មហោស្រពមិត្តភាពប្រជាជនវៀតណាម - ឥណ្ឌា៖ សាមគ្គីភាព ១២ ឆ្នាំការគាំទ្រគ្នាទៅវិញទៅមក

13:11 2019/08/13

យុគសម័យ - លោកស្រីអនុប្រធានរដ្ឋបានកត់សម្គាល់ថា មហោស្រពយមិត្តភាពប្រជាជនវៀតណាម - ឥណ្ឌាបានចូលរួមយ៉ាងសកម្មក្នុងការពង្រឹងការប្រាស្រ័យទាក់ទងមិត្តភាពរវាងប្រជាជនវៀតណាមនិងប្រជាជនឥណ្ឌា។ ទន្ទឹមនឹងនេះក៏រួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

មហោស្រពមិត្តភាពប្រជាជនវៀតណាម - ឥណ្ឌា៖ សាមគ្គីភាព ១២ ឆ្នាំការគាំទ្រគ្នាទៅវិញទៅមក
អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បានទទួលជួបគណៈប្រតិភូប្រជាជនឥណ្ឌាដឹកនាំដោយលោក Pallab Sengupta

នារសៀលថ្ងៃទី ១២ ខែសីហា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បានទទួលជួបគណៈប្រតិភូប្រជាជនឥណ្ឌាដឹកនាំដោយលោក Pallab Sengupta សមាជិកការិយាល័យនយោបាយនៃបក្សកុម្មុយនីស្តឥណ្ឌា អគ្គលេខាធិការអង្គការសន្តិភាពនិងសាមគ្គីភាពឥណ្ឌាប ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាមនិងចូលរួមមហោស្រពមិត្តភាពវៀតណាម - ឥណ្ឌាលើកទី ១០  ។

មហោស្រពនៅប្រទេសវៀតណាមធ្វើឡើងក្នុងឱកាសដែលឥណ្ឌាត្រៀមប្រារព្ធខួបឯករាជ្យ ៧២ ឆ្នាំនៃសាធារណរដ្ឋឥណ្ឌា (១៥ សីហា ១៩៤៧ - ១៥ សីហា ២០១៩) ហើយវៀតណាមរៀបចំដើម្បីអបអរសាទរខួបលើកទី ៧៤ នៃបដិវត្តខែសីហា។ (១៩ សីហា ១៩៤៥ - ១៩ សីហា ២០១៩) និងទិវាជាតិ ២ កញ្ញា។

លោកស្រីអនុប្រធានរដ្ឋបានបានសូមជូនពរដល់គណៈប្រតិភូឥណ្ឌានិងឲ្យដឹងថាលោក Pallab Sengupta គឺជាអ្នកដែលបានផ្តួចផ្តើមគំនិតនិងភ្ជាប់ទៅនឹងការរៀបចំពិធីបុណ្យនេះចាប់ពីថ្ងៃដំបូង។ លោកស្រីអនុប្រធានរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមនោសញ្ចេតនារបស់លោក Pallab Senguptas សម្រាប់វៀតណាម និងការខិតខំប្រឹងប្រែងដ៏អស់ពីសមត្ថភាពក្នុងការរៀបចំពិធីបុណ្យមិត្តភាពប្រជាជនវៀតណាម- ឥណ្ឌា ក្នុងរយៈពេល ១២ ឆ្នាំកន្លងមក។

បក្សរដ្ឋាភិបាលនិងប្រជាជនវៀតណាមចងចាំជានិច្ចនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមនោសញ្ចេតនានិងការគាំទ្រដ៏កក់ក្តៅរបស់ថ្នាក់ដឹកនាំនិងប្រជាជនឥណ្ឌាចំពោះបុព្វហេតុប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់សត្រូវខាងក្រៅនិងរំដោះប្រទេសជាតិពីមុននិងក្នុងការកសាងនិងការការពារប្រទេសរបស់ប្រជាជនវៀតណាមនាពេលនេះ។

សម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍដ៏ទូលំទូលាយនៃទំនាក់ទំនងមិត្តភាពវៀតណាម - ឥណ្ឌា លោកស្រីអនុប្រធានរដ្ឋបានសង្កត់ធ្ងន់ថាប្រទេសទាំងពីរបានក្លាយជាដៃគូយុទ្ធសាស្រ្តជាផ្លូវការក្នុងឆ្នាំ ២០០៧ ហើយបានធ្វើឲ្យប្រសើឡើងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០១៦។ គ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សន្តិសុខ ការពារជាតិ វិទ្យាសាស្ត្រ អប់រំ វប្បធម៌ ទេសចរណ៍ កសិកម្ម បានអភិវឌ្ឍន៍លឿននិងស៊ីជម្រៅ។

អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ថ្លែងក្នុងជំនួប

ជាពិសេស លោកស្រីអនុប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សកម្មភាពប្រាស្រ័យទាក់ទងប្រជាជនក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរនិងអបអរសាទរចំពោះសមាគមមិត្តភាពវៀតណាម - ឥណ្ឌានិងអង្គការសន្តិភាពនិងសាមគ្គីឥណ្ឌាបានរៀបចំពិធីបុណ្យចំនួន ៩ ប្រកបដោយជោគជ័យ។ សកម្មភាពនេះរួមចំណែកជាវិជ្ជមានដល់ការពង្រឹងការប្រាស្រ័យទាក់ទងមិត្តភាពរវាងប្រជាជនវៀតណាមនិងប្រជាជនឥណ្ឌាទន្ទឹមនឹងការរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

លោកស្រីអនុប្រធានរដ្ឋសង្ឃឹមថាសហព័ន្ធអង្គការមិត្តភាពវៀតណាម សមាគមមិត្តភាពវៀតណាម - ឥណ្ឌា និងអង្គការសន្តិភាពសាមគ្គីឥណ្ឌាទាំងអស់នឹងបន្តលើកកម្ពស់សមិទ្ធិផលដែលសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក រួមចំណែកបន្ថែមទៀតក្នុងការអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ឥណ្ឌានិងធ្វើឱ្យទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការវៀតណាម - ឥណ្ឌាពង្រឹងនិងអភិវឌ្ឍឥតឈប់ឈរ។

លោក Pallab បានថ្លែងអំណរគុណដល់លោកស្រីអនុប្រធានរដ្ឋដែលបានផ្តល់ពាក្យល្អ ៗ ដល់អង្គការសន្តិភាពនិងសាមគ្គីភាពឥណ្ឌា ហើយនៅក្នុងជំនួបនេះ លោក Pallab បានបញ្ជាក់ថាទោះបីមេដឹកនាំឥប្រទេសឥណ្ឌាបានឆ្លងកាត់ភាពជាអ្នកដឹកនាំជាច្រើនប៉ុន្តែមានរឿងមួយ មិនដែលផ្លាស់ប្តូរទេគឺជាមនោសញ្ចេតនារបស់ឥណ្ឌាសម្រាប់វៀតណាម។

លោក Pallab Sengupta លើកឡើងថាទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរមិនទាន់ឆ្លើយតបនឹងការរំពឹងទុកនោះទេ ហើយលោក Pallab សង្ឃឹមថា ប្រទេសទាំងពីរនឹងមានសកម្មភាពប្រាស្រ័យទាក់ទងមិត្តភាពប្រកបដោយអត្ថន័យថែមទៀតក្នុងរយៈពេលខាងមុខនេះ។ លោកជឿជាក់ថាសកម្មភាពប្រាស្រ័យប្រជាជននឹងត្រូវបានពិភាក្សាដោយថ្នាក់ដឹកនាំនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមនិងសមាគមមិត្តភាពវៀតណាម - ឥណ្ឌាដើម្បីអនុវត្តប្រកបដោយលទ្ធផលល្អបំផុត។

លោក Pallab ក៏បានបញ្ជាក់ផងដែរថាលោកនិងសមាជិកនៃអង្គការសន្តិភាពនិងសាមគ្គីភាពឥណ្ឌានឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរជាពិសេសផ្តោតលើកាប្រាស្រ័យទាក់ទងប្រជាជន៕

(យោងតាម thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll