វិទ្យាស្ថានពេទ្យយោធារៀបចំការប្រឡងអូឡាំពិកភាសាវៀតណាមសម្រាប់សិក្ខាកាមអន្តរជាតិ

11:21 2021/01/18

យុគសម័យ - យោងតាមគណៈកម្មការរៀបចំបានឲ្យដឹងថា ការប្រឡងអូឡាំពិកភាសាវៀតណាមត្រូវបានរៀបចំក្នុងបំណងជួយសិក្ខាកាមឡាវ និងកម្ពុជាលើកកម្ពស់សមត្ថភាពក្នុងការស្ដាប់ និយាយ អាន និងសរសេរភាសាវៀតណាម។ ការប្រឡងក៏ជួយសិក្ខាកាមឡាវនិងកម្ពុជាស្វែងយល់ថែមទៀតអំពីមនុស្ស វប្បធម៌ ទំនៀមទម្លាប់របស់វៀតណាម ឡាវ និងកម្ពុជា អប់រំឲ្យជំនាន់ក្រោយអំពីទំនាក់ទំនងរវាងប្រទេសទាំង ៣ នៅឥណ្ឌូចិន។

វិទ្យាស្ថានពេទ្យយោធារៀបចំការប្រឡងអូឡាំពិកភាសាវៀតណាមសម្រាប់សិក្ខាកាមអន្តរជាតិ

វិទ្យាស្ថានពេទ្យយោធារៀបចំការប្រឡងអូឡាំពិកភាសាវៀតណាមសម្រាប់សិក្ខាកាមអន្តរជាតិ

នាព្រឹកថ្ងៃទី១៦ ខែមករា នៅទីក្រុងហាណូយ វិទ្យាស្ថានពេទ្យយោធា ក្រសួងការពារប្រទេសវៀតណាម បានរៀបចំការប្រឡងអូឡាំពិកភាសាវៀតណាមក្រោមប្រធានបទ “សិក្ខាកាមវគ្គទី៣ សាមគ្គី ប្ដេជ្ញាចិត្តសិក្សាល្អ អនុវត្តវិន័យតឹងរឹង” សម្រាប់សិក្ខាកាមឡាវនិងកម្ពុជាដែលកំពុងសិក្សានៅវិទ្យាស្ថាននេះ។លោកឧត្តមសេនីយ៍ត្រី សាស្ត្រាចារ្យរង បណ្ឌិត Nghiem Duc Thuan អនុប្រធាននយោបាយវិទ្យាស្ថានពេទ្យយោធាបានដឹកនាំការប្រឡង។

យោងតាមគណៈកម្មការរៀបចំបានឲ្យដឹងថា ការប្រឡងអូឡាំពិកភាសាវៀតណាមត្រូវបានរៀបចំក្នុងបំណងជួយសិក្ខាកាមឡាវ និងកម្ពុជាលើកកម្ពស់សមត្ថភាពក្នុងការស្ដាប់ និយាយ អាន និងសរសេរភាសាវៀតណាម។ ការប្រឡងក៏ជួយសិក្ខាកាមឡាវនិងកម្ពុជាស្វែងយល់ថែមទៀតអំពីមនុស្ស វប្បធម៌ ទំនៀមទម្លាប់របស់វៀតណាម ឡាវ និងកម្ពុជា អប់រំឲ្យជំនាន់ក្រោយអំពីទំនាក់ទំនងរវាងប្រទេសទាំង ៣ នៅឥណ្ឌូចិន។

​ក្នុងឱកាសនេះ  គណៈកម្មការរៀបចំក៏បានប្រគល់អំណោយជូនបុគ្គលនិងសមូហភាពដែលបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំការប្រឡង៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: qdnd.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll