សណ្តានចិត្តរបស់ប្រជាជនកម្ពុជាលៃទុកជូនគ្រូពេទ្យវៀតណាម

22:19 2018/06/09

យុគសម័យ - អស់រយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ផ្នែកសុខាភិបាលនៅតាមខេត្តនានានៃតំបន់វាលសណ្ដទន្លេ Cuu Long តែងតែចាត់បញ្ជូនក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តទៅកាន់កម្ពុជា ដើម្បីជួយពិនិត្យសុខភាព និងផ្ដល់ថ្នាំសង្កូវដោយឥតគិតថ្លៃជូនប្រជាជនក្រីក្រនៅកម្ពុជា។ កិច្ចការដ៏ខ្ពង់ខ្ពស់ និងពោរពេញទៅដោយលក្ខណៈមនុសាស្ត្រទាំងនេះ ត្រូវបានប្រជាជនកម្ពុជា ទទួលយកដោយអស់ពីចិត្តពីថ្លើមបំផុត។

ក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តវៀតណាម ពិនិត្យជម្ងឺជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ

នាពេលថ្មីៗនេះ ខណៈដែលទទួលបានដំណឹងថា៖ ក្រុមវេជ្ជបណ្ដិតខេត្ត Dong Thap របស់វៀតណាមបានចុះទៅ ពិនិត្យផ្ដល់ថ្នាំសង្កូវដោយឥតគិតថ្លៃ នៅស្រុកមេសាង ខេត្តព្រៃវែងនោះ លោក រីយ៉ាបុត្រ អ្នកជំងឺក្រីក្រមួយរូបនៅក្នុងស្រុក រួមជាមួយអ្នកជម្ងឺជាង ១ ពាន់ ៥ រយនាក់ផ្សេងៗទៀតបានទៅដល់ទីកន្លែងពិនិត្យជម្ងឺតាំងពីមុនគេបង្អស់។ លោកបុត្របានសំណេះសំណាលថា៖លោកគឺជាមេផ្ទះក្នុងក្រុមគ្រួសារក្រីក្រ១ដែលមានជីវភាពលំបាកតោកយ៉ាក ហើយខ្លួនតែងតែឈឺ ថ្កាត់។ ពេលបានក្រុមវេជ្ជបណ្ឌិតខេត្ត  Dong Thap របស់វៀតណាម មកពិនិត្យជម្ងឺដោយឥតគិតថ្លៃនោះ លោកសប្បាយរីករាយយ៉ាងក្រៃលែង៖ “ក្រុមវេជ្ជបណ្ឌិតវៀតណាមមិនត្រឹមតែជួយពិនិត្យជម្ងឺជូនប្រជាជនកម្ពុជាតាមជំនាញវិជ្ជាជីវៈប្រ កបដោយការទទួលខុសត្រូវប៉ុណ្ណោះទេ ថែមទាំង ឥតគិតថ្លៃទៀតផង។ ខ្ញុំសុំស្នើឲ្យសមាគមវេជ្ជបណ្ឌិតស្ម័គ្រចិត្តវៀតណាម មកជួយពិនិត្យសុខភាពជូនប្រជាជនក្រីក្រនៅក្នុងទូទាំងប្រទេសកម្ពុជាទៀតផង”។

ក៏នាពេលថ្មីៗនេះដែរ ក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តខេត្ត An Giang របស់វៀតណាមសហការជាមួយសប្បុរសជន និងសហគ្រាសបានរៀបចំ ទៅពិនិត្យជម្ងឺជូនប្រជាជនកម្ពុជាក្រីក្រនៅខេត្តតាកែវ និងខេត្តកណ្ដាល។ មុននឹងថ្ងៃពិនិត្យជម្ងឺ អាជ្ញាធរមូលដ្ឋានបានលើកបដា " អបអរសាទរចំពោះក្រុមវេជ្ជបណ្ឌិត ស្ម័គ្រចិត្តវៀតណាម"នៅតាមដងវិថីនានា។ ក្រោយពីរយៈពេល ៣ ថ្ងៃ ពិនិត្យជម្ងឺនៅឃុំចំនួន ៣ ចំណុះស្រុកគីវីវង្សនៃខេត្ត តាកែវ  ក្រុមវេជ្ជបណ្ឌិតវៀតណាមបានជួយពិនិត្យជម្ងឺជូនអ្នកជម្ងឺក្រីក្រប្រមាណ ៧ ហ្មឺននាក់ ព្រមទាំងចែកអំណោយចំនួន ២០០ចំណែកជូន សិស្សានុសិស្សក្រីក្រីនៅក្នុងស្រុកទៀតផង។

ទិដ្ឋភាពពិនិត្យជំងឺរបស់វេជ្ជបណ្ឌិតវៀតណាម

លោកស្រី សារ៉ុនសុភាព ជាអ្នកជម្ងឺក្រីក្រមួយរូបដែលទើបនឹងទទួលបានការពិនិត្យជម្ងឺ និងផ្ដល់ថ្នាំឱសដោយ ឥតគិតថ្លៃបានចែករំលែកថា៖ “ក្រុមវេជ្ជបណ្ឌិតវៀតណាមបានមកជួយពិនិត្យជម្ងឺដោយមានការទទួលខុសខ្ពស់ត្រូវ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាម ដែលបានចាត់បញ្ជូនក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តមកជួយពិនិត្យជម្ងឺជូនប្រជាជនក្រីក្រនៅកម្ពុជានេះ”។

កាលពី ៤០ ឆ្នាំមុន ក្រោយពីរំដោះប្រទេសជាតិរួចផុតពីរបបប៉ុលពតនោះ ខេត្តនានានៅតំបន់រាលសណ្ដទន្លេ Cuu Long របស់វៀតណាម បានចងសម្ព័ន្ធមេត្រីភាព ជាមួយបណ្ដាខេត្តនៅកម្ពុជា ដើម្បីជួយឧបត្ថម្ភកម្ពុជាអភិវឌ្ឍន៍។ ក្នុងនោះទីក្រុង Can Tho បានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ។ ហេតុដូច្នេះហើយ ជារៀងរាល់ឆ្នាំផ្នែកសុខាភិបាលខេត្ត Can Tho តែងតែចាត់បញ្ជូនក្រុមវេជ្ជបណ្ឌិតចុះទៅពិនិត្យជម្ងឺ និងផ្ដល់ថ្នាំសង្កូវដោយ ឥតគិតថ្លៃជូនអ្នកជម្ងឺក្រីក្រនៅខេត្តទាំងពីរនេះ។ រាល់ការធ្វើដំណើររបស់គ្រុមវេជ្ជបណ្ឌិតបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រពៃក្នុងដួងចិត្តប្រជាជនកម្ពុជានៅខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺចំពោះប្រជាជនខេត្ត Can Tho។ វេជ្ជបណ្ឌិត Truong Thi Minh Thu ប្រធានសហជីពនៃមន្ទីរសុខាភិបាលទីក្រុង Can Tho បានឲ្យដឹងថា៖ “ក្រុមគ្រូពេទ្យអាវសបាននាំមកនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅជូនប្រជាជនកម្ពុជា។ ដំណើរទៅពិនិត្យជម្ងឺដោយស្ម័គ្រចិត្តទាំងនេះបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងល្អប្រពៃ ហើយរួមវិភាគទានដល់ការស្ថាបនាចំណងសាម្គីភាព និងមិត្តភាពរវាងប្រជាជាតិទាំងពីរវៀតណាម និងកម្ពុជា”។

ការពិនិត្យសុខភាព ផ្ដល់ថ្នាំសង្កូវ និងអំណោយគឺជាមនោសញ្ចេតនា និងសកម្មភាពជាក់ស្ដែងរបស់ក្រុមវេជ្ជបណ្ឌិតបណ្ដាខេត្តតំបន់វាលសណ្ដទន្លេ Cuu Long ចំពោះប្រជាជនបណ្ដាខេត្តចងសម្ព័ន្ធមេត្រីភាពនៅកម្ពុជា។ រាល់សកម្មភាពពោលខាងលើមិនត្រឹមតែជាការថែទាំសុខភាពជូនប្រជាជន ប៉ុណ្ណោះទេ ថែមទាំងរួមវិភាគទានពូនជ្រំថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាពរវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ វៀតណាមនិងកម្ពុជាទៀតផង៕

(ដោយ ហ្វាង អាញ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll