សហគមន៍ជនជាតិវៀតណាមនៅសាធារណរដ្ឋឆែកបានកាត់ដេរម៉ាស់ចំនួន ៦០០០ ដែលបរិច្ចាកដល់ប្រទេសសាមី ដើម្បីបង្ការនិងទប់ទល់នឹងជំងឺ Covid-19។

16:43 2020/03/25

យុគសម័យ- នាពេលថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយរបស់ឆែកដូចជា Lidovky, Romea ... បានចុះផ្សាយព័ត៌មានអំពី សហគមន៍ជនជាតិវៀតណាមនៅសាធារណរដ្ឋឆែកមានសកម្មភាពសប្បុរសធម៌ជាច្រើននិងបង្ហាញសាមគ្គីភាពជាមួយប្រជាជន នៅប្រទេសសាមីក្នុងការបង្ការនិងទប់ទល់នឹងជំងឺ Covid-19 ។

សហគមន៍ជនជាតិវៀតណាមនៅសាធារណរដ្ឋឆែកបានកាត់ដេរម៉ាស់ចំនួន ៦០០០ ដែលបរិច្ចាកដល់ប្រទេសសាមី  ដើម្បីបង្ការនិងទប់ទល់នឹងជំងឺ Covid-19។

អ្នកតំណាងសហគមន៍ជនជាតិវៀតណាមនៅសាធារណរដ្ឋឆែកប្រគល់ម៉ាស់ជូនដល់អភិបាលទីរួមស្រុក Vestec (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ក្នុងបរិបទដែល Covid-19 កំពុងរីករាលដាលកាន់តែខ្លាំង ម៉ាស់​និង​ឧបករណ៍ធ្វើតេស្ត​ទទួលលទ្ធផល​ឆាប់រហ័សដែល មិនត្រូវបានរៀបចំនិងឆ្លើយតបទាន់ពេលវេលាទេ។ ស្ថាប័ន​អង្គភាពឆែកជាច្រើន បម្រើការបង្ការការរីករាលដាលនៃជំងឺនេះដូចជា មន្ទីរពេទ្យ ​ប៉ូលីស​និងសេវា​ជួយសង្គ្រោះបន្ទាន់​មិនទាន់បាន​ផ្តល់​ឱ្យនូវឧបករណ៍វេជ្ជសាស្ត្រចាំបាច់គ្រប់គ្រាន់ទេ។

ដោយប្រឈមមុខនឹងតម្រូវការនេះរួមជាមួយប្រជាជននៃប្រទេសសាមី ជនជាតិវៀតណាមជាច្រើននាក់​នៅសាធារណរដ្ឋឆែក​បាន​កៀរគរម៉ាស៊ីនដេរ ទិញក្រណាត់​ ហើយ​កាត់ដេរ​ ដើម្បី​បរិច្ចាគម៉ាស់ជូន​ដល់អ្នកដែលមានតំរូវការ។ ហាងលក់ម្ហូបរបស់ជនជាតិ​វៀតណាមជាច្រើនក៏បង្ហាញសាមគ្គីភាព ដោយផ្តល់កាហ្វេ តែ​និងអាហារសម្រន់​ដោយឥតគិតថ្លៃ​ដល់​អ្នកជំនាញផ្នែកសុខភិបាលនិងកម្លាំងជួយសង្គ្រោះបន្ទាន់ និង​ប៉ូលីសឆែក។

រហូតមកដល់ពេលនេះ ជនជាតិវៀតណាមនៅតាមតំបន់ជាច្រើននៃសាធារណរដ្ឋឆែកបានបរិច្ចាក​ដល់​ប្រទេស​សាមី​ ក្នុងការបង្ការ​និងទប់ទល់នឹង​ជំងឺ Covid-19  ដូចជា ការបរិច្ចាក​ម៉ាស់​និង​ស្រោមដៃចំនួន ៦.០០០ ជូនដល់អាជ្ញាធរ​ Vyssi Brod និង Cesky Krumlov។ ម៉ាស់រាប់រយ​ត្រូវបានចែកចាយទៅ​ដល់អាជ្ញាធរ​កងកម្លាំងប៉ូលីស នៅ Ricany, Vectek, មន្ទីរពេទ្យនៅ Znojmo ឬមន្ទីរពេទ្យ Motol នៅ Prague ។

លើសពីនេះទៀត ដើម្បីជួយដល់ជនជាតិវៀតណាម​ដែល​មិនចេះ​ភាសាឆេកជាច្រើន សហគមន៍​ជនជាតិវៀតណាម​បាន​បង្កើត​ឡើង​គេហទំព័រមួយគឺ covidinfo ដើម្បីជូនដំណឹងជាបន្ទាន់​នូវស្ថានភាពជំងឺដល់ប្រជាជនវៀតណាមនិងអំពាវនាវមនុស្សរាប់សិបនាក់នៅទូទាំងប្រទេសឆេកជួយបកប្រែ​សម្រាប់​ប្រជាជន​ដែលមិនចេះភាសាឆេកក្នុងអំឡុងពេលជំងឺ Covid-19 រីករាលដា ល ។

សមាគមនិសិត្សវៀតណាម រៀនសូត្រ​នៅ​សាធារណឆេក​​កំពុង​ផ្សំទឹក​សម្លាប់មេរោគ​ជូនដល់សហគមន៍។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មាន)​

ដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺនេះជនជាតិវៀតណាមនៅសាធារណរដ្ឋឆែកបាន​អនុវត្តន៍​យ៉ាង​ម៉ឹងម៉ាត់​ តាំងពីដំបូង​មក​ជនជាតិវៀតណាមបានទិញឧបករណ៍បង្ការដូចជា ម៉ាស់ឬទឹក​សម្លប់​មេរោគ។ មនុស្សមួយចំនួន​​លុបចោល​ការធ្វើដំណើរ​តាម​ជើង​ហោះហើរ​ត្រឡប់ទៅប្រទេសវៀតណាមវិញ ​ដោយសារ​ពួកគេ​មានការព្រួយបារម្ភអំពីការឆ្លងមេរោគ​ នៅឯព្រលាន​យន្តហោះ​។ នាពេលបច្ចុប្បន្ននេះប្រជាជនវៀតណាមក៏មានការព្រួយបារម្ភចំពោះការឆ្លងវីរុស Sar- Cov2 ពីប្រជាជនឆែក ពីព្រោះ ជនជាតិ ឆេកជាច្រើនមិនបានពាក់ម៉ាស់./.
(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll