្នុងនោះ ប្រទេសសិង្ហបុរីនិងម៉ាឡេស៊ី ជាវិនិយោគិនបរទេសឈានមុខគេ។

ចាប់តាំងពីឆ្នាំ ២០១៥មក ទង់ជាតិនៃបណ្តាប្រទេសសមាជិកអាស៊ានបានហោះហើរនៅកណ្តាលទីក្រុងដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់ទីក្រុងក្នុងការផ្សព្វផ្សាយនិងតភ្ជាប់ជាមួយបណ្តាប្រទេសអាស៊ាន (រូបថតៈ Xuan Khu/TTXVN)

ទីក្រុងនេះបានបង្កើតទំនាក់ទំនងមិត្តភាពជាមួយខេត្តក្រុងចំនួន ៦ នៅក្នុងបណ្តាប្រទេសនៅ អាស៊ាន ដែលរួមមានដូចជា ទីក្រុងម៉ានីល (ហ្វីលីពីន) រាជធានីភ្នំពេញ (កម្ពុជា) រដ្ឋធានីវៀងចន្ទន៍ (ឡាវ) ខេត្តចំប៉ាសាក់ (ឡាវ) ទីក្រុងយ៉ាងហ្គូន (មីយ៉ាន់ម៉ា) និងទីក្រុងបាងកក (ថៃ)។

សកម្មភាពដែលលើកកម្ពស់ទំនាក់ទំនងរវាងទីក្រុងហូជីមិញជាមួយសហគមន៍អាស៊ានបានបង្ហាញតាមរយៈការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំទីក្រុងហូជីមិញ ដែលតែងតែខិតខំប្រឹងប្រែងកសាងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយបណ្តាប្រទេសអាស៊ានដទៃទៀត ដើម្បីធ្វើអោយទំនាក់ទំនងនោះកាន់តែទូលំទូលាយថែមទៀត រួមចំណែកដល់ការកសាងសហគមន៍អាស៊ានដែលមានសាមគ្គីភាព សន្តិភាពនិងវិបុលភាព។

រួមគ្នាជាមួយកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងមូល កិច្ចសហប្រតិបត្តិការសម្បូរបែបវាងទីក្រុងហូជីមិញនិងបណ្តាតំបន់និងបណ្តាប្រទេសអាស៊ានបានរួមចំណែកក្នុងការបង្កើតចំណងមិត្តភាព ដែលមិនត្រឹមតែនាំមកនូវផលប្រយោជន៍សម្រាប់គ្នាទៅវិញទៅមកប៉ុណ្ណោះទេ ថែមទាំងរួមចំណែកផងដែរក្នុងការកសាងសហគមន៍អាស៊ានប្រកបដោយវិបុលភាពនាពេលអនាគត៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll