សមាគមវៀតណាមនៅបារាំងបានឧបត្ថម្ភថវិកាចំនួន ១២,០០០ អឺរ៉ូ ក្នុងដំណាក់កាលទី ២ ដើម្បីជួយវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19

20:44 2020/04/30

យុគសម័យ - សមាគមវៀតណាមនៅបារាំង (UGVF) បានអំពាវនាវឱ្យប្រជាជនវៀតណាមដែលកំពុងរស់នៅនៅបារាំងនិងមិត្តភក្តិគាំទ្រជនរួមជាតិវៀតណាមដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ដោយលើកចំនួនសរុបឡើងដល់ ១២.០០០ អឺរ៉ូ។

សមាគមវៀតណាមនៅបារាំងបានឧបត្ថម្ភថវិកាចំនួន ១២,០០០ អឺរ៉ូ ក្នុងដំណាក់កាលទី ២ ដើម្បីជួយវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19

ការអំពាវនាវរបស់អាណិកជនវៀតណាមនៅបារាំង (រូប៖ UVGF)

UGVF បានសម្រេចចិត្តបញ្ជូនប្រាក់បន្ទាន់លើកដំបូងចំនួន ៥,០០០ អឺរ៉ូនៅដើមខែមេសាកន្លងមក។ ទន្ទឹមនឹងនេះ សមាគមនេះបានបន្តអំពាវនាវឱ្យអាណិកជនវៀតណាមដើម្បីបរិច្ចាគបន្តជួយគាំទ្រដល់កិច្ចការបង្ការនិងទប់ស្កាត់នឹង ជំងឺរាតត្បាត COVID-19 នៅវៀតណាម។

ដើម្បីឆ្លើយតបទៅនឹងការអំពពាវនាវនេះ អាណិកជនចំនួន ១១៥ នាក់ បានចូលរួមវិភាគទានប្រាក់ចំនួន ៧.០០០ អឺរ៉ូ។ សមាគមបានបញ្ជូនដល់គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមនូវប្រាក់ចំនួនទាំងនេះ ហើយលើកប្រាក់ចំនួនសរុបដល់ ១២.០០០ អឺរ៉ូ។

ក្នុងលិខិតផ្ញើជូនគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ប្រធាន UGVP លោក Vuong Huu Nhan បានអះអាងថា៖ “ទោះបីមានលក្ខខណ្ឌនិងសមត្ថភាពមានកំណត់ បងប្អូនប្រជាជនក្នុងសមាគមមានបំណងចង់បង្ហាញសាមគ្គីភាពជាមួយប្រជាជននៅក្នុងប្រទេសដើម្បីប្រឆាំងនឹងជំងឺរាតត្បាត។ ទន្ទឹមនឹងនោះ សង្ឃឹមថា រដ្ឋាភិបាលនិងប្រជាជនវៀតណាមនឹងបញ្ចប់ជំងឺរាតត្បាតនិងឈានដល់ដំណាក់កាលនៃការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញ។”

ដើម្បីទទូលជ្រោមជ្រែងនឹងការអំពាវនាវរបស់នាយករដ្ឋមន្រ្តីឱ្យមាន “សាមគ្គីភាពនិងការស្រឡាញ់គ្នាទៅវិញទៅមក” ស្តីពីការបង្ការនិងទប់ស្កាត់នឹង Covid-19 អាណិកជនវៀតណាមនៅបារាំងនិយាយដោយឡែកនិងនៅបរទេសនិយាយរួមបានធ្វើបានល្អប្រសើរនូវប្រពៃណីនៃការភ្ជាប់ទៅនឹងមាតុភូមិ ទឹកដីរបស់ប្រជាជនវៀតណាមដែលរស់នៅឆ្ងាយពីស្រុកកំណើត ព្រមជាមួយគ្នានេះ បង្ហាញថាអាណិកជនវៀតណាមតែងតែជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃប្រជាជាតិវៀតណាម៕

(បកបប្រែដោយសាមេត)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll