សមាគមមិត្តភាពវៀតណាម - ណាហ្គាសាគីបានបរិច្ចាគម៉ាសចំនួនជាង ៤០០០ ដល់ខេត្តណាហ្គាសាគី

14:33 2020/05/15

យុគសម័យ - នាពេលថ្មីៗនេះ សមាគមមិត្តភាពវៀតណាម - ណាហ្គាសាគីក្រោមសមាគមមិត្តភាពវៀតណាម - ជប៉ុននៅទីក្រុងហូជីមិញបានប្រគល់ម៉ាសចំនួន ៤.០៥០ ដល់ខេត្តណាហ្គាសាគីរបស់ជប៉ុនដើម្បីប្រឆាំងនឹងជំងឺរាតត្បាត COVID-19

សមាគមមិត្តភាពវៀតណាម - ណាហ្គាសាគីបានបរិច្ចាគម៉ាសចំនួនជាង ៤០០០ ដល់ខេត្តណាហ្គាសាគី

កាសែតជប៉ុនបានរាយការណ៍ពីសកម្មភាពបរិច្ចាគម៉ាសដល់ខេត្តណាហ្គាសាគីនៃសមាគមមិត្តភាពវៀតណាម - ណាហ្គាសាគី។

នៅពេលដែលបានដឹងព័ត៌មានអំពីករណីឆ្លងថ្មី COVID-19 នៃណាហ្គាសាគី ជាពិសេសពីកប៉ាល់ទេសចរណ៍ Costa Atlantica សមាគមមិត្តភាពវៀតណាម - ណាហ្គាសាគីរួមទាំងបុគ្គលដែលបានសិក្សានិងធ្វើការនៅណាហ្គាសាគីបានអំពាវនាវឱ្យចលនានិងបរិច្ចាគដើម្បីជួយគាំទ្រឱ្យប្រជាជនប្រទេសជាមិត្ត ជំនះជំងឺរាតត្បាតសកលនេះ។

 

ចំនួនម៉ាស់ត្រូវបានចលនាពីសមាជិកដែលបានរស់នៅ សិក្សានិងធ្វើការនៅខេត្តណាហ្គាសាគីប្រទេសជប៉ុន។

ទោះបីនេះជាអំណោយបន្តិចបន្តួចក៏ដោយសកម្មភាពនេះបានបង្ហាញពីទឹកចិត្តយ៉ាងថ្លៃថ្នូររបស់ប្រជាជនវៀតណាម។

ទិដ្ឋភាពនៃពិធីប្រគល់ម៉ាស

ម៉ាសទាំងអស់ចំនួន ៤.០៥០ ត្រូវបានដឹកជញ្ជូនទៅកាន់ខេត្តណាហ្គាសាគី។ តំណាងខេត្តក៏បានរៀបចំពិធីប្រគល់ម៉ាសនៅការិយាល័យខេត្តណាហ្គាសាគី សំដៅថ្លែងអំណរគុណដល់សមាជិកនៃសមាគមមិត្តភាពវៀតណាម - ណាហ្គាសាគីផងដែរ។

 

អំណោយម៉ាស់សំដៅបង្ហាញពីស្មារតីសាមគ្គីភាពយ៉ាងថ្លៃថ្នូររបស់វៀតណាមជាមួយមិត្តអន្តរជាតិនៅពេលមានការលំបាក។

(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll