អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅឡាវនិងបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅកម្ពុជា

00:54 2019/05/14

យុគសម័យ - អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៥ខែកុម្ភៈនិងអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់់រដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ខែកុម្ភៈ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong

យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម៖ ទទួលតាមការអញ្ជើញពីអគ្គលេខានៃគណៈ កម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវលោក Bounnhang Vorachith និងតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា ព្រះបាទនរោត្តម សីហមុនី អគ្គលេខានៃគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Phu Trong នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែកុម្ភៈ និងធ្វើទស្សនកិច្ចថ្នាក់រដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០១៩៕

;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll