វិទ្យុសំឡេងវៀតណាមជួបប្រជុំជាមួយក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាតាមប្រព័ន្ធវីដេអូ

10:24 2020/09/15

យុគសម័យ - រដ្ឋាភិបាលវៀតណាម បានចេញលិខិតជាផ្លូវការស្តីពីការយល់ព្រមចាត់តាំងវិទ្យុសំឡេងវៀតណាមធ្វើជាអធិបតី និងសម្របសម្រួលជាមួយប្រទេសកម្ពុជាក្នុងការអនុវត្តគម្រោង«ពង្រឹងសមត្ថភាពរក្សាទុក ផលិតនិងផ្សាយរលកសំឡែងសម្រាប់វិទ្យុនិងទូរទស្សន៍ជាតិកម្ពុជា»។

វិទ្យុសំឡេងវៀតណាមជួបប្រជុំជាមួយក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាតាមប្រព័ន្ធវីដេអូ
អគ្គនាយកនៃវិទ្យុសំឡេងវៀតណាម លោក Nguyen The Ky (រូបថត៖ vov)

នាថ្ងៃទី ១៤ ខែកញ្ញា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងវិទ្យុសំឡេងវៀតណាម​(VOV) និងក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការអនុវត្តគម្រោងនានាដែលជួយគាំទ្រដល់ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ពីជំនួយឥតសំណងរបស់រដ្ឋាភិបាលវៀតណាមដែលធ្វើឡើងដោយ VOV។

គម្រោង«ពង្រឹងសមត្ថភាពរក្សាទុក ផលិតនិងផ្សាយរលកសំឡែងសម្រាប់វិទ្យុនិងទូរទស្សន៍ជាតិកម្ពុជា» ត្រូវបានរដ្ឋាភិបាលនៃប្រទេសទាំងពីរឯកភាពគ្នាក្នុងសម័យប្រជុំលើកទី ១៦ នៃគណៈកម្មាធិការចម្រុះវៀតណាម - កម្ពុកាលពីឆ្នាំ ២០១៨។ រហូតមកដល់ពេលនេះ រដ្ឋាភិបាលវៀតណាមបានចេញលិខិតផ្លូវការដោយយល់ព្រមចាត់តាំងវិទ្យុសំឡេងវៀតណាម ធ្វើជាអធិបតីនិងសម្របសម្រួលជាមួយប្រទេសកម្ពុជា ដើម្បីអនុវត្តគម្រោងនេះ។ 

 

រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាលោក ខៀវ កាញារីទ្ធ 

អាស្រ័យហេតុនេះ វិទ្យុសំឡេងវៀតណាមនឹងសហការ ជាមួយប្រទេសកម្ពុជាក្នុងការអនុវត្តលើទំហំនៃគម្រោងក៏ដូចជាតាមការប្តេជ្ញារបស់វិទ្យុជាតិកម្ពុជាក្នុងការចាក់ផ្សាយវិទ្យុអេហ្វអឹម (FM) នៅទីក្រុងភ្នំពេញនិងខេត្តសៀមរាបអំពីកម្មវិធីនានារបស់វិទ្យុសំឡេងវៀតណាម។ ក្នុងនោះ គេគ្រោងនឹងរៀបចំការចាក់ផ្សាយសំឡេងនៃកម្មវិធីជាភាសាវៀតណាមក្នុងរយៈពេល ៦០ នាទី / ថ្ងៃ និងភាសាខ្មែរក្នុងរយៈពេល ៣០ នាទី / ថ្ងៃ។

ក្នុងជំនួបពិភាក្សានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាលោក ខៀវ កាញារីទ្ធ បានឯកភាពទាំងស្រុងលើខ្លឹមសារពាក់ព័ន្ធដែលភាគីទាំងពីរនឹងសម្របសម្រួលគ្នានាពេលខាងមុខនេះ។ ប្រទេសកម្ពុជាបានស្នើសុំភាគីវៀតណាមជាពិសេសវិទ្យុសំឡេងវៀតណាមជួយបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីអនុវត្តគម្រោងនេះឱ្យមានប្រសិទ្ធភាពបំផុតផងដែរ។

ទិដ្ឋភាពនៃជំនួបតាមប្រព័ន្ធអនឡាញនេះ

ទន្ទឹមនឹងនេះដែរ អគ្គនាយកនៃវិទ្យុសំឡេងវៀតណាម លោក Nguyen The Ky បានអះអាងថានេះគឺជាគម្រោងដ៏សំខាន់មួយ ដែលចាំបាច់ត្រូវអនុវត្តភ្លាមៗ។ រហូតមកដល់ពេលនេះរដ្ឋាភិបាលវៀតណាមបានចាត់តាំងក្រសួងផែនការនិងវិនិយោគ ក្រសួងការបរទេស ក្រសួងហិរញ្ញវត្ថុ ព័ត៌មាននិងគមនាគមន៍ និងវិទ្យុសំឡេងវៀតណាម ដើម្បីជម្រុញអនុវត្តគម្រោងនេះ។ ក្រៅ សម្រាប់ការចាក់ផ្សាយកម្មវិធីជាភាសាវៀតណាមក្នុងរយៈពេល ៦០ នាទី/ថ្ងៃ និងកម្មវិធីជាភាសាខ្មែរ ក្នុងរយៈពេល ៣០ នាទី/ថ្ងៃ លោក Nguyen The Ky  បានមានប្រសាសន៍ថា VOV នឹងបញ្ជូនកម្មវិធីជាក់ស្តែងទៅកាន់វិទ្យុជាតិនិងទូរទស្សន៍ជាតិកម្ពុជា ដើម្បីចាក់ផ្សាយសំឡេងដោយឈរលើស្មារតី គឺដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ភាគីទាំងពីរក្នុងការរួមគ្នាពង្រឹងសមត្ថភាពខាងផលិតនិងរក្សាទុកកម្មវិធី ព្រមទាំងឆ្ពោះទៅសម្រេចបាននូវប្រសិទ្ធភាពខ្ពស់បំផុតក្នុងកិច្ចការផ្សព្វផ្សាយព័ត៌មាននិងការឃោសនាអំពីសមិទ្ធិផលក្នុងការកសាងនិងការពារប្រទេសនៃប្រទេសនីមួយៗ ក៏ដូចជាអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងកម្ពុជាផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: vov.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll