រដ្ឋសភាវៀតណាមជួយអាហ្សង់ទីនក្នុងការបង្ការទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19

16:52 2020/09/15

យុគសម័យ - នាថ្ងៃទី ១៤ ខែកញ្ញា យោងតាមអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុង Buenos Aires បានឱ្យដឹងថា រដ្ឋសភានៃប្រទេសអាហ្សង់ទីនបានរៀបចំពិធីទទួលអំណោយរួមមានម៉ាស់វេជ្ជសាស្រ្តចំនួន ២០,០០០ ដែលផ្តល់ដោយរដ្ឋសភាវៀតណាម ដើម្បីជួយប្រទេសអាមេរិកខាងត្បូង ឆ្លើយតប់នឹងជំងឺរាតត្បាតរលាកផ្លូវដង្ហើមស្រួតស្រាវ COVID-19។

រដ្ឋសភាវៀតណាមជួយអាហ្សង់ទីនក្នុងការបង្ការទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19

រដ្ឋសភាវៀតណាមជួយអាហ្សង់ទីនក្នុងការបង្ការទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19

ក្នុងនាមរដ្ឋសភាវៀតណាម បន្ទាប់ពីពិធីប្រគល់ម៉ាស់ដល់ភាគអាហ្សង់ទីន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្សង់ទីនលោក Dang Xuan Dung បានបញ្ជាក់ថា អំណោយដ៏តូចមួយនេះបានមកពីដួងចិត្តដ៏ស្មោះត្រង់របស់រដ្ឋនិងប្រជាជនវៀតណាមសម្រាប់មិត្តអាហ្សង់ទីន ហើយគឺជាការចែករំលែកនិងការគាំទ្ររបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 របស់អាហ្សង់ទីន។

លោកឯកអគ្គរដ្ឋទូតបានបង្ហាញជំនឿថា ជាមួយនឹងការប្តេជ្ញាចិត្តនិងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនិងរដ្ឋសភា អាហ្សង់ទីននឹងជំនះពីជំងឺរាតត្បាតឱ្យបានឆាប់ៗនេះ ដើម្បីធ្វើឱ្យជីវិភាពរស់នៅរបស់មនុស្សត្រឡប់ទៅរកភាពធម្មតាវិញ ក៏ដូចជាស្តារសេដ្ឋកិច្ចឡើងវិញ ហើយមានភាពសក្ដិសមក្នុងនាមជាសេដ្ឋកិច្ចមួយក្នុងចំណោមសេដ្ឋកិច្ចកំពូលនៅអាមេរិកឡាទីន។

លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា វៀតណាមនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធនិងចែករំលែកព័ត៌មាននិងបទពិសោធន៍ជាមួយអាហ្សង់ទីនក្នុងកិច្ចខឹតខំប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលនេះ ក៏ដូចជាកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដែលបណ្តាលមកពី COVID-19 រួមចំណែកដល់ការអភិវឌ្ឍន៍រយៈពេលយូរអង្វេងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។

រឯខ្លួនវិញ ប្រធានការិយាល័យព្រឹទ្ធសភាអាហ្សង់ទីន លោកស្រី Maria Luz Alonso បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល រដ្ឋសភានិងប្រជាជនវៀតណាមដែលបានបញ្ជូនអំណោយជាក់ស្តែងនិងមានអត្ថន័យទៅអាហ្សង់ទីនចំពេលរដូវជំងឺរាតត្បាត។

លោកស្រី Alonso បានសង្កត់ធ្ងន់ថា នេះគឺជាការបង្ហាញនូវភស្តុតាងនៃទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាប្រពៃណីនៃប្រទេសទាំងពីរ ហើយទន្ទឹមនឹងនោះ បានសន្យាបន្តជំរុញថែមទៀតនូវទំនាក់ទំនងទ្វេភាគីដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕
(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: vietnamplus.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll