អតីតឯកអគ្គរដ្ឋទូតអាមេរិក Michalak បានវាយតម្លៃថាវៀតណាមទទួលបាន«ពិន្ទុល្អៗ»ចំពោះមិត្តភក្តិអន្តរជាតិដោយមានការទប់ស្កាត់ Covid-19 និងដឹកនាំអាស៊ានដ៏មានប្រសិទ្ធភាព

18:12 2020/05/16

យុគសម័យ - ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមសម្រាប់អាណត្តិ ២០០៧-២០១០ លោក Michalak បានវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ានផងនិងគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ផង។

អតីតឯកអគ្គរដ្ឋទូតអាមេរិក  Michalak បានវាយតម្លៃថាវៀតណាមទទួលបាន«ពិន្ទុល្អៗ»ចំពោះមិត្តភក្តិអន្តរជាតិដោយមានការទប់ស្កាត់ Covid-19 និងដឹកនាំអាស៊ានដ៏មានប្រសិទ្ធភាព

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមសម្រាប់អាណត្តិ ២០០៧-២០១០ លោក Michael Michalak 

នៅពេលសួរអំពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសវៀតណាមក្នុងការរក្សាតួនាទីភាពជាអ្នកដឹកនាំ អាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ វៀតណាមលោក Michalak នាបច្ចុប្បន្នលោកជាអនុប្រធានជាន់ខ្ពស់និងជានាយកប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក - អាស៊ាន បានសរសើររដ្ឋាភិបាលនិងប្រជាជន វៀតណាម។ យោងតាមលោក Michael Michalak បានឲ្យដឹងថាដោយមានស្មារតីនៃការកែទម្រង់ដែលត្រូវបានរក្សាបន្ទាប់ពីការ«ផ្លាស់ប្តូរ សេដ្ឋកិច្ចវៀតណាមកាន់តែរឹងមាំនិងបើកចំហកាន់តែទូលំទូលាយ ដែលបានបង្ហាញយ៉ាងច្បាស់តាមរយៈការក្លាយជាសមាជិកនៃកិច្ចព្រមព្រៀងវឌ្ឍនភាពនិងគ្រប់ជ្រុងជ្រោយអន្តរប៉ាស៊ីហ្វិក (CPTPP) ។

ការផ្ទុះជំងឺរាតត្បាតកូវីដ១៩ បានធ្វើឱ្យប្រទេសនិងអង្គភាពអាជីវកម្មបានមើលឃើញថាចាំបាច់ត្រូវផ្ទេរបណ្តាញផ្គត់ផ្គង់សកលហើយពួកគេមិនអាចពឹងផ្អែកលើប្រទេសចិនឬប្រទេសណាមួយនោះទេ។ ប្រទេសវៀតណាមកំពុងស្ថិតនៅក្នុងទីតាំងដ៏ល្អឥតខ្ចោះមួយដើម្បីក្លាយទៅជាគោលដៅសម្រាប់អង្គភាពអាជីវកម្មដែលមានបំណងផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់។ មិនត្រឹមតែប៉ុណ្ណោះទេ ប្រទេស វៀតណាមក៏នាំមុខគេក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការខិតខំរក្សានិរន្តរភាពនៅក្នុងកិច្ចប្រជុំអាស៊ាននានាក្នុងបរិបទនៃបំរាមគោចរនិងការរឹតត្បិតធ្វើដំណើរផងដែរ។ 

លោកអតីតឯកអគ្គរដ្ឋទូត Michalak ក៏បានវាយតម្លៃថាដោយមានការគ្រប់គ្រងល្អនៃជំងឺរាតត្បាតកូវីដ១៩ និងធានាអាស៊ាននៅតែបន្តរក្សានិងអនុវត្តរបៀបវារៈសំខាន់ៗមួយចំនួន វៀតណាមទទួលបាន«ពិន្ទុល្អៗ»ចំពោះមិត្តភក្តិអន្តរជាតិទាំងឡាយផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll