សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំឡើងដោយនាយករដ្ឋមន្ត្រីវៀតណាម

07:16 2019/10/05

នៅល្ងាច ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្នមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកពិធីលៀងសាយភោជន៍ ដែលរៀបចំឡើងដោយ​ ឯកឧត្តម Nguyen Xuan Phuc នាយករដ្នមន្ត្រី នៃសាធារណរដ្នសង្គមនិយមវៀតណាម ដែលពិធីនេះត្រូវបានធ្វើឡើងនៅវិមានរដ្ឋាភិបាល វៀតណាម។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំឡើងដោយនាយករដ្ឋមន្ត្រីវៀតណាម
ទិដ្ឋភាពនៃពិធីលាងសោយភាជន៍

នៅក្នុងឱកាសនោះផងដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញឡើងថ្លែងសុន្ទរកថាចំណាប់អារម្មណ៍ដែលមានខ្លឹមសារសំខាន់ៗថា៖​ សម្តេចសូមថ្លែងអំណរគុណចំពោះការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ព្រមទាំងពិធីលៀង សាយ​ភោជន៍ប្រកបដោយបរិយាកាសអធិកអធម ដែលឯកឧត្តមនាយករដ្នមន្ត្រី​ Nguyen Xuan Phuc បានរៀបចំជូនសម្ដេច និងគណៈប្រតិភូកម្ពុជានាពេលនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានអបអរសាទចំពោះការរីកចម្រើន​ និងសមិទ្ធផលដ៏ធំធេងដែលប្រទេសវៀតណាម សម្រេចបាន ក្នុងនោះកំណើនសេដ្ឋកិច្ចខ្ពស់។ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍន៍យ៉ាងរហ័សក្នុងវិស៏យហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង វិស័យសង្គមកិច្ច ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់​ ការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងពិសេសគឺការបែងចែកធនធានសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ក្រោមការដឹកនាំដ៏ឈ្លាសវៃ ត្រឹមត្រូវ របស់បក្សកុម្មុនីស្ត និងរដ្ឋាភិបាលវៀតណាម។

សម្តេចក៏សូមសម្តែងនូវការអបអរសាទផងដែរចំពោះវៀណាម ដែលបានជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ជាមួយសម្លេងគាំទ្រដ៏លើសលុប គឺ ១៩២ លើ ១៩៣។ នេះបញ្ជាក់ឲ្យឃើញពីការគាំទ្ររបស់ពិភពលោកចំពោះតួនាទី និងការរួមចំណែកដ៏សំខាន់របស់វៀតណាម​ក្នុងកិច្ចខិតខំដោះស្រាយបញ្ហាតំបន់ និងពិភពលោក។ ជាមួយនេះកម្ពុជាត្រៀមខ្លួន ផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងពេញទំហឹង ចំពោះវៀណាម ក្នុងតួនាទីជាម្ចាស់ផ្ទះ និងជាប្រធាន ASEAN នាឆ្នាំ ២០២០ ខាងមុខនេះ។

សម្តេចបន្តថា កម្ពុជា-វៀតណាម នឹងរួមគ្នាអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតនូវរាលទិសដៅដែលបានដាក់ចេញ និងការព្រមព្រៀងគ្នាទាំងអស់ ហើយនឹងប្រឹងប្រែបន្តដោះស្រាយបញ្ចប់ឲ្យបានឆាប់នូវបញ្ហាដែលមាន ដូចជាការងារ ខណ្ឌសីមា​ និងបោះបង្គោលព្រំដែនគោកដែលនៅសេសសល់១៦%ដើម្បី កសាងព្រំដែនប្រទេសទាំងពីរឲ្យទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការនិងវិបុលភាពជានិរន្តរ៍។ យើងនឹងបន្តពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឲ្យលើសពីផែនការ ៥ពាន់លាន ដុល្លាអាមេរិកនៅឆ្នាំ ២០២០ ហើយខិតខំបង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយគ្នាដោយរៀបចំឲ្យបានឆាប់នូវផែនការមេតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

សម្តេចក៏បានអរគុណចំពោះ ការឧបត្ថម្ភគាំទ្ររបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងការរំដោះកម្ពុជាចេញពីរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ព្រមទាំងការរួមចំណែករបស់វៀតណាមដល់សន្តិភាព និងការស្តារនិងអភិវឌ្ឍកម្ពុជា គឺជាសច្ចធម៌ប្រវត្តិសាស្ត្រដែលត្រូវបានកត់ត្រាទុក មិនអាចបដិសេធ ឬក៏បំភ្លេចបានឡើយ៕

(យោងតាម FB Samdech Hun Sen)

;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll