អ្នកបុរាណវិទ្យាវៀតណាមធ្វើបទបង្ហាញពីវិស័យស្រាវជ្រាវបុរាណដល់មន្រ្ដីអាជ្ញាធរជាតិអប្សរា

15:58 2019/11/28

គណៈប្រតិភូសមាជិកបណ្ឌិតសភាវិទ្យាសាស្រ្តសង្គមនិងបច្ចេកវិទ្យា នៃប្រទេសវៀតណាម ដឹកនាំដោយលោក NGUYEN GIANG HAI បានចូលរួមធ្វើបាឋកថាស្ដីពី «វិស័យស្រាវជ្រាវបុរាណវិទ្យា និងការរកឃើញថ្មីៗនៅប្រទេសវៀតណាម» ហើយបានចែករំលែកចំណេះដឹងទាក់ទងនឹងវិស័យបុរាណវិទ្យាទាំងនោះ ដល់មន្រ្តី បុគ្គលិកអាជ្ញាធរជាតិអប្សរា និងសាធារណជន ដែលបានចូលរួមប្រមាណ ៥០នាក់ ដែលការធ្វើបាឋកថានេះបានប្រព្រឹត្តទៅកាលពីថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅអាជ្ញាធរជាតិអប្សរា។

អ្នកបុរាណវិទ្យាវៀតណាមធ្វើបទបង្ហាញពីវិស័យស្រាវជ្រាវបុរាណដល់មន្រ្ដីអាជ្ញាធរជាតិអប្សរា
អ្នកបុរាណវិទ្យាវៀតណាមធ្វើបទបង្ហាញពីវិស័យស្រាវជ្រាវបុរាណដល់មន្រ្ដីអាជ្ញាធរជាតិអប្សរា

បាឋកថាដែលរៀបចំឡើងនៅអាជ្ញាធរជាតិអប្សរា នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩លោក NGUYEN GIANG HAI បានបែងចែកជា ៧ផ្នែកផ្សេងៗគ្នា នៃការស្រាវជ្រាវថ្មីៗរបស់វៀតណាម ចាប់ពីសម័យបុរេប្រវត្តិ ការរកឃើញនូវស្ថានីយបុរេប្រវត្តិ ដែលចំណាស់ជាងគេនៅតំបន់អាស៊ី ដែលមានអាយុរហូតដល់ជិត១លានឆ្នាំ នៅតំបន់ AnKe ជិតខេត្តរតនគិរី ដែលជាស្ថានីយយុគថ្មចាស់ដំបូងគេ។

នៅក្នុងការធ្វើបាឋកថានោះដែរ លោក NGUYEN GIANG HAI បានបែងចែកជា ៧ផ្នែកផ្សេងៗគ្នា នៃការស្រាវជ្រាវថ្មីៗរបស់វៀតណាម ចាប់ពីសម័យបុរេប្រវត្តិ ការរកឃើញនូវស្ថានីយបុរេប្រវត្តិ ដែលចំណាស់ជាងគេនៅតំបន់អាស៊ី ដែលមានអាយុរហូតដល់ជិត១លានឆ្នាំនៅតំបន់ AnKe ជិតខេត្តរតនគិរី ដែលជាស្ថានីយយុគថ្មចាស់ដំបូងគេ។ 

អ្នកបុរាណវិទ្យាវៀតណាមធ្វើបទបង្ហាញពីវិស័យស្រាវជ្រាវបុរាណដល់មន្រ្ដីអាជ្ញាធរជាតិអប្សរា

លោក NGUYEN GIANG HAI ក៏បានបង្ហាញផងដែរពីការរកឃើញឧបករណ៍តន្រ្ដីដែលធ្វើពីថ្ម និងស្រាវជ្រាវបុរាណវិទ្យាក្រោមទឹក ក៏ដូចជាការស្រាវជ្រាវ DNA ជាដើម។ ដែលការស្រាវជ្រាវទាំងនោះមានទាំងគម្រោងរបស់ជាតិ និងគម្រោងសហប្រតិបត្តិការជាមួយអន្ដរជាតិ ដែលផ្នែកបុរេប្រវត្តិសហការជាមួយប្រទេសរុស្ស៊ី ផ្នែកខ្លះជាមួយចិននិងផ្នែកប្រវត្តិសាស្ដ្រ សហការជាមួយប្រទេសនៅអាស៊ីអាគ្នេយ៍មាន ប្រទេសកម្ពុជា ឡាវ និងប្រទេសថៃ។ កិច្ចសហការជាមួយកម្ពុជាចាប់ផ្តើមពីឆ្នាំ២០០៧មក គឺតែងតែមានការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកលើវិស័យបុរាណវិទ្យា។

អ្នកបុរាណវិទ្យាវៀតណាមធ្វើបទបង្ហាញពីវិស័យស្រាវជ្រាវបុរាណដល់មន្រ្ដីអាជ្ញាធរជាតិអប្សរា

លោក អ៊ឹម សុខរិទ្ធី អនុប្រធានមជ្ឈមណ្ឌលអន្ដរជាតិ ស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ ដែលជាស្ថាប័នធ្វើការជាមួយបណ្ឌិតសភាវិទ្យាសាស្រ្តសង្គម និងបច្ចេកវិទ្យា នៃប្រទេសវៀតណាម បានឱ្យដឹងថា ភាគីទាំងពីរបានធ្វើការជាមួយគ្នាច្រើនឆ្នាំមកហើយ និងបានចែករំលែកការងារជាច្រើនជាមួយគ្នា។ នៅពេលនេះគណៈប្រតិភូវៀតណាមបានចុះមកឈ្វេងយល់ពីកិច្ចការមួយចំនួនដើម្បីបន្តកិច្ចសហការជាមួយគ្នានាពេលអនាគត ៕

 


(ប្រភពនិងរូបថត៖ information.gov.kh សរុបដោយ៖ ហេង វុធ្ធីធី)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll