វៀតណាម - កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរុក្ខាប្រមាញ់និងនេសាទ

21:42 2018/10/12

យុគសម័យ - ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី៤០ នៃរដ្ឋមន្ត្រីកសិកម្មនិងព្រៃឈើអាស៊ាន (AMAF) និងកិច្ចប្រជុំ AMAF+3 លើកទី១៨ (រួមមានអាស៊ាននិងដៃគូចំនួន៣គឺចិន ជប៉ុននិងកូរ៉េខាងត្បូង) នាថ្ងៃទី១២ខែតុលា រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ វៀតណាម លោក Nguyen Xuan Cuong បានអញ្ជើញជួបសន្ទនាទ្វេភាគីជាមួយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីវិធានការជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យកិសកម្ម រុក្ខាប្រមាញ់និងនេសាទរវាងប្រទេសទាំងពីរ។

វៀតណាម - កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរុក្ខាប្រមាញ់និងនេសាទ
ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថតៈ VGP/Do Huong)

រដ្ឋមន្ត្រី​លោក​ Nguyen Xuan Cuong បានចាត់ទុកថា កសិកម្មមានតួនាទីសំខាន់ ជាគ្រឹះសម្រាប់ខឿនសេដ្ឋកិច្ចនៃប្រទេសនីមួយៗ។ ហើយវិស័យកសិកម្មរបស់វៀតណាមនិងកម្ពុជាមានលក្ខណៈស្រដៀងគ្នាដូច្នេះអាចជួយគ្នាទៅវិញទៅមក។

រដ្ឋមន្ត្រីរូបនេះបានវាយតម្លៃខ្ពស់ចំពោះការដែល ផលិតផលកសិកម្មមួយចំនួនរបស់កម្ពុជាដែលមានសក្តានុពលសម្រាប់ការអភិវឌ្ឍដូចជាគ្រាប់ស្វាយចន្ទី កៅស៊ូ... រដ្ឋមន្រ្តីបានសន្យាថានឹងជម្រុញក្រុមហ៊ុនកៅស៊ូវៀតណាមវិនិយោគលើរោងចក្រកែច្នៃត្រឹមត្រូវតាមផែនការ និងទិញជ័រកៅស៊ូក្នុងតម្លៃសមរម្យបំផុតសម្រាប់កសិករដាំកៅស៊ូ។ រដ្ឋមន្រ្តីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យជលផល ក្នុងការដកហូតប័ណ្ណ IUU របស់គណៈកម្មការអឺរ៉ុបផងដែរ។

រដ្ឋមន្ដ្រីទាំងពីររូបបានយល់ព្រមគ្រប់គ្រងនិងបង្រួបបង្រួមការចេញអាជ្ញាប័ណ្ណ CITES ដើម្បីចៀសវាងការផ្តល់អាជ្ញាប័ណ្ណក្លែងក្លាយ ឬ អាជ្ញាប័ណ្ណខុសច្បាប់សម្រាប់គោលបំណងនាំចេញ (រូបថតៈ Do Huong)

ស្តីពីវិស័យរុក្ខាប្រមាញ់ រដ្ឋមន្ត្រី លោក Nguyen Van Cuong បានចែករំលែកថា វៀតណាមមានការយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យរុក្ខាប្រមាញ់និងអភិវឌ្ឍន៍សេដ្ឋកិច្ចព្រៃតាមទិសនិរន្តរភាព។

រដ្ឋមន្ត្រីទាំងពីររូបក៏បានវាយតម្លៃថា នាពេលកន្លងទៅ ភាគីទាំងពីរបានផ្លាស់ប្តូរទៅវិញទៅមកក្នុងវិស័យព្រៃឈើនិងមានកិច្ចសហប្រតិបត្តិការល្អក្នុងការគ្រប់គ្រងនិងការគ្រប់គ្រងព្រៃឈើ។ ប្រទេសទាំងពីរបានអនុវត្តយ៉ាងត្រឹមត្រូវនូវអនុសញ្ញាស្ដីពីការគ្រប់គ្រង CITES និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាស្តីពីព្រៃឈើ។ ក្នុងរយៈពេលខាងមុខនេះ ប្រទេសទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តកិច្ចការពារនិងអភិវឌ្ឍន៍ព្រៃឈើ; ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព; ការគ្រប់គ្រងផលិតផលព្រៃឈើនិងការស្រាវជ្រាវព្រៃឈើជាដើម។

រដ្ឋមន្ដ្រីទាំងពីរបានយល់ព្រមគ្រប់គ្រងនឹងបង្រួបបង្រួមការចេញអាជ្ញាប័ណ្ណ CITES ដើម្បីចៀសវាងការអនុញ្ញាតិអោយក្លែងបន្លំឬ អាជ្ញាប័ណ្ណខុសច្បាប់សម្រាប់គោលបំណងនាំចេញ។

ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែតុលាខាងមុខ នៅទីក្រុងហូជីមិញ (វៀតណាម) ប្រទេសទាំងពីរនឹងរៀបចំកិច្ចសន្ទនាគោលនយោបាយស្តីពីពាណិជ្ជកម្មឈើនិងទ្វេភាគី ក្រោមប្រធានបទ “ការធ្វើពាណិជ្ជកម្មឈើនិងផលិតផលឈើរវាងវៀតណាមនិងកម្ពុជាដើម្បីធានា នីត្យានុកូលភាពនិងនិរន្តរភាព” ដើម្បីភាគីទាំងពីរបានសម្របសម្រួលការគ្រប់គ្រង  នាំចូលនិងនាំចេញឈើ៕

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll