វិទ្យាស្ថានការពារជាតិវៀតណាម៖រៀបចំពិធីបញ្ចប់ការសិក្សាសម្រប់ឲ្យសិក្ខាកាមចំនួន ១៥៨ នាក់ ជាសិក្ខាកាមមកពីប្រទេសវៀតណាម ឡាវ និងកម្ពុជា

23:58 2019/06/06

យុគសម័យ- នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ វិទ្យាស្ថានការពារជាតិបវៀតណាម បានរៀបចំពិធីបញ្ចប់ការសិក្សាយ៉ាងអធឹកអធមសម្រាប់សិក្ខាកាមវៀតណាម ឡាវ​ និងកម្ពុជា ចំនួយ១៥៨ នាក់។

វិទ្យាស្ថានការពារជាតិវៀតណាម៖រៀបចំពិធីបញ្ចប់ការសិក្សាសម្រប់ឲ្យសិក្ខាកាមចំនួន ១៥៨ នាក់ ជាសិក្ខាកាមមកពីប្រទេសវៀតណាម ឡាវ និងកម្ពុជា

នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ វិទ្យាស្ថានការពារជាតិបវៀតណាម បានរៀបចំពិធីបញ្ចប់ការសិក្សាយ៉ាងអធឹកអធម ចំនួន០៣ វគ្គបណ្តុះបណ្តាល វគ្គទី៤ សំរាប់ថ្នាក់មហាវិទ្យាល័យការពារជាតិ ជំនាញនគរបាលចល័ត-ប៉េអឹម និងការពារទីកន្លែង វគ្គទី១០ សម្រាប់ថ្នាក់បរិញ្ញាប័ត្រយោធានៃកងទ័ពប្រជាជនឡាវ និងវគ្គទី១២ នៃសម្រាប់ថ្នាក់បរិញ្ញាប័ត្រយោធានៃកងយោធពលខេមរភូមិន្ទ។

លោកឧត្តមសេនីយ៌ត្រី Trịnh Hoàng Hiệp នាយកវិទ្យាស្ថានការពារជាតិ បានប្រគល់សញ្ញាប័ត្រថ្នាក់ឧត្តមសិក្សាជូនតំណាងសិក្ខាកាម វគ្គទី៤ 

ថ្នាក់មហាបវិទ្យាល័យជំនាញនគរបាលចល័តប៉េអឹម និងការពារទីកន្លែង (រូបថត៖ Thanh Thuan)

ថ្លែងមិតនៅពិធីនេះ លោកវរៈសេនីយ៌ឯក Nguyen Ba Hoa នាយករងនៃវិទ្យាស្ថានការពារជាតិបានអះអាងថា ក្នុងរយៈពេល០៤ ​ឆ្នាំសិក្សា ហាត់ពត់លត់ដំនៅវិទ្យាស្ថានការពារជាតិ សិក្ខាកាមទំាង១៥៨ នាក់បានបំពាក់បំប៉ុនចំណេះដឹងពីនយោបាយ យោធា ច្បាប់ ជំនាញ និងកម្លាំងកាយចិត្ត ក្បាច់គុណ ការបើកបរ ព្រមទាំងបណ្តាសិក្ខាកាមបានលើកកម្ពស់សមត្ថភាពពីផ្នែកនយោបាយ កិច្ចការរៀបចំការណែនាំ ការគ្រប់គ្រងរបស់អង្គភាព ដើម្បីជាជំហានក្នុងការបំពេញចរិយាសម្បត្តិជាមន្រ្តីនៃកងកម្លាំងនគរបាលប្រជាជន កងកម្លាំងគ្រប់គ្រង ការពារព្រំដែននៃប្រទេសឡាវ និងកម្ពុជា។

លោកឧត្តមសេនីយ៌ត្រី ប្រធាននយោបាយ នៃវិទ្យាស្ថានការពារជាតិ បានប្រគល់សញ្ញាប័ត្រដល់បណ្តាសិក្ខាកាមយោធាឡាវ និងកម្ពុជា​​(រូបថត៖ Thanh Thuan)

ពិធីបូកសរុបវគ្គទី១ សិក្ខាកាមទាំង១០០ % មានលក្ខណៈមានគ្រប់គ្រាន់ដើម្បីទទួល​និងបានផ្តល់សញ្ញាប័ត្រ សិក្ខាចំនួន១៣៨ នាក់បានចូលជាសមាជិកបក្ស សិក្ខាកាមចំនួន ១២៧ នាក់បានប័ណ្ណ សរសើរ។

លោកវរៈសេនីយ៌ឯក Nguyen Thai Sinh អនុប្រធាននយោបាយ នៃវិទ្យាស្ថានការពារជាតិ បានប្រគល់ប័ណ្ណសរសើរដល់បណ្តាសិក្ខាកាមដែលមានស្នាដៃឆ្លើមក្នុងការសិក្សា (រូបថត៖ Thanh Thuan)

នៅក្នុងពិធីនេះចំពោះសិក្ខាកាមយោធាឡាវ និងកម្ពុជា នឹងវិលត្រឡប់ទៅប្រទេសវិញ​ មានការជឿជាក់លើខ្លួនឯង ទទួល និងសម្រេចបានល្អប្រសើររាល់ភារកិច្ចថ្មី ជាអនុស្សាវរីយ៌ដែលពុំអាចបំភ្លេចបានក្នុងអំឡុងសិក្សា ធ្វើការនៅវិទ្យាស្ថា​​នការពារជាតិ ជាមោនភាព ជាសក្ខីភាពនៃចំណង់សាមគ្គីភាពដ៏ពិសេស មនោសញ្ចេតនាដ៏ស្អិតរមួត រួមចំណែកជាមួយប្រជាជននៅតាមតំបន់ព្រំដែន រួមគ្នាកសាងខ្សែព្រំដែនសន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍៕


 


(ប្រភព ៖ bien phong.vn បកប្រែដោយសំណាង)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll