លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc អញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីឡាវ និងនាយករដ្ឋមន្រ្តីកម្ពុជា

06:21 2020/03/27

យុគសម័យ - នារសៀលថ្ងៃទី ២៦ ខែមីនា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីឡាវលោក Thongloun Sisoulith និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន អំពីកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងការរីករាលដាលជំងឺកូវីដ១៩ (Covid-19) ។

លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc អញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីឡាវ និងនាយករដ្ឋមន្រ្តីកម្ពុជា

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ េVGP)

* នៅក្នុងកិច្ចសន្ទនាជាមួយនាយករដ្ឋមន្រ្តីឡាវលោក Thongloun Sisoulith លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឡាវក្នុងការចាត់វិធានការបង្ការនិងទប់ស្កាត់ជំងឺឆ្លង ព្រមទាំងសង្កត់ធ្ងន់លើស្មារតីនៃទំនាក់ទំនងពិសេសនិងមិត្តភាពដ៏អស្ចារ្យរវាងប្រទេសទាំងពីរផងដែរ។ 

ម្យ៉ាងវិញទៀត វៀតណាមបានត្រៀមខ្លួនជាស្រេចដើម្បីជួយឧបត្ថម្ភគាំទ្រនិងចែករំលែកជាមួយប្រទេសឡាវក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ដើម្បីឱ្យប្រទេសទាំងពីរមានស្ថេរភាពនាពេលឆាប់ៗនេះផងដែរ។រីឯខ្លួនវិញនាយករដ្ឋមន្រ្តីឡាវលោក Thongloun Sisoulith បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងនិងជោគជ័យរបស់វៀតណាមក្នុងការការពារនិងប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ១៩ ហើយសង្ឃឹមថាប្រទេសទាំងពីរបន្តបង្កើនការចែករំលែកព័ត៌មាន ក៏ដូចជាការសម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកថែមទៀតនាពេលអនាគតផងដែរ។

នាយករដ្ឋមន្រ្តីឡាវលោក Thongloun Sisoulith

*នៅកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកនាយករដ្ឋមន្រ្តីវៀតណាម  Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់កម្ពុជាក្នុងការការពារនិងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជម្ងឺកូវីដ២៩ក្នុងរយៈពេលកន្លងមកដោយសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់ប្រទេសនានាក្នុងការចែករំលែកព័ត៌មាន និងរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺនេះក៏កាចសាហាវនេះដើម្បីការពារសុខភាពឲ្យប្រជាពលរដ្ឋផងដែរ។

នៅចំពោះមុខការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃការរីករាលដាលនៃជំងឺកូវីដ២៩នាបច្ចុប្បន្ន លោក Nguyen Xuan Phuc បានស្នើថាភាគីទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការនិងសម្របសម្រួលឲ្យទីភ្នាក់ងារបេសកកម្មតំណាងរបស់ប្រទេសនីមួយៗប្រចាំនៅប្រទេសម្ចាស់ផ្ទះក្នុងការជួយឧបត្ថម្ភពលរដ្ឋរបស់ប្រទេសខ្លួន ព្រមទាំងរក្សាការចលនាដោះដូរពាណិជ្ជកម្មជាធម្មតា និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការដឹកជញ្ជូនទំនិញនៅតាមច្រកព្រំដែននៃប្រទេសទាំងពីរផងដែរ។ រីឯខ្លួនវិញ សម្តេចតេជោហ៊ុនសែន បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់វៀតណាមក្នុងការបង្ការប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ១៩។ 

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា 

ទន្ទឹមនឹងនេះសម្តេចតេជោហ៊ុនសែន បានអញ្ជើញថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាមដែលបានផ្តោតការយកចិត្តទុកដាក់និងឆ្លើយតបចំពោះសំណើរបស់កម្ពុជា ព្រមទាំងបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជានិងប្រជាជនកម្ពុជា តែងតែយកចិត្តដាក់លើជនជាតិវៀតណាមនៅកម្ពុជា ហើយឯកភាពបង្គាប់ឲ្យក្រសួង ស្ថាប័ននិងមូលដ្ឋាននានារបស់កម្ពុជាសម្របសម្រួលក្នុងការពង្រឹងវិធានការ ដើម្បីការពារប្រឆាំងនឹងការរីករាលដាលជម្ងឺឆ្លងនេះ ក៏ដូចជាផ្តល់ជំនួយគាំទ្រដល់សហគមន៍ជនជាតិ វៀតណាមនៅកម្ពុជាផងដែរ។

ក្នុងស្មារតីមិត្តភាពនិងសាមគ្គីភាពពិសេសរវាងប្រទេសទាំងបី លោកនាយករដ្ឋមន្រ្តីវៀតណាម  Nguyen Xuan Phuc បានប្រកាសថារដ្ឋាភិបាលវៀតណាមបានសម្រេចគាំទ្ររដ្ឋាភិបាលឡាវនិងរាជរដ្ឋាភិបាលកម្ពុជានូវឧបករណ៍សុខាភិបាលចាំបាច់ ដែលមានតម្លៃ ១​ សែនដុល្លារអាមេរិកសម្រាប់ប្រទេសនីមួយៗ ព្រមទាំងបញ្ជាក់ថាវៀតណាមបានត្រៀមខ្លួនបញ្ជូនអ្នកជំនាញខាងវេជ្ជសាស្ត្រដើម្បីគាំទ្រនិងចែករំលែកបទពិសោធន៍ស្តីពីការការពារនិងប្រឆាំងនឹងការរីករាលដាលជម្ងឺកូវីដ១៩ប្រសិនបើប្រទេសឡាវនិងកម្ពុជាត្រូវការផងដែរ។

ប្រទេសទាំងបីបន្តសហការគ្នាយ៉ាងជិតស្និទ្ធនៅក្នុងអាស៊ាន ដោយបង្ហាញពីស្មារតីសាមគ្គីភាពនិងឯកភាពដូចអ្វីដែលបានចែងនៅក្នុងសេចក្តីថ្លែងការណ៍ប្រធានអាស៊ានស្តីពីការការពារនិងប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ១៩ 

លើកពីនេះទៀត លោក Nguyen Xuan Phuc បានសម្តែងនូវក្តីសង្ឃឹមថាប្រទេសទាំងបីបន្តសហការគ្នាយ៉ាងជិតស្និទ្ធនៅក្នុងអាស៊ាន ដោយបង្ហាញពីស្មារតីសាមគ្គីភាពនិងឯកភាពដូចអ្វីដែលបានចែងនៅក្នុងសេចក្តីថ្លែងការណ៍ប្រធានអាស៊ានស្តីពីការការពារនិងប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ១៩ផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: vov)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll