សមាគមមិត្តភាពវៀតណាម - មីយ៉ាន់ម៉ាជាស្ពានតភ្ជាប់សម្រាប់ខ្សែភាពយន្ដដំបូងបង្អស់របស់បវរកញ្ញា ឯងរង Huyen My

14:15 2020/05/29

យុគសម័យ - ខ្សែភាពយន្តក្រោមចំណងជើងថា " Bridge over cloud - ស្ពានលើពពក" គឺជាខ្សែភាព យន្តដំបូងបង្អស់របស់បវរកញ្ញាឯករង Huyen My ដែលត្រូវបានថតដោយក្រុមហ៊ុនសិល្បៈមេឌា៧ (Media7) របស់ប្រទេសមីយ៉ាន់ម៉ាដោយសារការភ្ជាប់ទំនាក់ទំនងរវាងសមាគមមិត្តភាពវៀតណាម - មីយ៉ាន់ម៉ា។

សមាគមមិត្តភាពវៀតណាម - មីយ៉ាន់ម៉ាជាស្ពានតភ្ជាប់សម្រាប់ខ្សែភាពយន្ដដំបូងបង្អស់របស់បវរកញ្ញា ឯងរង Huyen My

បវរកញ្ញាឯករង Huyen My និងក្រុមថតភាពយន្តក្នុងពេលចាក់បញ្ចាំងរឿង Bridge over cloud 

សមាគមមិត្តភាពវៀតណាម - មីយ៉ាន់ម៉ាបានភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុនសិល្បៈមេឌា៧ របស់ មីយ៉ាន់ម៉ាដែលជាក្រុមហ៊ុនភាពយន្តធំបំផុតមួយនៅក្នុងប្រទេសនេះដើម្បីបង្កើតស្នាដៃភាពយន្ត ក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ ខ្សែភាពយន្តនេះត្រូវបានថតនៅឆ្នាំ២០១៩ ហើយបាននាំមកនូវភាពភ្ញាក់ផ្អើលជាខ្លាំងដែលធ្វើឱ្យអ្នកគាំទ្រទាំងនៅក្នុងប្រទេស វៀតណាមនិងមីយ៉ាន់ម៉ា។ 

នៅក្នុងខ្សែភាពយន្តនេះ បវរកញ្ញាឯករង Huyen My បានដើរតួឯកស្រី ហើយបានសម្តែងជាមួយ Huyen My គឺជាតារាសម្តែង ដ៏ល្បីល្បាញ Nay Toe ដែលបានឈ្នះពានរង្វាន់ខ្សែភាពយន្ត Myanmar Academy Awards 2009។ Huyen My និងក្រុមថតភាពយន្តបានបញ្ចប់រឿងនេះដោយជោគជ័យ ហើយក៏បាននាំមកទស្សនិកជនខាងនូវភាពអស្ចារ្យខាងមើលរឿងកំសាន្តអារម្មណ៍ទាំងក្នុងប្រទេសមីយ៉ាន់ម៉ានិងវៀតណាម។ខ្សែភាពយន្តនេះក៏គឺជាស្ពានវប្បធម៌មួយដែលរួមចំណែកដល់ការពង្រឹងចំណង សាមគ្គីភាពរវាងប្រទេសទាំងពីរផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll