សារទូរលេខអបអរសាទរក្នុងឱកាសទិវាជាតិសហព័ន្ធរុស្ស៊ី

07:07 2019/06/13

យុគសម័យ - នាឱកាសទិវាបុណ្យជាតិសហព័ន្ធរុស្ស៊ីនាថ្ងៃទី ១២ មិថុនា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានផ្ញើសារទូរលេខអបអរសាទរដល់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។

សារទូរលេខអបអរសាទរក្នុងឱកាសទិវាជាតិសហព័ន្ធរុស្ស៊ី
អគ្គលេខាធិការ ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin 

នាឱកាសទិវាបុណ្យជាតិសហព័ន្ធរុស្ស៊ីនាថ្ងៃទី ១២ មិថុនា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញផ្ញើសារទូរលេខអបអរសាទរដល់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។

នាថ្ងៃដ៏ដែលនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានផ្ញើសារទូរលេខអបអរសាទរដល់នាយករដ្ឋមន្ត្រីរុស្ស៊ីលោក D. Medvedev ។

ក្នុងសារទូលេខអបអរសាទរបានចែងថា៖ “យើងខ្ញុំរីមានក្តីសោមនស្សរីករាយយ៉ាងក្រៃលេងដោយឃើញនូវសមិទ្ធិផលដ៏អស្ចារ្យដែលសហព័ន្ធរុស្ស៊ីសម្រេចបានក្នុងការរក្សាស្ថិរភាពនយោបាយសង្គម ការអភិវឌ្ឍន៍សេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ដែលបានបញ្ជាក់ជំហរនិងតួនាទីដ៏សំខាន់របស់រុស្ស៊ីនៅក្នុងឆាកអន្តរជាតិ”។

“នៅឆ្នាំ ២០១៩នេះ ប្រទេសទាំងពីរបានប្រារព្ធខួបអនុស្សាវរីយ៍លើកទី​ ២៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីគោលការណ៍ជាមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី។ វៀតណាមបានជឿថា ជាមួយនឹងប្រពៃណីដ៏យូរអង្វែងនៃទំនាក់ទំនង សក្តានុពលដ៏អស្ចារ្យនិងបទពិសោធន៍សហប្រតិបត្តិការអស់រយៈពេលជាច្រើនទសវត្សមកហើយ ជាមួយការប្តេជ្ញាចិត្តរបស់មេដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ ពិតណាស់ថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តដ៏ទូលំទូលាយរវាងវៀតណាមនិងរុស្ស៊ីនឹងមានជំហានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ហើយបានរួមចំណែកដល់ការអភិវឌ្ឍនៃប្រទេសនីមួយៗជាពុំខាន”។

ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh ក៏បានផ្ញើសារទូរលេខអបអរសាទរដល់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក S. Lavrov ផងដែរ៕


(ប្រែសម្រូលដោយវិច្ឆិកា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll