សាកលវិទ្យាល័យ Kien Giang សហប្រតិបត្តិការជាមួយសាកលវិទ្យាល័យជាស៊ីមកំចាយមារ

16:11 2018/05/24

យុគសម័យ- នាថ្ងៃទី២៤ឧសភា ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) សហប្រតិបត្តិការរវាងសាកលវិទ្យាល័យ Kien Giang ខេត្ត Kien Giang ជាមួយសាកលវិទ្យាល័យជាស៊ីម កំចាយមារ របស់កម្ពុជា។ ពិធីនេះបានប្រព្រឹត្តទៅនៅស្ថានទូតវៀតណាមប្រចាំនៅរាជធានីភ្នំពេញ (កម្ពុជា)។ អញ្ជើញចូលរួមនិងធ្វើជាកសិណសាក្សីនៅពិធីនេះមានវត្តមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh និងអនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡាកម្ពុជា លោក ទូច វិសាលសុខ តំណាងគណៈសាលាទាំងពីរនិងអ្នកយកព័ត៌មាននៃប្រទេសទាំងពីរ។

ទិដ្ឋភាពនៃពិធី (រូបថតៈ fb Minh Quang Vu)

អញ្ជើញថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំលើកទី១៦ គណៈកម្មកាចម្រុះវៀតណាម-កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្របច្ចេកវិទ្យាដែលប្រព្រឹត្តទៅនាថ្ងៃទី១៧ឧសភានៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh និងទេសរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកប្រាក់ សុខុន នោះ ភាគីទាំងពីរបានឯកភាព បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ប្រភពធនធានមនុស្សដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ប្រទេសទាំងពីរ ក្នុងនោះមានការបង្កើតមជ្ឈមណ្ឌលវៀតណាមវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ vov.vn)

ឯកអគ្គរដ្ឋទូត លោក Vu Quang Minh បានអះអាងថា ពិធីចុះហត្ថលេខាលើ MoU ថ្ងៃនេះជាសក្ខីភាពជាក់ស្តែងឲ្យការអភិវឌ្ឍកាន់តែខ្លាំងក្លាប្រកបដោយប្រសិទ្ធភាព ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍប្រភពធនធានមនុស្សរបស់តំបន់នានានៃប្រទេសទាំងពីរ។

រីឯខ្លួនវិញ អនុរដ្ឋលេខាធិការ លោក ទូច វិសាលសុខ បានតាងនាមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡាកម្ពុជា វាយតម្លៃខ្ពស់ចំពោះភាពម្ចាស់ការរបស់សាលាទាំងពីរ និងការជួយឧបត្ថម្ភយ៉ាងសកម្មរបស់ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពរាល់គោលនយោបាយសហប្រតិបត្តិការរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ។ លោកអនុរដ្ឋលេខាធិការ ទូច វិសាលសុខ ក៏បានអះអាងថា ពិធីនេះជាសក្ខីភាពច្បាស់បញ្ជាក់ពីលទ្ធផលសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងស្នើឲ្យសាលាទាំងពីរ ពន្លឿនការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវរួមអំពីកសិកម្មសរីរាង្គ រួមចំណែកសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មរបស់ប្រទេសនីមួយៗនិងទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពនិយាយរួម។

ទិដ្ឋភាពនៃពិធី

យោងតាមលទ្ធផលនៃកិច្ចប្រជុំលើកទី១៦ គណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យសាស្ត្របច្ចេកវិទ្យា វៀតណាមបន្តផ្តល់អាហារូបករណ៍រាប់រយចំណែកសម្រាប់និស្សិតកម្ពុជានៅរៀននៅវៀតណាមជារៀងរាល់ឆ្នាំនិងផ្ទយទៅវិញ កម្ពុជាក៏ជួយបណ្តុះបណ្តាលនិស្សិតវៀតណាមតាមសំណូមពររបស់ក្រសួង ស្ថាប័ននិងតំបន់នានារបស់វៀតណាមផងដែរ៕

(ដោយ ស្រីព្រេជ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll