អ្នកដែលរក្សាព្រលឹងសិល្បៈប្រពៃណីខ្មែរ

08:43 2019/08/22

យុគសម័យ - លោកប្រធានរដ្ឋ Nguyen Phu Trong ទើបនឹងបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តប្រគល់កិត្តនាមកិត្តិយសជា “សិប្បករឆ្នើម” ក្នុងវិស័យបេតិកភណ្ឌវប្បធម៌អរូបីដល់សិប្បករចំនួន ៥ រូបនៅខេត្ត Kien Giang ក្នុងនោះមានសិប្បករខ្មែរចំនួនពីររូបផងដែរ។

អ្នកដែលរក្សាព្រលឹងសិល្បៈប្រពៃណីខ្មែរ

នោះគឺ សិប្បករ Danh Tien (កើតក្នុងឆ្នាំ ១៩៦៣ មានទីលំនៅក្នុងភូមិ An Tho ឃុំ Dinh An) និងសិប្បករ Danh Be (កើតក្នុងឆ្នាំ ១៩៥៥ រស់នៅភូមិ Hoa Thien ឃុំ Dinh Hoa ស្រុក Go Quao)។  ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមមកនេះ សិប្បករពីររូបពោលខាងលើ បានចូលរួមវិភាគទានជាច្រើនក្នុងការបង្រៀនសិល្បៈប្រពៃណីខ្មែរសម្រាប់មនុស្សជំនាន់ក្រោយ ដែលបានរួមចំណែកអភិរក្សនិងលើកស្ទួយតម្លៃបេតិកភណ្ឌវប្បធម៌របស់ប្រទេសជាតិ។

លោក Danh Be សូឡូហ្គីតាទោលដែលលោកច្នៃដោយខ្លួនឯង (រូបថតៈ TTXVN)

លោក Be មាននិស្ស័យនិងមានចំណងចំណូលចិត្តជាមួយសសិល្បៈប្រពៃណីខ្មែរតាំងពីកុមារភាព ហើយលោកតែងតែចូលរួមកម្មវិធីចម្រៀងនិងរបាំរបស់ភូមិ ស្រុកក្នុងឱកាសពិធីបុណ្យទាននានានិងបុណ្យចូលឆ្នាំថ្មីប្រ ពៃណីខ្មែរ។ ចំណង់ចំណូលចិត្តក្នុងការច្រៀងបានជំរុញឱ្យលោកចូលរួមក្នុងចលនានាពីភូមិមួយទៅខេត្តមួយ តែម្តង។ ដោយសារចូលចិត្តច្រៀង ហេតុដូច្នេះ លោក Be តែងតែចំណាយពេល ដើម្បីបង្រៀនអោយសិស្សគ្រប់ចលនាទាំងអស់ ដោយប្រាថ្នាថា សិល្បៈនេះនឹងរស់រានជារៀងរហូត។ នៅពេលដែលមានគ្នាគ្រប់គ្រាន់ លោក Be បានបង្កើតក្រុមសិល្បៈមួយដែរ។ ម្យ៉ាងវិញទៀត លោកបានជ្រើសរើសរឿងណាដែលអាចអោយកូនៗរបស់លោកដើរតួបានផង។ យ៉ាងណាមិញ ក្រុមសិល្បៈរបស់លោកបានបង្កើតឡើងជិត ២០ ឆ្នាំមកហើយនេះ គឺដើម្បីរក្សាវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរតែម្តង។

ដោយតែងតែព្យាយាមលើកស្ទួយវប្បធម៌និងសិល្បៈខ្មែរ បានជាលោកស្គាល់គ្រប់គ្នាក្នុងភូមិស្រុក ជាពិសេសយុវជនជំនាន់ក្រោយ ដើម្បីអោយពួកគេ ស្គាល់ពីសិល្បៈប្រពៃណីនិងអភិរក្សក៏ដូចជាលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិផងដែរ។ ក្នុងចំណោមនោះ ភាគច្រើនជាកូន ចៅ របស់លោក​ Be  ហើយអ្នកខ្លះ ជាកូនចៅអ្នកភូមិនិងអ្នកជិតខាងផងដែរ។ ថ្វីត្បិតតែ ក្មេងៗទាំងនេះ អ្នកខ្លះនៅរៀន អ្នកខ្លះបានចាកចេញពីដំបូលសាលាដើម្បីរកប្រាក់ចិញ្ចឹមជីវិតក៏ដោយ  ប៉ុន្តែប្អូនទាំងអស់នេះ សុទ្ធតែមានចំណង់ចំណូលចិត្តជាមួយសិល្បៈប្រពៃណីរបស់ជនរួមជាតិខ្មែរ។

ដោយសារចំណង់ចំណូលចិត្តជាមួយសិល្បៈខ្មែរ រហូតមកដល់ពេលនេះ លោក Danh Be បានបង្រៀនសិល្បៈប្រពៃណីរបស់ជនជាតិខ្លួន ដូចជារាំរបាំ ក្រុមច្រៀងឆ្លើយឆ្លង សម្រាប់កុមារប្រហែល ៣០០ នាក់។

យោងតាមលោក​ Danh Be រាល់បទចម្រៀងឬរបាំសុទ្ធតែជារឿងអប់រំមនុស្សឱ្យឆ្ពោះទៅរកភាពល្អបរិសុទ្ធ លុបបំបាត់អំពើអាក្រក់ ស្រឡាញ់រាប់អានគ្នានិងជាការផ្សាភ្ជាប់សហគមន៍ភូមិតែម្តង។ ហេតុដូច្នេះ ការបង្រៀនកុមារអំពីសិល្បៈគឺដើម្បីបង្រៀនពួកគេអំពីប្រពៃណីវប្បធម៌ជាតិផងដែរ។

លោក Danh Tien ត្រូវបានប្រធានរដ្ឋប្រគល់កិត្តនាមកិត្តយសរដ្ឋជា “សិប្បករឆ្នើម”

ចំពោះសិប្បករ Danh Tien លោកនៅតែប្រកបមុខរបរជាកសិករ។ ប៉ុន្តែ ដោយសារជក់ចិត្តនឹងសិល្បៈ បានជា លោកតែងតែចំណាយពេលវេលា ដើម្បីបង្រៀងអោយកូនចៅក្នុងគ្រួសារនិងក្នុងតំបន់។

លោក Danh Tien ត្រូវបានប្រធានរដ្ឋប្រគល់កិត្តនាមកិត្តយសរដ្ឋជា “សិប្បករឆ្នើម”។ ឆ្នាំ ១៩៩៨ លោកបានបង្កើតក្រុមសិល្បៈក្នុងតំបន់។ ដើមដំបូង ក្រុមសិល្បៈនេះមានសមាជិក ១០ នាក់ប៉ុណ្ណោះ ដោយសម្លៀកបំពាក់និងឧបករណ៍សាមញ្ញណាស់។ រហូតមកដល់ពេលនេះ ក្រុមសិល្បៈនេះមានទៅដល់២០នាក់។

ក្រុមសិល្បៈខ្មែរភូមិ An Tho ឃុំ Dinh An របស់លោក​ Tien បានទៅសម្តែងបម្រើព្រឹត្តិការណ៍ជាច្រើនទូទាំងស្រុក។ មានកម្មវិធីខ្លះរបស់ក្រុមសិល្បៈ ត្រូវបានស្ថានីយ៍ទូរទស្សនវៀតណាម  វិទ្យុសម្លេង-ទូរទស្សន៍ Kien Giang ជ្រើសរើសដើម្បីផ្សាយនៅលើកម្មវិធីផ្សាយជាភាសាខ្មែររបស់ខ្លួនផង។

សិប្បករទាំងពីររូប លោក Danh Tien និងលោក Danh Be បានអោយដឹងថា​ នាពេលខាងមុខនេះ ពួកគាត់នឹងបន្តថែរក្សាដោយខិតខំបញ្ចេញនូវអ្វីដែលគួរអោយចាប់អារម្មណ៍បន្ថែមទៀតដើម្បីបម្រើជនរួមជាតិខ្មែរ។ តាមរយៈនោះ ចូលរួមចំណែកអភិរក្សនិងអភិវឌ្ឍសិល្បៈប្រពៃណីរបស់ប្រជាជនខ្មែរភាគខាងត្បូងជានិច្ចផង ដែរ៕

(បកប្រែដោយ ស្រីព្រេជ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll