អ្នកជំនាញអាមេរិចកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការគ្រប់គ្រងជំងឺរាតត្បាត Covid-19

15:43 2020/04/21

យុគសម័យ - យោងតាមលោកស្រី Searight បានឱ្យដឹងថា វៀតណាមបានឆ្លើយតប់នឹងជំងឺរាតត្បាតនេះឱ្យបានល្អណាស់ នៅពេលដែលមានតែករណី ២៦៨ នាក់ក្នុងចំណោមប្រជាជនសរុប ៩៥,៥ លាននាក់ ហើយមិនទាន់មានអ្នកស្លាប់នៅឡើយទេ។

អ្នកជំនាញអាមេរិចកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការគ្រប់គ្រងជំងឺរាតត្បាត Covid-19

លោកស្រី Amy Searight នាយកកម្មវិធីអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិ។

នាយកកម្មវិធីអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិលោកស្រី Amy Searight បានមានអត្ថបទវិភាគអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីឆ្លើយតប់នឹង Covid-19 នៅតំបន់អាស៊ីអាគ្នេយ៍។ អត្ថបទនេះសង្កត់ធ្ងន់ជាពិសេសអំពីប្រសិទ្ធភាពនៃសកម្មភាពបង្ការទប់ស្កាត់នឹងជំងឺរាតត្បាតនេះនៅវៀតណាម។

អត្ថបទនេះបានលើកឡើងអំពីផលប៉ះពាល់ដល់សុខភាពសាធារណៈដែលបង្កឡើងដោយ Covid-19 សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាជំហានដែលរដ្ឋាភិបាលបានអនុវត្តដើម្បីទប់ទល់នឹងជំងឺរាតត្បាតសកលនេះ។ តំបន់អាស៊ីអាគ្នេយ៍ រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយ Covid-19 ហើយចំនួនករណីបានកើនឡើងក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះនៅក្នុងប្រទេសជាច្រើនរួមមាន៖ ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងសិង្ហបុរី។ មានតែថៃនិងវៀតណាមបានកត់សំគាល់ពីការថយចុះចំនួនករណីថ្មីជារៀងរាល់ថ្ងៃ។ នេះបង្ហាញថា ប្រទេសទាំងពីរនេះកំពុងមានការរីកចម្រើនក្នុងការបង្ការទប់ស្កាត់នឹងជំងឺរាតត្បាត។

សិង្ហបុរីនិងវៀតណាមបានអនុវត្តវិធានការយ៉ាងឆាប់រហ័សដើម្បីទប់ទល់នឹងការផ្ទុះដំបូង ហើយហាក់ដូចជាបានគ្រប់គ្រងជំងឺ។ ប្រទេសទាំងពីរនេះ បានអនុវត្តការឃ្លាំមើលយ៉ាងជិតស្និទ្ធ តាមដានការប៉ះនិងដាក់នៅដាច់ដោយឡែកអ្នកដែលឆ្លងជំងឺឬអ្នកដែលត្រូវបានប៉ះពាល់ទៅនឹងប្រភពជំងឺ។ ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងនូវករណីភ្លាមៗកាលពីសប្តាហ៍មុនបានធ្វើឱ្យសឹង្ហបុរីបាត់បង់មុខមាត់ក្នុងនាមជាមេដឹកនាំពិភពលោកក្នុងការគ្រប់គ្រងជំងឺរាតត្បាត។ សឹង្ហបូរីបានវ៉ាដាច់ឥណ្ឌូនេស៊ីដើម្បីក្លាយជាប្រទេសដែលមានករណីឆ្លង Covid-19 ខ្ពស់បំផុតនៅតំបន់អាស៊ីអាគ្នេយ៍។

ទន្ទឹមនឹងនេះដែរ វៀតណាមបានឆ្លើយតប់នឹងជំងឺរាតត្បាតនេះឱ្យបានល្អណាស់ នៅពេលដែលមានតែករណី ២៦៨ នាក់ក្នុងចំណោមប្រជាជនសរុប ៩៥,៥ លាននាក់ ហើយមិនទាន់មានអ្នកស្លាប់នៅឡើយទេ។ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះ វៀតណាមបានបិទសហគ្រាសដែលមិនចំបាច់និងសាលារៀន ក៏ដូចជាអនុវត្តការដាក់នៅដាច់ដោយឡែកទ្រង់ទ្រាយធំ។ ការឃ្លាំមើលត្រូវបានបងើនដើម្បីជួយស្វែងរកអ្នកឆ្លងជំងឺនិងអ្នកដែលបានប៉ះពាល់ប្រភពជំងឺយ៉ាងឆាប់រហ័ស។ រដ្ឋាភិបាលវៀតណាមក៏បានកៀងគរគ្រូពេទ្យដែលចូលនិវត្តន៍និងនិស្សិតសាលាវេជ្ជសាស្រ្តឱ្យចូលរួមក្នុងការបង្ការទប់ស្កាត់នឹងជំងឺរាតត្បាត ខណៈពេលដែលសហគ្រាសជាច្រើនបានដាក់ពង្រាយម៉ាស៊ីនចែកចាយអង្ករដោយស្វ័យប្រវត្តិដើម្បីជួយដល់អ្នកបាត់បង់ការងារ។

អត្ថបទនោះបានឱ្យដឹងថា វៀតណាមរងផលប៉ះពាល់ដោយការរាលដាលនៃជំងឺ SARS ក្នុងឆ្នាំ ២០០៣ ហេតុដូច្នេះរដ្ឋាភិបាលបានប្តេជ្ញាថានឹងរៀបចំខ្លួនឱ្យបានល្អសម្រាប់ការរាតត្បាតសកលបន្ទាប់។ រដ្ឋាភិបាលវៀតណាមត្រូវបានគ្រប់គ្រងប្រមូលផ្ដុំ មានសាមគ្គីភាព និងត្រូវរៀបចំបានល្អ។ លើសពីនេះទៅទៀត រដ្ឋាភិបាលវៀតណាមក៏មានទំនាក់ទំនងជាមួយប្រជាជនប្រកបដោយប្រសិទ្ធភាពក្នុងការខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងជំងឺរាតត្បាតនេះ៕
(បកប្រែដោយសាមេត)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll