អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ទទួលជួបប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តី សម្តេច តេជោ ហ៊ុនសែន

07:08 2019/10/05

យុគសម័យ - នារសៀលថ្ងៃទី ៤ ខែតុលានៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេច តេជោ ហ៊ុនសែន ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ទទួលជួបប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តី សម្តេច តេជោ ហ៊ុនសែន
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ទទួលជួបប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តី សម្តេច តេជោ ហ៊ុនសែន

ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេងនិងសំខាន់ៗ ដែលប្រជាជនកម្ពុជាទទួលបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រមទាំងជឿជាក់ថា ក្រោមព្រះរាជកិច្ចដោយព្រះរាជគតិបណ្ឌិតដ៏ឈ្លាសវៃ និងព្រះរាជទសពិធរាជធម៌ របស់ព្រះមហាក្សត្រ នរោត្តម សីហមុនី និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ព្រឹទ្ធសភា រដ្ឋសភានិងរដ្ឋាភិបាលកម្ពុជានោះ ប្រជាជនកម្ពុជានឹងជំនះរាល់ការលំបាកហើយនឹងបន្តទទួលបាននូវសមិទ្ធិផលថ្មីៗនិងអស្ចារ្យជាច្រើនទៀត ដើម្បីនាំប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន មានសុខសន្តិភាព ជីវភាពប្រពលរដ្ឋកាន់រីកចម្រើនឥតឈប់ឈរ។

អញ្ជើញជាការ សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថា សម្តេចពិតជារីករាយដែលបានជួប ឯកឧត្តមប្រធានរដ្ឋវៀតណាម។ សម្ដេចតេជោក៏បានជម្រាបជូនអំពីលទ្ធផលនៃដំណើរបំពេញទស្សនកិច្ចរបស់សម្ដេចមកកាន់ប្រទេសវៀតណាមនាពេលនេះ ហើយសម្តេចចាត់ទុកថានេះគឺជាប្រវត្តិសាស្ត្រមួយសម្រាប់ប្រទេសទាំងពីរកម្ពុជា-វៀតណាម ផងដែរ ក្នុងការចូលរួមពង្រឹង ពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងគ្នា និងគ្នា។ សម្ដេចក៏បានកោតសរសើរចំពោះប្រទេសវៀតណាមដែលមានការអភិវឌ្ឍន៍រីកចំរើនជឿនលឿនជាពិសេសកំណើនសេដ្ឋកិច្ចរីកលូតលាស់ឆាប់រហ័សទាក់ទាញការវិនិយោគពីបរទេសច្រើន ។

ទិដ្ឋភាពនៃជំនួប (រូបថតៈ FN)

សម្តេចបន្តថា កម្ពុជា-វៀតណាម នឹងរួមគ្នាអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតនូវរាលទិសដៅដែលបានដាក់ចេញ និងការព្រមព្រៀងគ្នាទាំងអស់ ហើយនឹងប្រឹងប្រែងបន្តដោះស្រាយបញ្ចប់ឲ្យបានឆាប់នូវបញ្ហាដែលមាន ដូចជាការងារ ខណ្ឌសីមា​ និងបោះបង្គោលព្រំដែនគោកដែលនៅសេសសល់១៦% ដើម្បីកសាងព្រំដែនប្រទេសទាំងពីរឲ្យទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងវិបុលភាពជានិរន្តរ៍។ សម្តេចក៏បានអរគុណចំពោះ វៀតណាម ដែលបានរូមចំណែកនៃការរកសន្តិភាព ការស្តារនិងអភិវឌ្ឍកម្ពុជារហូតមកដល់ពេលនេះ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័ននិងមូលដ្ឋានក្នុងការអនុវត្តល្អរាល់កិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលទាំងពីរ; វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងនាយករដ្ឋមន្រ្តីទាំងពីរនិងវាយតម្លៃខ្ពស់ចំពោះការរៀបចំកិច្ចប្រជុំ បូកសរុបការងារបោះបង្គោលព្រំដែន និងចុះហត្ថលេខាលើឯកសារច្បាប់ចំនួន ០២ ទទួលស្គាល់សមិទ្ធិផល (៨៤%) ការងារបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ។ នេះនឹងជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់ប្រទេសទាំងពីរដើម្បីបន្តការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែនគោក កសាងខ្សែផ្លូវព្រំដែនវៀតណាម-កម្ពុជា ប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍៕

(សរុបដោយស្រីព្រេជ)

;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll