សំណង់អគារនៃសាមគ្គីភាពនិងមិត្តភាពរវាងវៀតណាមនិងកម្ពុជា

09:26 2019/06/09

យុគសម័យ - នាព្រឹក ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារទីបញ្ជាការយោធភូមិភាគទី២ ក្នុងខេត្តកំពង់ចាម

សំណង់អគារនៃសាមគ្គីភាពនិងមិត្តភាពរវាងវៀតណាមនិងកម្ពុជា

ពិធីបុណ្យកាត់ខ្សែបូនៃអគារទីបញ្ជាការយោធភូមិភាគទី២ កងយោធពលខេមរភូមិន្ទកម្ពុជា ក្នុងខេត្តកំពង់ចាម

នាព្រឹក ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារទីបញ្ជាការយោធភូមិភាគទី២ ក្នុងខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងគណៈប្រតិភូ នៃកងទ័ពប្រជាជនវៀតណាមដែលមានឧត្តមសេនីយ៍ឯក Vo Minh Luong មេបញ្ជាការតំបន់យោធាភូមិភាគទី ៧​ និងឧត្តមសេនីយ៍ Nguyen Van Nam មេបញ្ជាការរងនៃបញ្ជាការដ្ឋានយោធាភូមិភាគទី​ ៧ និងនាយទាហាន នាយទាហានរង និងពលទាហាន ចំណុះយោធភូមិភាគទី២ជាច្រើនរូបទៀត។

ថ្លែងនៅក្នុងពិធីនេះឧត្តមសេនីយ៍ឯក Vo Minh Luong បានសង្កត់ធ្ងន់ថា សំណង់អគារនេះគឺជាលទ្ធផលនៃសាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការពិសេសរវាងបញ្ជាការដ្ឋានយោធាភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមនិងទីបញ្ជាការយោធភូមិភាគទី ២ នៃកងយោធពលខេមរភូមិន្ទកម្ពុជាដែលបានកសាងឡើងជាយូរមកហើយដោយគុណសម្បត្តិដ៏អស្ចារ្យរបស់ជំនាន់ជាច្រើននៃប្រទេសទាំងពីរ។ ចំណងសាមគ្គីភាពនិងមិត្តភាពកិច្ចសហប្រតិបត្តិការ ប្រពៃណីគឺជាទ្រព្យសម្បត្តិដ៏ថ្លៃថ្នូររបស់ប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរ។

ថ្លែងក្នុងពិធីនោះឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភរបស់បញ្ជាការដ្ឋានយោធាភូមិភាគទី ៧ និងជាពិសេសក្រសួងការពារជាតិវៀតណាម សម្រាប់ទីបញ្ជាការយោធភូមិភាគទី ២ និងកងយោធពលខេមរភូមិន្ទកម្ពុជា។ ការគាំទ្រនិងជំនួយរបស់បញ្ជាការដ្ឋានយោធាភូមិភាគទី ៧ និងកងទ័ពវៀតណាមបានរួមចំណែកយ៉ាងសំខាន់ក្នុងការការពារសន្តិសុខនិងការពារជាតិនៃកម្ពុជានិងលើកកម្ពស់សមត្ថភាពប្រយុទ្ធរបស់កងយោធពលខេមរភូមិន្ទកម្ពុជានៅក្នុងយុគសម័យថ្មី។

បញ្ជាការដ្ឋានយោធាភូមិភាគទី ៧ នៃកងទ័ពប្រជាជនវៀតណាមបានបរិច្ចាគរថយន្តទៅឱ្យសាលាទាហានលេខ ២

ក្នុងឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានរំលឹកឡើងវិញនូវគុណសម្បត្តិដ៏អស្ចារ្យរបស់យុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងការជួយឧបត្ថម្ភប្រជាពលរដ្ឋកម្ពុជាឱ្យផ្តួលរលំរបបប្រល័យពូជសាសន៍ប៉ុលពតហើយរួមចំណែកក្នុងការនាំកម្ពុជាឱ្យរស់ឡើងវិញនិងអភិវឌ្ឍនៅថ្ងៃនេះ។ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេនបានបញ្ជាក់ថាប្រជាជននិងកងយោធពលខេមរភូមិន្ទកម្ពុជាតែងតែគោរពទំនាក់ទំនងសាមគ្គីភាពនិងមិត្តភាពប្រពៃណីយូរអង្វែងជាមួយកងទ័ពនិងប្រជាជនវៀតណាមហើយនឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីថែរក្សាថែទាំនិងអភិវឌ្ឍទំនាក់ទំនងល្អនេះ។ 

ក្នុងឱកាសនេះដែរ បញ្ជាការដ្ឋានយោធាភូមិភាគទី ៧ នៃកងទ័ពប្រជាជនវៀតណាមបានបរិច្ចាគរថយន្តទៅឱ្យសាលាទាហានលេខ ២ នៃកងយោធពលខេមរភូមិន្ទកម្ពុជា៕

 

(ប្រែសម្រូលដោយសមុទ្រ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll