យុវជនឡាវ និងកម្ពុជាមានបំណង់ប្រាថ្នាអំពី សម្ព័ន្ធអង្គការមិត្តភាពវៀតណាម

08:38 2020/11/20

យុគសម័យ - ក្នុងឱកាសអបអរសាទរខួបលើកទី ៧០ នៃទិវាបង្កើតសម្ព័ន្ធអង្គការមិត្តភាពវៀតណាម ស្រទាប់យុវជនឡាវនិងកម្ពុជាបានចែករំលែកនិងមានបំណង់ប្រាថ្នាអំពីសម្ព័ន្ធអង្គការមិត្តភាពវៀតណាម នាពេលខាងមុខនេះ។

យុវជនឡាវ និងកម្ពុជាមានបំណង់ប្រាថ្នាអំពី សម្ព័ន្ធអង្គការមិត្តភាពវៀតណាម

លោក Pouxa Aphouloly អនុពន្ធ​នៅ​ស្ថានទូតឡាវ​ប្រចាំនៅវៀតណាម។ 

ខ្ញុំមានអារម្មណ៍ថា ខ្ញុំជាមនុស្សម្នាក់​មានសំណាង​ដែលបានចូល​រួម​ក្នុង​សកម្មភាព​ជួបប្រាស្រ័យទាក់​ទងគ្នា​រវាង​ប្រជាជន​វៀតណាម​និងប្រជាជន​ឡាវ​ ដូចជា​មហោស្រព​ជួបប្រាស្រ័យ​រវាងប្រជាជន​វៀតណាម​និង​ប្រជាជន​ឡាវ  ដើរតាមជើងលោកប្រធាន Souphanouvong ដើរតាមជើងប្រមុខរដ្ឋវៀតណាម - ឡាវ។ អញ្ជើញ​ចូលរួម​ក្នុងកម្មវិធីប្រតិភូជាយុវជននិងនិស្សិតឆ្នើមមកពីប្រទេសនីមួយៗ ហើយ មានឱកាសទៅទស្សនានិងស្វែងយល់​នៅ​ទីកន្លែងប្រវត្តិសាស្ត្រដែលលោកប្រធាន Ho Chi Minh និងលោកប្រធាន​ Kaysone Phomvihane និងប្រធាន Souphanouvong​ ធ្លាប់រស់នៅ រៀនសូត្រនិងធ្វើការ។ បណ្តា​សកម្មភាពកម្មវិធីធ្វើឡើងនៅប្រទេសវៀតណាមនិងឡាវ។

សកម្មភាពជួបប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន​វៀតណាម​និងប្រជាជន​ឡាវ​ ជាពិសេស​សកម្មភាព​ជួបប្រាស្រ័យ​រវាង​យុវជនដែលមានអត្ថន័យសំខាន់ៗ ណាស់ ដើម្បីធ្វើឱ្យ​យុវជនជំនាន់ក្រោយយល់ច្បាស់ពីទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ។ ខ្ញុំសង្ឃឹមថានឹងមានសកម្មភាពនិងកម្មវិធីជាច្រើនទៀតដែលនឹងរៀបចំឡើង​ ដើម្បីឱ្យយុវជននៃប្រទេសទាំងពីរដឹងថា​កាលពីអតីតកាល អ្វីដែលពិសេស​និងមិនអាចកាត់ថ្លៃ​បា​ន​ក្នុង​ចំណងមិត្តភាព​នៃប្រទេសទាំងពីរបាន​កសាង​និង​អភិវឌ្ឍ​ដោយសាច់ឈាម ទឹកភ្នែក​និងការ​លះ​បង់​ជាច្រើនជំនាន់។ ការទទួលស្គាល់​នូវ​អតីតកាល​នឹងជួយយុវជនឱ្យកាន់តែពេញចិត្តនឹងជីវិត នាបច្ចុប្បន្ន​ដោយលើកកម្ពស់តួនាទីរបស់ស្រទាប់យុវជនក្នុងការថែរក្សានិងអភិវឌ្ឍទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ។

លោកវរសេនីយ៍ទោ Son Romy ជំនួយការ​រដ្ឋបាលការិយាល័យ​អនុព័ន្ធយោធាកម្ពុជា ប្រចាំ​សាធារណរដ្ឋ​សង្គម​និយមវៀតណាម៖ យុវជននឹងក្លាយជាកម្លាំងចលករ​ជានិច្ច ​ដើម្បី​ជំរុញ​ទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជា។ ក្នុងរយៈពេលកន្លងមក ខ្ញុំឃើញថា​ មានកម្មវិធីជួប​ប្រាស្រ័យ​ទាក់ទងគ្នារវាងប្រជាជនវៀតណាម​និងប្រជាជនកម្ពុជា​ដូចជា​ កម្មវិធីបណ្តុះពន្លកមិត្តភាពវៀតណាម-កម្ពុជា​ រឺ​ការជួបប្រាស្រ័យ​សំរាប់យុវជនមកពីប្រទេស​វៀតណាម​និងកម្ពុជា ... សកម្មភាពទាំងនេះបាននាំមកនូវ​ផលប្រយោជន៍​ដល់ប្រជាជន ជម្រុញការអភិវឌ្ឍ​សេដ្ឋកិច្ច​និងសង្គមនិងធ្វើឱ្យទំនាក់ទំនងវៀតណាម - កម្ពុជាកាន់​តែ​ស៊ីជម្រៅ។

 

លោកវរសេនីយ៍ទោ Son Romy​ ជំនួយការ​រដ្ឋបាលការិយាល័យ​អនុព័ន្ធយោធាកម្ពុជា ប្រចាំ​សាធារណរដ្ឋ​សង្គមនិយមវៀតណាម

តាមគំនិតរបស់ខ្ញុំ ការ​ជួប​ប្រាស្រ័យ​ទាក់ទងគ្នារវាងប្រជាជន​ និងប្រជាជនរវាងប្រទេសទាំងពីរ ជាពិសេស​សកម្មភាព​សម្រាប់​យុវជន​មានសារៈសំខាន់ណាស់។ យុវជននៃ​ប្រទេសទាំងពីរ​នឹងក្លាយជាកម្លាំងចលករដ៏ខ្លាំង​ក្លា ​ក្នុង​ការជំរុញទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជាឱ្យកាន់តែប្រសើរនិងរឹងមាំថែមទៀត។ ដូច្នេះការឃោសនា​និងការអប់រំ​សម្រាប់យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរស្វែងយល់អំពីប្រវត្តិសាស្ត្រនិងចំណងមិត្តភាពដ៏ល្អរវាងភាគីទាំងពីរពិតជាចាំបាច់សម្រាប់អនាគតនៃប្រទេសនីមួយៗ លើកកម្ពស់ កិច្ចសហប្រតិបត្តិការនិងការជួបប្រាស្រ័យរវាងប្រទេសទាំងពីរ។

កូនកម្លោះ Seng Visak និស្សិតកម្ពុជារៀន​នៅថ្នាក់អេឡិច​ត្រូនិច​​និងទូរគមនាគមន៍ K៥៥ នៃមហាវិទ្យាល័យ ដឹកជញ្ជូនហាណូយ៖ វៀតណាមផ្តល់ឱ្យខ្ញុំនូវអារម្មណ៍​កក់ក្តៅដូចជាផ្ទះ។ ខ្ញុំពិតជារីករាយណាស់ដែលបានទៅសិក្សានៅប្រទេសវៀតណាម។ ដំបូងខ្ញុំមានការពិបាក នៅពេល​ចូលរៀន​និង​និយាយភាសាវៀតណាម។ ប៉ុន្តែដោយសារ​មានជំនួយ​ពីសាលានិងនិស្សិតវៀតណាម អ្វីៗក្លាយទៅជាល្អបណ្តើរៗ​។ ក្រៅម៉ោងរៀន មិត្តរួមថ្នាក់របស់ខ្ញុំបានអញ្ជើញខ្ញុំមក​ទស្សនា​ស្រុកកំណើតរបស់ពួកគេ ដើម្បីលេង​កម្សន្ត​និងពិសា​ម្ហូបឆ្ងាញ់ៗ ដូចជា ​នំបញ្ចុកសាច់ជ្រូកអាំង នំបញ្ចុក thang ផ្អែម... និស្សិតវៀតណាមបានពន្យល់​និងបង្រៀនខ្ញុំឱ្យនិយាយភាសាវៀតណាមឲ្យ​បានល្អជាង។

 

កូនកម្លោះ Seng Visak និស្សិតកម្ពុជារៀន​នៅថ្នាក់អេឡិច​ត្រូនិច​​និងទូរគមនាគមន៍ K៥៥ នៃមហាវិទ្យាល័យ ដឹកជញ្ជូនហាណូយ

ប្រទេសវៀតណាមផ្តល់ឱ្យខ្ញុំនូវភាពកក់ក្តៅក៏ដូចជារស់នៅស្រុកកំណើតរបស់ខ្ញុំ ។ ប្រជាជនវៀតណាមរួសរួស​រាយ រាក់ទាក់និងជួយនិស្សិតកម្ពុជាជាច្រើន ដូច្នេះខ្ញុំ​មានអារម្មណ៍ថា សិក្សានិងរស់នៅ​តែក្នុងប្រទេសវៀតណាម​ប៉ុណ្ណោះដែល ផ្តល់ឱ្យយើងនូវអារម្មណ៍បែបនេះ ដើម្បីជួយយើង​មិនឱ្យមានអារម្មណ៍ឯ​កកោ​ ដោយសារ​រស់នៅ​ឆ្ងាយពីផ្ទះ​ ។ នៅប្រទេសកម្ពុជា យើងតែងតែរៀន​និងស្តាប់អំពីទំនាក់​ទំនង​ល្អ​នៃមិត្តភាព​រវាងប្រទេសទាំងពីរ។ អ្វីដែលប្រជាជន​វៀតណាម​ជួយប្រជាជនកម្ពុជា  ខ្ញុំគិតថា​ នាពេលអនាគត​ជំនាន់យុវជន​គួរតែមានទំនួលខុសត្រូវ​ក្នុងការថែរក្សា ពង្រីកនិងពង្រឹងចំណងសាមគ្គីភាពពិសេសនោះ។ យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរត្រូវផ្សារភ្ជាប់ ជួបប្រាស្រ័យ ដើម្បីការពារនិងអភិវឌ្ឍចំណងមិត្តភាព​កាន់តែ​រឹងមាំថែមទៀត។

 

លោក Xaysongkham Hatthaboun សហគ្រិនជនជាតិឡាវម្នាក់កំពុងធ្វើអាជីវកម្មនៅវៀតណាម​សង្ឃឹមថានឹងមានវេទិកា ដើម្បីចែករំលែកនូវគំរូ​ធ្វើអាជីវកម្ម​រវាងប្រទេសទាំងពីរ​។ 

រីឯ លោក Xaysongkham Hatthaboun សហគ្រិនជនជាតិឡាវម្នាក់កំពុងធ្វើអាជីវកម្មនៅវៀតណាម​សង្ឃឹមថានឹងមានវេទិកា ដើម្បីចែករំលែកនូវគំរូ​ធ្វើអាជីវកម្ម​រវាងប្រទេសទាំងពីរ​។ គាត់ក៏សង្ឃឹមថា សម្ព័ន្ធអង្គការមិត្តភាពវៀតណាមនិងអង្គការសមាជិកនឹងលើកកម្ពស់​សកម្មភាពចែករំលែកសង្គមរវាងយុវជននៃប្រទេសទាំងពីរ។ ជំរុញការជួបប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននិងប្រជាជន ​នៃប្រទេសទាំងពីរ​ដែល​ក្លាយទៅជាវេទិកា​សម្រាប់អ្នកដើម្បីចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ចាប់ពីនេះដកមេរៀន ដើម្បី​ដោះស្រាយបញ្ហានៅក្នុងជីវិត./.

(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll