វៀតណាម-កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

09:14 2019/05/16

យុគសម័យ - នាព្រឹកថ្ងៃទី១៥ ខែឧសភា នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក Phan Van Giang អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស បានអញ្ជើញទទួលជួបជាមួយ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលកំពុងធ្វើទស្សនកិច្ចការងារនៅក្នុងប្រទេសវៀតណាម។

វៀតណាម-កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
ឧត្តមសេនីយ៍ឯក លោក Phan Van Giang អញ្ជើញទទួលជួបជាមួយឧត្តមសេនីយ៍ឯក​ ហ៊ុន ម៉ាណែត​ (រូបថតៈ qdnd.vn)

ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក  Phan Van Giang បានអះអាងថា បក្ស រដ្ឋនិងកងទ័ពប្រជាជនវៀតណាមចងចាំជានិច្ចនិងវាយតម្លៃខ្ពស់ ចំពោះការគាំទ្រនិងជំនួយដ៏មានតម្លៃដែលរាជរដ្ឋាភិបាល ប្រជាជននិងកងយោធពលខេមរភូមិន្ទ សំរាប់វៀតណាមនាគ្រាសង្រ្គាម រំដោះប្រទេសជាតិមុននេះ ក៏ដូចជាបុព្វហេតុកសាងនិងការពារប្រទេសជាតិនាសព្វថ្ងៃនេះ។ គោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺបន្តខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដោយមានការប្តេជ្ញាខ្ពស់បំផុត ដើម្បីរួមជាមួយកម្ពុជាជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែងនិងមានប្រសិទ្ធភាពលើគ្រប់វិស័យ ក្នុងនោះមានកិច្ចសហប្រតិបត្តិការការពារជាតិ។

រូបថតៈ qdnd

ឧត្តមសេនីយ៍ឯក លោក Phan Van Giang បានសង្កត់ធ្ងន់ថា ទំនាក់ទំនងការពារជាតិ ជាសរសរសំខាន់មួយនៃទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជា។ លោកឧត្តមសេនីយ៍ឯក Phan Van Giang បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីក្នុងរយៈពេលកន្លងមក បានរួមចំណែកពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការនានាដើម្បីការអភិ វឌ្ឍទៅវិញទៅមក តាមនោះបង្កើនថែមទៀតនូវចំណងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម-កម្ពុជា។

អញ្ជើញជាការឆ្លើយតប ឯកឧត្ដម​ ឧត្ដមសេនីយ៍ឯក​ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ​កងទ័ព​ជើង​គោក​  បានថ្លែងអំណរគុណចំពោះការទទួលបដិសញ្ឋារកិច្ចយ៉ាងកក់ក្តៅ របស់ក្រសួងការពារប្រទេសវៀតណាម ព្រមទាំងបានអះអាងថា កិច្ចសហប្រតិបត្តិការការពារជាតិគឺជាខ្លឹមសារសំខាន់មួយ ដែលត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់និងថ្នាក់ដឹកនាំយោធានៃប្រទេសទាំងពីរផ្តោតការយកចិត្តទុកដាក់ជាពិសេសផងដែរ។

រូបថតៈ qdnd

ឯកឧត្ដម​ ឧត្ដមសេនីយ៍ឯក​ ហ៊ុន ម៉ាណែត  បានសម្តែងនូវការជឿជាក់ថា នាពេលខាងមុខ ទំនាក់ទំនងដ៏ល្អរប្រសើរវាងកងទ័ពនៃប្រទេសទាំងពីរនឹងបន្តត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត ដែលរួមចំណែកដល់កិច្ចសហប្រតិបត្តិការប្រកបដោយ ចីរភាពនិងធានាស្ថេរភាព  សន្តិសុខ នយោបាយនៃប្រទេសនិមួយៗ៕

(យោងតាម www.qdnd.vn បកប្រែដោយ មិញ អាញ់)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll