តារាចម្រៀងជាអណិកជនវៀតណាមច្រៀងចម្រៀងជាច្រើនបទទទួលបានការគាំទ្រខ្លាំងលើ YouTube

10:40 2019/07/09

តារាចម្រៀង Originl Song អណិកជនវៀតណាមជាកូនខ្មែរកម្ពុជាក្រោមជាម្នាក់ កំពុងតែធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង នៅលើបណ្ដាញសង្គម YouTube ខណៈដែលបទចម្រៀងជាច្រើនបទរបស់លោក ដែលបានបង្ហោះនៅលើ YouTube សុទ្ធសឹងតែចម្រៀងដោយផ្ទាល់។

តារាចម្រៀងជាអណិកជនវៀតណាមច្រៀងចម្រៀងជាច្រើនបទទទួលបានការគាំទ្រខ្លាំងលើ YouTube
តារាចម្រៀង អណិកជនវៀតណាម​ មានឈ្មោះថា ខាន់ ស៊ីអឿន (Thach Tuan Khanh)

ជាការពិត​តារាចម្រៀង អណិកជនវៀតណាម​ មានឈ្មោះថា ខាន់ ស៊ីអឿន (ឈ្មោះវៀតណាមគឺថា Thach Tuan Khanh) គេសង្កេតឃើញបទចម្រៀងរបស់លោក នៅលើ YouTube សុទ្ធសឹងតែជាចម្រៀងបកស្រាយជាភាសាខ្មែរ ខណៈដែលបទចម្រៀងនីមួយៗ គឺពិតជាមានការគាំទ្រ ក៏ដូចជាចាប់អារម្មណ៍ខ្លាំង និងមានអ្នកចូលទស្សនា យ៉ាងច្រើនគួរឲ្យកត់សម្គាល់។

តាមប្រភពព័ត៌មានច្បាស់ការ​ណ៍ដែលជិតស្និទ្ធ​នឹងតារាចម្រៀង ខាន់ ស៊ីអឿន បានថ្លែងប្រាប់ឲ្យដឹងថា កន្លងមកតារាចម្រៀងកូនខ្មែរកម្ពុជាក្រោមរូបនេះ បានចេញបទចម្រៀង Original Song ចំនួន៤បទ ហើយលោកទទួលបានការចាប់អារម្មណ៍ តែក្នុងបណ្ដាញសង្គម YouTube ព្រោះចម្រៀងរបស់លោក មានអ្នកចូលទស្សនាច្រើនលានដងឯណោះ។

​ប្រភពដដែលបានបន្តថា សម្រាប់បទចម្រៀង Original Song ដែលលោកបាននិពន្ធឡើង គឺលោកមិននិពន្ធជាភាសាវៀតណាមនោះទេ គឺលោកនិពន្ធជាភាសាខ្មែរទាំងអស់ ព្រោះលោកស្រឡាញ់វប្បធម៌ខ្មែរ ទោះបីជាលោកជាកូនខ្មែរ កម្ពុជាក្រោមក៏ដោយ​៕

 

(យោងតាម freshnewsasia សរុបដោយវិច្ឆិកា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll