កម្ពុជាបង្កើនកិច្ចការស្វែងរកអិដ្ឋធាតុកងទ័ពស្មគ្រចិត្តវៀតណាម(រូបថតៈ VOV)
ការងាររុករកអិដ្ឋធាតុនេះនឹងត្រូវបានដំណើរការនៅតំបន់ ទីក្រុងសែនមនោរម្យ ស្រុកកោះញែក ស្រុកពេចិន្តា ស្រុកអូររាំងនិងស្រុកកែវ សីមា នៃខេត្តមណ្ឌលគីរី។ នេះជាខ្លឹមសារនៃកំណត់ហេតុស្ដីពីការបន្តកិច្ចសហប្រតិបតិ្តការក្នុងការរុករកអិដ្ឋធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមនៅ ខេត្តមណ្ឌលគីរី ដែលត្រូវបានលោក ចឹង សុចន្ថា អភិបាលរងខេត្តមណ្ឌលគីរី និងលោកស្រី H’Yim Kdoh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dak Lak ចុះហត្ថលេខានាថ្ងៃទី៣ ខែតុលាកន្លងទៅ។
ក្នុងពិធីនេះ ភាគីទាំងពីរ បានធ្វើការពិភាក្សា និងឯកភាពអំពីកិច្ចសហប្រតិបត្តិការបន្តរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីក្នុងសម័យសង្រ្គាម នៅក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី នារដូវប្រាំង (២០១៨-២០១៩) ដោយចាប់ ផ្តើមបន្តរករុកអដ្ឋិធាតុនេះ ចាប់ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ រហូតដល់ចុងខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ ដែលមានចំនួនកម្លាំង នៃក្រុមការងារជំនាញ K51(វៀតណាម) នៃខេត្តដាក់ឡាក់ចំនួន៦៤នាក់ ហើយទីតាំងដែលត្រូវបោះជំរុំរបស់ក្រុមការងារ K51 ត្រូវបានដាក់នៅតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី ។
ដោយឡែក ចំពោះទីតាំងសិក្សា ជីកគាស់ និងស្វែងរកអដ្ឋិធាតុ ត្រូវអនុវត្តន៍នៅក្រុងសែនមនោរម្យ ស្រុកកោះញែក, ស្រុកពេជ្រាដា, ស្រុកអូររាំង, និងស្រុកកែវសីមា ក្នុងខេត្តមណ្ឌលគិរី។
ឯកឧត្តម ចឹង សុចន្ថា អភិបាលរងខេត្ត បានណែនាំដល់ក្រុមការងារជំនាញ K51 នៅក្នុងរយៈពេលនៃការជីកគាស់នៅក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ត្រូវគោរពតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា គោរពទំនៀមទម្លាប់ ប្រពៃណីប្រជាពលរដ្ឋ ជាពិសេសបងប្អូនជនជាតិដើមភាគតិច ហើយក៏សូមឱ្យអាជ្ញាធរតាមបណ្តាក្រុង ស្រុក ឃុំ-សង្កាត់ ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានដឹង នឹងចូលរួមសហការជាមួយក្រុម K51 ខេត្តដាក់ឡាក់ ក្នុងការអនុវត្តន៍ការងារឱ្យទទួលបានជោគជ័យ៕