អង្គភាពអាជីវកម្មវៀតណាមតស៊ូជំនះពុះពារលើរាល់ការលំបាកនៅប្រទេសកម្ពុជា

09:48 2020/07/16

យុគសម័យ - ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដែល ប៉ះពាល់យ៉ាងអវិជ្ជមានដល់វិស័យ សេដ្ឋកិច្ចកម្ពុជា សហគ្រាសវៀតណាមនិងសហគ្រាសដែលមានម្ចាស់ដើមកំណើតវៀតណាមជាច្រើន បានតស៊ូនិងបន្តជំនះពុះពារលើរាល់លំបាកឧបសគ្គដើម្បីបន្តរីកចម្រើននៅលើទីផ្សារកម្ពុជាផងដែរ។

អង្គភាពអាជីវកម្មវៀតណាមតស៊ូជំនះពុះពារលើរាល់ការលំបាកនៅប្រទេសកម្ពុជា
សម្រាប់លោក ត្រឹនត្រុងភី អាយុ ២៧ ឆ្នាំជានាយកក្រុមហ៊ុនស្បែក Thavi Leather នៅកម្ពុជា (រូបថត៖ េVN+)

ការអនុវត្តទំនាក់ទំនងខាងផ្សព្វផ្សាយទីផ្សារនិងអនុលោមបច្ចេកវិទ្យាក្នុងសេវាកម្ម ក៏ដូចជាការគ្រប់ គ្រងធនធានមនុស្ស និងការដាក់ពង្រាយគំរូអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត បានក្លាយជាគុណសម្បត្តិ ប្រកួតប្រជែងរបស់សហគ្រាសខ្នាតតូចនិងមធ្យមរបស់វៀតណាមជាច្រើននៅក្នុងទីផ្សារកម្ពុជា ជាពិសេស នៅក្នុងគ្រាលំបាកដោយសារតែផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ១៩ (COVID-19)។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)​បានព្យាករណ៍ថាអត្រាកំណើនសេដ្ឋកិច្ចកម្ពុជានឹងមានភាពអាក្រក់ ដោយធ្លាក់ចុះនៅអត្រាដក (-១,៧%) ក្នុងឆ្នាំ ២០២០ ស្របពេលដែលរដ្ឋាភិបាលកម្ពុជាទើបតែ ប្រកាសផែនការកាត់បន្ថយថវិកាជាតិរបស់ខ្លួននៅឆ្នាំ ២០២១ ចុះដល់ ៤ ពាន់លានដុល្លារអាមេរិក។

នៅដើមខែមិថុនាឆ្នាំ ២០២០ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសថាមានកម្មករ ប្រមាណ ១១ ម៉ឺននាក់នៅកម្ពុជាត្រូវទទួលបានថវិកាជំនួយឧបត្ថម្ភដោយបាត់បង់ការងារ ហើយប្រជាជន កម្ពុជារាប់ពាន់នាក់ទៀតក៏ត្រូវទទួលបានប្រាក់ឧបត្ថម្ភជាសាច់ប្រាក់ឬស្បៀងអាហារនិងរបស់របរចាំបាច់ផ្សេងៗទៀតផងដែរ។ ជំងឺរាតត្បាតកូវីដ១៩បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតកម្មករជិតកន្លះ លាននាក់ក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ ទេសចរណ៍និងសណ្ឋាគារជាដើម។

 

សេវាកម្ម CamShip (ក្រុមហ៊ុន FARAX) នៅទីក្រុងភ្នំពេញ (រូ​បថត៖ VN+)

ក្នុងបរិបទនេះវាគួរឱ្យភ្ញាក់ផ្អើលណាស់ដែលសហគ្រាសវៀតណាមជាច្រើនឬសហគ្រាសដែលគ្រប់គ្រងដោយម្ចាស់ដើមកំណើត វៀតណាមបានតស៊ូយ៉ាងស្វិតស្វាញក្នុងការជំនះពុះពារលើការលំបាកដើម្បីបានបន្ត អភិវឌ្ឍន៍ឲ្យកាន់តែយ៉ាងខ្លាំងក្លានៅលើទីផ្សារកម្ពុជា ព្រមទាំងបង្កើតការងាររាប់ពាន់ សម្រាប់កម្មករក្នុង ស្រុកដោយទទួលបានប្រាក់ខែមានស្ថេរភាពផងដែរ។

ការច្នៃប្រឌិតនិងការសម្របខ្លួនយ៉ាងឆាប់រហ័សទៅនឹងស្ថានភាពគឺជាលក្ខណៈទូទៅមួយនៃ "ថៅកែ" នៃអង្គភាពអាជីវកម្ម វៀតណាមជាច្រើននៅប្រទេសកម្ពុជា។ អង្គភាពអាជីវកម្មវៀតណាមជាទូទៅបាន បោះជំហានមួយដ៏វេងឆ្ងាយបង្គួរហើយដោយផ្អែកទៅមូលដ្ឋានបច្ចេកវិទ្យាអាជីវកម្មល្អប្រសើរជាងមូលដ្ឋានទូទៅនៅក្នុងទីផ្សារកម្ពុជា។ ចាប់តាំងពីពេលនោះមកពួកគេបានរៀនពីរបៀបដើម្បីទាញយកផលប្រយោជ ន៍ពីភាពស្រដៀងគ្នានិងទម្លាប់នៃការប្រើប្រាស់របស់អតិថិជននៅប្រទេសវត្តអារាមនេះដើម្បីទទួលបាននូវ ប្រសិទ្ធភាពខាងអាជីវកម្មយ៉ាងពេញលេញផងដែរ។ 

លោក ត្រឹនវ៉ាន់ណាម អាយុ ២៨ ឆ្នាំជានាយកក្រុម  ហ៊ុន Horizon Care Cambodia ដែលជាក្រុមហ៊ុនជំនាញខាងធ្វើអាជីវកម្មចំណីអាហារបំពេញមុខងារ បានមានប្រសាសន៍ថា“ នៅពេលដែលប្រទេសកម្ពុជាមិនទាន់មានកម្មវិធី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូ និកផ្លូវការ នោះការបង្កើតជំនឿទុកចិត្តជាមួយអតិថិជនពិតជាសំខាន់ណាស់។ ក្រុមហ៊ុនរបស់យើងខ្ញុំតែង តែរៀបចំផែនការនិងគោលការណ៍នានា ដើម្បីនាំមកនូវផលិតផលល្អនិងមានគុណភាពទៅកាន់ទីផ្សារ។ នោះគឺជាកត្តាសំខាន់បំផុតផងដែរ»។ Horizon Care បានសហការជាមួយមនុស្សល្បីៗមួយចំនួននៅ កម្ពុជាដើម្បីផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនតែងតែផ្តល់មតិយោបល់របស់អតិថិជន នៅពេលដែលអតិថិជនមានយោបល់ល្អលើបណ្តាញសង្គមនិងនៅលើទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន គេនឹងមានទំនុកចិត្តកាន់តែខ្លាំងលើផលិតផលរបស់ក្រុមហ៊ុនទៀតផង។

 

ទិដ្ឋភាពនៅរោងចក្រផលិតកម្មកែច្នៃនិងចែកចាយកសិកម្ម THADI (រូបថត៖ VN+)

ពិតណាស់ថានៅពេលដែលច្រកទ្វារព្រំដែនអន្តរជាតិត្រូវបានបង្ខំឱ្យបិទដើម្បីធានាការការពារនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ វាក៏មានការរំខានដល់ការដឹកជញ្ជូន និងការផ្គត់ផ្គង់វត្ថុធាតុដើមនិង ទំនិញរបស់សហគ្រាសជាច្រើនផងដែរ សូម្បីតែធ្វើឲ្យរអាក់រអួលឬបញ្ឈប់ការដោះដូរទាំងស្រុងក៏មានផង ដែរ។ សម្រាប់លោក ត្រឹនត្រុងភី អាយុ ២៧ ឆ្នាំជានាយកក្រុមហ៊ុនស្បែក Thavi Leather បានដកបទ ពិសោធន៍មួយថា ត្រូវធ្វើពិពិធកម្មនូវប្រភពនាំចូលពីប្រទេសជាច្រើន។ Thavi Leather គឺជាអង្គភាពអាជី វកម្មជំនាញខាងធ្វើពាណិជ្ជកម្មអេឡិចត្រូនិចដូច្នេះវាបានកែតម្រូវប្រតិបត្តិការធនធានមនុស្ស ១០០% តាមបែបធ្វើការនៅផ្ទះខ្លូនឯងបានយ៉ាងឆាបរហ័សដោយសមស្របក្នុងគ្រាវិបត្តន៍ជំងឺកូវីដ១៩  ហើយក្រុម ហ៊ុននេះបានរកឃើញប្រភពផ្សេងទៀតដោយផ្ទាល់ពីប្រទេសវៀតណាម ដើម្បីធ្វើឱ្យការដឹកជញ្ជូន យ៉ាងលឿននិងងាយស្រួលផងដែរ។ ការទុកបំរុងនូវការផ្គត់ផ្គង់ជាច្រើន ប៉ុន្តែត្រូវ គ្រប់គ្រងបុគ្គលិកប្រ តិបត្តិការតាមអ៊ិនធឺរណែតនៅតែជាកត្តាសំខាន់។ ម្ចាស់ក្រុមហ៊ុន Thavi Leather មានប្រសាសន៍ថា“ ទាក់ទងនឹងបុគ្គលិកដែលធ្វើការពីផ្ទះ ក្រុមហ៊ុននៅតែរក្សាប្រាក់ខែដដែលប៉ុន្តែយើងអនុវត្តស្តង់ដារ KPI ទៅលើការគ្រប់គ្រងម្នាក់ៗ ដើម្បីធានាប្រសិទ្ធភាពនិងគុណភាពការងារផងដែរ”។

បើនិយាយពីទ្រង់ទ្រាយវិនិយោគធំវិញការវិនិយោគលើវិស័យកសិកម្មរបស់វៀតណាមនៅកម្ពុជាកំពុង បង្ហាញពីភាពខ្លាំងក្លានិងនិរន្តរភាពសូម្បីតែក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ។

បន្ទាប់ពីកិច្ចសហប្រតិបត្តិការវិនិយោគកសិកម្មជិត ៣ ឆ្នាំនៅប្រទេសកម្ពុជាហើយ ក្រុមហ៊ុន THADI របស់វៀតណាម រួមគ្នាបានពង្រីកនិងអភិវឌ្ឍនៅក្នុងសកម្មភាពជាច្រើនដូចជាការដាំដើមឈើហូបផ្លែ ធញ្ញជាតិ ព្រៃឈើ ការផ្គត់ផ្គង់សម្ភារៈកសិកម្ម ចិញ្ចឹមសត្វពាហនៈ ដោយទាក់ទាញកម្មករក្នុងស្រុក ប្រមាណ ៣៥០០ នាក់។ នៅក្នុងបរិបទនៃវិស័យសេដ្ឋកិច្ចជាច្រើននៅក្នុងប្រទេស កម្ពុជាបានធ្លាក់ចុះ កម្មកររាប់ម៉ឺននាក់គ្មានការងារធ្វើឬផ្អាកការងារធ្វើជាបណ្តោះអាសន្ន នោះមានសកម្មភាពផលិតកម្ម កសិកម្មរបស់ THADI ត្រូវបានរក្សាស្ថេរភាព ជំរុញប្រៀបខ្លាំងនិងចីរភាពក្នុងការ ការបង្កើតការងារបន្ថែម ទៀតសម្រាប់ប្រទេសកម្ពុជា។

 

លោក Nguyen Thanh Dung ប្រធានក្លឹបធុរកិច្ចវៀតណាមនៅកម្ពុជា (VBCC)

លោក Nguyen Thanh Dung ប្រធានក្លឹបធុរកិច្ចវៀតណាមនៅកម្ពុជា (VBCC) ដែលជាអង្គការតំណាង សហគ្រាសវៀតណាមខ្នាតធំប្រមាណ ៣០ អង្គភាពបានមានប្រសាសន៍ថា“ VBCC នឹងស្នើរាជរដ្ឋាភិបាល កម្ពុជាឱ្យមានគោលនយោបាយដូចជា៖ បន្តកាត់បន្ថយពន្ធលើអាជីវកម្ម ដែលរងផលប៉ះពាល់ដោយការ រីករាលដាលនៃជំងឺកូវីដ១៩។ ទី ២ គឺកាត់បន្ថយនីតិវិធីបង់ពន្ធដើម្បីឱ្យអាជីវកម្មមានពេលវេលា និងធនធានដើម្បីងើបឡើងវិញពីអាជីវកម្មក្រោយជំងឺកូវីដ១៩។ ហើយទីបីគឺជាស្នើសុំរាជរដ្ឋាភិបាល កម្ពុជាដឹកនាំធនាគារជាតិនៃកម្ពុជាឱ្យធនាគារពាណិជ្ជមានគោលនយោបាយស្តីពីការជួយឧបត្ថម្ភដើមទុនក្នុងអត្រាការប្រាក់សមរម្យ ដើម្បីបង្កលក្ខខ័ណ្ឌអំណោយផលសម្រាប់អាជីវកម្មរបស់វៀតណាមមាន ធនធានគ្រប់គ្រាន់ក្នុងការបន្តអភិវឌ្ឍន៍ក្រោយពីដំណាក់កាលនៃការឆ្លងរីករាលដាលជំងឺនេះ»។

នៅក្នុងបរិបទនៃការលំបាករួមដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩ សហគមន៍ធុរកិច្ច វៀតណាមនៅកម្ពុជា និងសូម្បីតែម្ចាស់អង្គភាពអាជីវកម្មមានដើមកំណើតវៀតណាមបានបង្ហាញនូវ កម្លាំងយ៉ាងមោះមាំនិងខ្ជាប់ខ្ជួនក្នុងការប្រកួតប្រជែងដោយស្វែងរកឱកាសដើម្បីលើកកម្ពស់គុណសម្បត្តិខាងបច្ចេកវិទ្យានិងមានចំណាយលើសេវាកម្មសមរម្យផងដែរ។ យោងតាមអ្នកជំនាញជាច្រើនបាន វាយតម្លៃថាអ្វីដែលសំខាន់បំផុតនាបច្ចុប្បន្ននេះគឺជាការសហគមន៍ធុរកិច្ចតណាមចាំបាច់ត្រូវភ្ជាប់គ្នាឱ្យកាន់តែរឹងមាំនិងចែករំលែកគ្នាឲ្យទាន់ចិត្ត សំដៅ បន្តអភិវឌ្ឍយ៉ាងខ្លាំងក្លាថែមទៀតនៅក្នុងទីផ្សារកម្ពុជា បន្ទាប់ពីរយៈពេលនៃការរីករាលដាលជំងឺកូវីដ១៩ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: Vietnamplus.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll