កញ្ចក់ទូរទស្សន៍ BBC News (ចក្រភពអង់គ្លេស)៖ ប្រជាជនគឺជាការយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នៅវៀតណាម

17:24 2020/05/09

យុគសម័យ - អត្ថាធិប្បាយលើកញ្ចក់ទូរទស្សន៍ BBC News អ្នកកាសែត David Hutt ជំនាញខាងនយោបាយតំបន់អាស៊ីអាគ្នេយ៍បានបញ្ជាក់ថា ក្នុងអំឡុងពេលមានវិបត្តិថ្មីៗ ដែលបណ្តាលមកពីជំងឺរាតត្បាត COVID-19 គណបក្សកុម្មុយនិស្តវៀតណាមបានមានសកម្មភាពប្រកបដោយទំនួលខុសត្រូវនិងដាក់សុខាភាពរបស់ប្រជាជនជាអទិភាពដំបូងបង្អស់។

កញ្ចក់ទូរទស្សន៍ BBC News (ចក្រភពអង់គ្លេស)៖ ប្រជាជនគឺជាការយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ  COVID-19 នៅវៀតណាម

រដ្ឋាភិបាលអចិន្ត្រៃយ៍ជួបជុំជាមួយគណៈកម្មាធិការដឹកនាំស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ។​ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបន្តមានអត្ថបទដែលកោតសរសើរនូវការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមនិងវិធានការណ៍បានអនុវត្តដោយរដ្ឋាភិបាលវៀតណាម ដើម្បី​គ្រប់គ្រង​​ការរីករាលដាល​នៃជំងឺ​ COVID-19 ។ ទន្ទឹមនឹង​នេះ​​​សហគមន៍​អន្តរជាតិ​បាន​លើកឡើង​អនុសាសន៍​សម្រាប់វៀតណាមស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីគ្រប់គ្រង​បាន​ជំងឺ នេះ។

នៅលើកញ្ចក់ទូរទស្សន៍ BBC News (ចក្រភពអង់គ្លេស) អ្នក សារព័ត៌មាន Hutt បានបញ្ជាក់ថា  នៅពេលដែលការរីករាលដាលនៃ ជំងឺ COVID-19 នោះ បក្សកុម្មុយនិស្តនិងរដ្ឋវៀតណាម​មាន តម្លាភាព និងបើកចំហក្នុងការចែករំលែកនិងធ្វើបច្ចុប្បន្នភាពទិន្នន័យ ស្តីពីស្ថានភាពរីករាលដាលនៃជំងឺនេះ។

តាមរយៈវិធានការយ៉ាងឆាប់រហ័សនិងខ្លាំងក្លា ដើម្បីគ្រប់គ្រង​ការ​រាតត្បាត ​​ក៏ដូចជាជួយដល់អ្នកដែលកំពុងជួបការលំបាក​ដោយ​សារ​ជំងឺ​រាតត្បាត COVID-19 សំដៅ “មិនទុកនរណាម្នាក់នៅខាងក្រោយទេ” ប្រជាជនវៀតណាមពិតជាមានការជឿជាក់ខ្លាំងលើរដ្ឋាភិបាល ហើយគិតថាពួកគេត្រូវបានការពារ។ ដូច្នេះវិបត្តិនេះក៏ជាសក្ខីភាពនៃសាមគ្គីភាពរបស់ប្រជាជនវៀតណាមទាំង​អស់ផងដែរ។

លោក Hutt បាននិយាយថា​ប្រសិនបើអាចរក្សាក​ម្រិត​នៃការធ្វើតេស្តិ៍​មេរោគ​និងលទ្ធផលប្រឆាំងនឹងជំងឺ COVID-19 នាពេលបច្ចុប្បន្ននេះ​ប្រទេសវៀតណាមអាចទទួលបានសមិទ្ធិផលល្អបំផុតមួយក្នុងចំណោមប្រទេសដទៃទៀតនៅអាស៊ី។  អ្នកកាសែត​រូបនេះ​បាននិយាយថា​ប្រទេសវៀតណាមអាចស្តារៈ​វិស័យសេដ្ឋកិច្ច​ឡើងវិញ​លឿន​ជាង​ខឿន​សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ដទៃទៀត។

ទន្ទឹមនឹងនេះកាសែត The Diplomat ក៏បានចុះផ្សាយ​អត្ថបទ​មួយ​ដែលកោតសរសើរនូវវិធានការណ៍ដែលបក្សកុម្មុយនិស្តនិងរដ្ឋវៀតណាមបានដាក់ចេញ ដើម្បីគ្រប់គ្រងការរីករាលដាលនៃវីរុស SARS-CoV-2 ។

អត្ថបទបានសង្កត់ធ្ងន់ថា វៀតណាមបានគ្រប់គ្រងការរាតត្បាត​ប្រកបដោយជោគជ័យ ដោយសារការពឹងផ្អែកជាថ្មីម្តងទៀត​នូវ​យុទ្ធសាស្រ្តនៃការកៀរគរសង្គមទាំងមូលរួម ទាំងកងទ័ព​កងកម្លាំងសន្តិសុខ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបុគ្គលទាំងអស់ ដូចជាសង្គ្រាមដែលបក្សកុម្មុយនិស្តវៀតណាម​បានដឹកនាំប្រឆាំង​បារាំង​និង​អាមេរិក នៅសតវត្សរ៍ទី ២០ ។

អត្ថបទនេះបានបញ្ជាក់យ៉ាងច្បាស់ថា តាមរយៈវិធានការណ៍បង្ការ​និង​ប្រឆាំង​នឹងជំងឺ COVID-19 គណបក្សកុម្មុយនិស្តវៀតណាម​បានបញ្ជាក់ពីតួនាទី​ដឹកនាំប្រទេសជាតិរបស់ខ្លួន។

សារព័ត៌មាន Nikkei Asian Review of Japan ក៏បានចុះផ្សាយ​អត្ថបទ​មួយ​ដោយបញ្ជាក់ថា​ប្រទេសវៀតណាមកំពុងទទួលបានការ​កោត​សរសើរ​​ជាច្រើន​ទូទាំងពិភពលោក​ ចំពោះ​ការទប់ស្កាត់ករណីថ្មី​និងស្តារ​សេដ្ឋកិច្ច​ឡើងវិញ​យ៉ាងឆាប់រហ័ស។

យោងតាមកាសែតនេះ អត្រាដែលវៀតណាមបានរុញច្រាន "ខ្សែកោង" នៃការឆ្លងរាលដាលនៃ COVID-19 បង្ហាញពី​ជំនាញ​និងភាពរហ័ស​រហួន​របស់ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ./.


 


(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll