សាមគ្គីភាពយ៉ាងកក់ក្តៅរវាងតំបន់នានារបស់វៀតណាមនិងកម្ពុជា

10:52 2019/06/08

យុគ្គសម័យ - នាថ្ងៃទី ៧ ខែមិថុនា នៅក្រុងតាខ្មៅ ខេត្តកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅពិធីចែកអំណោយសប្បុរសធម៌របស់ខេត្ត Binh Duong (វៀតណាម) ជូនដល់គ្រួសារក្រីក្រកម្ពុជា។

សាមគ្គីភាពយ៉ាងកក់ក្តៅរវាងតំបន់នានារបស់វៀតណាមនិងកម្ពុជា
ទិដ្ឋភាពនៃការចែកអំណោយនៅក្នុងពិធី (រូបថត៖ vietnamplus.vn)

ពិធីប្រគល់អំណោយត្រូវបានរៀបចំឡើងដោយសមាគមមិត្តភាពខេត្ត Binh Duong-ខេត្តកណ្តាល (កម្ពុជា) ដែលសហការជាមួយអាជ្ញាធរខេត្តកណ្តាល រួមទាំងការជួយឧបត្ថម្ភរបស់សហគ្រាសនានានៅខេត្ត Binh Duong ផងដែរ។ អំណោយសរុបចំនួន ៥០០ កញ្ចប់ ក្នុងនោះរួមមាន   សម្ភារៈនិងសាច់ប្រាក់ដែលមានតម្លៃ ១ លានដុង ត្រូវបានប្រគល់ជូនដល់គ្រួសារក្រីក្រចំនួន ៤០០ គ្រួសារ និងសិស្សក្រីក្រចំនួន ១០០ នាក់ ដែលបានជំនះពុះពាររាល់ការលំបាកនៅខេត្ត កណ្តាល។

ទិដ្ឋភាពនៃពិធីចែកអំណោយសប្បុរសធម៌ (រូបថត៖ vietnamplus.vn)

ថ្លែងនៅក្នុងពិធីនោះ លោកជំទាវ ហ៊ុន កូនីក អភិបាលរងខេត្តកណ្តាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ក៏ដូចជាកោតសរសើរចំពោះជំនួយឧបត្ថម្ភដ៏មានតម្លៃរបស់ភាគីវៀតណាមជូនសម្រាប់ ជនក្រីក្រកម្ពុជា។ ខេត្ត Binh Duong និងខេត្តកណ្តាលគឺជាខេត្តពីរដែលមានចំណងមេត្រីភាព ហើយអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមក ខេត្តទាំងពីរបានផ្លាស់ប្តូរសកម្មភាពជាច្រើនយ៉ាងទៀងទាត់ ដើម្បីពង្រឹងទំនាក់ទំនងសាមគ្គីភាព និងជួយគាំទ្រអភិវឌ្ឍន៍សេដ្ឋកិច្ចទៅវិញទៅមកផងដែរ។

សូមជម្រាបថា នេះគឺជាកម្មវិធីជាក់ស្ដែងមួយដែលរួមចំណែកលើកកំពស់ជីវភាពសេដ្ឋកិច្ច-សង្គមនៅតាមតំបន់និមួយៗ ក៏ដូចជាជួយទ្រទ្រង់នូវជីវភាពរស់នៅរបស់ប្រជាជនឱ្យបានប្រសើរឡើងផងដែរ៕

(បកប្រែដោយហេង វុធ្ធី)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll