មូលនិធិ Temasek នៃប្រទេសសិង្ហបុរីបានប្រគល់ម៉ាស៊ីន​ជំនួយ​ការ​ដក​ដង្ហើម ចំនួន ១០ គ្រឿងដល់ប្រទេស វៀតណាម

16:09 2020/03/30

យុគសម័យ - នាថ្ងៃទី ២៩ ខែមីនាមូលនិធិ Temasek (Temasek Foundation International) របស់សឹង្ហបូរី បានប្រគល់ម៉ាស៊ីន​ជំនួយ​ការ​ដក​ដង្ហើម ចំនួន ១០ គ្រឿងដើម្បីជួយឧបត្ថម្ភវៀតណាម ក្នុងការព្យាបាល អ្នកជម្ងឺឆ្លងកូវីដ១៩ (COVID-19)។

មូលនិធិ Temasek នៃប្រទេសសិង្ហបុរីបានប្រគល់ម៉ាស៊ីន​ជំនួយ​ការ​ដក​ដង្ហើម ចំនួន ១០ គ្រឿងដល់ប្រទេស វៀតណាម
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរី លោកស្រី Tao Thi Thanh Huong និងតំណាងមូលនិធី Temasek 

ក្នុងនាមរដ្ឋាភិបាលវៀតណាម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរី លោកស្រី Tao Thi Thanh Huong បានទទួលនិងថ្លែងអំណរគុណចំពោះមូលនិធិ Temasek សម្រាប់អំណោយ ដ៏មានអត្ថន័យនេះ។ លោកស្រីឯកអគ្គរដ្ឋទូត Tao Thi Thanh Huong បានអះអាងថាលោកស្រី នឹងបន្តគាំទ្រនិង សម្របសម្រួលជាមួយ Temasek ដើម្បីក្លាយទៅជាស្ពានតភ្ជាប់ទំនាក់ទំនង និងជំរុញការផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជននិងកិច្ចសហប្រតិបត្តិការលើវិស័យនានា ដែល Temasek ចាប់អារម្មណ៍ នាពេលអនាគតផងដែរ។

ទិដ្ឋភាពនៃពិធី

គួរបញ្ជាក់ផងដែរថាមូលនិធិ Temasek ត្រូវបានបង្កើតឡើងនាឆ្នាំ ២០០៧ ដោយក្រុមហ៊ុនវិនិយោគ Temasek របស់សិង្ហបុរី ។ នេះជាអង្គការ សប្បុរសធម៌មិនរកប្រាក់ចំណេញដែលជំនាញផ្តល់ជំនួយ ឧបត្ថម្ភនិងគាំទ្រ កម្មវិធីកសាងសមត្ថភាពនៅក្នុងសហគមន៍អាស៊ីនិងជុំវិញពិភពលោក រួមទាំង ក្នុងវិស័យសុខាភិបាល អប់រំ រដ្ឋបាលសាធារណៈ ការគ្រប់គ្រងទីក្រុងនិងការឆ្លើយតបនឹងគ្រោះមហន្តរាយផងដែរ។ នាពេលខាងមុខ មូលនិធិ Temasek នឹងបន្តផ្គត់ផ្គង់ម៉ាស៊ីនផ្តល់អុកស៊ីសែនចំនួន ១០គ្រឿង សម្រាប់ទីក្រុងហាណូយ និង ១០ គ្រឿងទៀត សម្រាប់ទីក្រុងហូជីមិញផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baoquocte.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll