វៀតណាមនិងកូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិងរដ្ឋសភានៃប្រទេសទាំងពីរ

13:39 2019/06/13

យុគសម័យ - នាថ្ងៃទី ១២ ខែមិថុនា​ នៅទីស្នាក់ការមជ្ឈឹមបក្ស លោក Vo Van Thuong សមាជិកការិយាល័យនយោបាយ ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមបានអញ្ចើញទទួលជួបជាមួយលោក Kim Hak Yong ប្រធានក្រុមសមាជិកសភាមិត្តភាពកូរ៉េខាងត្បូង - វៀតណាម ដែលកំពុងដឹកនាំគណៈប្រតិភូសមាជិកសភាកូរ៉េខាងត្បូងមកបំពេញទស្សនាកិច្ចនៅវៀតណាម។

វៀតណាមនិងកូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិងរដ្ឋសភានៃប្រទេសទាំងពីរ
លោក Vo Van Thuong​ និង លោក Kim Hak Yong

ក្នុងជំនួបនេះ លោក Vo Van Thuong បានវាយតម្លែខ្ពស់ ចំពោះការរួមចំណែកយ៉ាងវិជ្ជមានរបស់លោក Kim Hak Yong នៅក្នុងឋានៈជាប្រធានក្រុមសមាជិកសភាមិត្តភាពកូរ៉េខាងត្បូង - វៀតណាម សម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនង វៀតណាម - កូរ៉េខាងត្បូង។ លោកបានជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Kim Hak Yong និងគណៈប្រតិភូសមាជិកសភាកូរ៉េខាងត្បូងនឹងរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិងរដ្ឋសភាវៀតណាមនិងកូរ៉េខាងត្បូង។ លោក Vo Van Thuong បានបទៀតថា វៀតណាមតែងតែយកចិត្តទុកដាក់ដល់ទំនាក់ទំនងសហប្រតិបតិ្តការមិត្តភាពជាមួយកូរ៉េខាងត្បូង ដែលជាដៃគូពាណិជ្ជកម្មនិងវិនិយោគឈានមុខរបស់វៀតណាម។

អញ្ជើញជាការឆ្លើយតបវិញ លោក Kim Hak Yong បានសម្តែងក្តីសប្បាយរិករាយចំពោះការអភិវឌ្ឍន៍ល្អប្រសើនៃទំនាក់ទំនងកូរ៉េខាងត្បូងនិងវៀតណាមនាពេលកន្លងមក  ព្រមទាំងបានបញ្ជាក់ថា លោកនឹងបន្តរូមចំណែកយ៉ាងវិជ្ជមានក្នុងការជំរុញទំនាក់ទំនងកិច្ចសហប្រតិបតិ្តការមិត្តភាពរវាងរដ្ឋសភានិងប្រជាជននៃកូរ៉េខាងត្បូងនិងវៀតណាមផងដែរ។​ លោក ​Kim Hak Yong បានឲ្យដឹងថា កូរ៉េខាងត្បួងតែងតែយកចិត្តទុកដាក់និងផ្តល់អាទិភាពចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម និងពង្រឹងការផ្លាស់ប្តូរថ្នាក់ជាន់ខ្ពស់ ជំរុញការផ្លាស់ប្តូរប្រជាជននិងពង្រីកកិច្ចសហប្រតិបតិ្តការជាក់ស្តែងរវាងប្រទេសទាំងពីរ។

ប្រធានគណៈកម្មាធិការឃាសនាអប់រំមជ្ឃឹម លោក Vo Van Thuong បានសង្កត់ធ្ងន់ធ្ងរអំពីសរៈសំខាន់នៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងរដ្ឋសភា រដ្ឋាភិបាល និងបណ្តាខេត្តនៃប្រទេសទាំងពីរ ដើម្បីពង្រឹងជំនឿទុកចិត្តនយោបាយ តភ្ជាប់អភិវឌ្ឍន៍សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរលើវិស័យនិងបណ្តាញនានាដើម្បីបង្កើតគ្រឹះរឹងមាំមួយនិងជានិច្ចកាលអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម - កូរ៉េខាងត្បូង៕

(ប្រភព៖ vietnamplus.vn ប្រែសម្រូលដោយវិច្ឆិកា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll