ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុបានចាប់ផ្តើមផ្តល់អំណោយដើម្បីគាំទ្រដល់ប្រជាជនដែលលិចទឹកនៅភាគកណ្តាលប្រទេសវៀតណាម

11:40 2020/10/24

យុគសម័យ - នារសៀលថ្ងៃទី ២១ ខែតុលា អគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ (កម្ពុជា) បានរៀបចំពិធីរៃអង្គាសប្រាក់ដើម្បីគាំទ្រដល់ប្រជាជននៅតំបន់ភាគកណ្តាលវៀតណាមឲ្យជៀសផុតពីផលវិបាកនៃទឹកជំនន់។

ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុបានចាប់ផ្តើមផ្តល់អំណោយដើម្បីគាំទ្រដល់ប្រជាជនដែលលិចទឹកនៅភាគកណ្តាលប្រទេសវៀតណាម
ពិធីរៃអង្គាសទឹកប្រាក់ជួយឧបត្ថម្ភជនរួមជាតិនៅភាគកណ្ដាលវៀតណាមរបស់ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ

នាថ្ងៃទី ២១ ខេតុលា ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅ ខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា (ទទួលបន្ទុកកុងស៊ុលនិងកិច្ចការបរទេសនៅ ៦ ខេត្តភាគនិរតីនៃប្រទេសកម្ពុជា រួមមានខេត្តព្រះសីហនុ កំពត កែប កោះកុង កំពង់ស្ពឺ និងតាកែវ) បានរៀបចំពិធីរៃអង្គាសទឹកប្រាក់ជួយឧបត្ថម្ភជនរួមជាតិនៅភាគកណ្ដាលវៀតណាមដើម្បីជំនះពុះពារលើផលវិបាកដោយសារជំនន់ទឹកភ្លៀងបណ្ដាលឡើង។ 

ថ្លែងក្នុងពិធីនេះ លោកអគ្គកុងស៊ុល Vu Ngoc Ly បានសង្កត់ធ្ងន់ថា៖ ជាងពេលណាៗទាំងអស់ប្រជាជននៅតាមបណ្តាខេត្តភាគកណ្តាលកំពុងត្រូវការនូវជំនួយគាំទ្រពីគ្រប់តំបន់នៃប្រទេសក៏ដូចជាពីសហគមន៍វៀតណាមនៅឯបរទេសរួមទាំងសហគមន៍ដែលរស់នៅក្នុងប្រទេសកម្ពុជា។ក្នុងឱកាសនេះដែរអគ្គកុងស៊ុលបានអំពាវនាវដល់ប្រជាជនលើកកម្ពស់ប្រពៃណីនៃការស្រឡាញ់គ្នាទៅវិញទៅមកនាដើម្បីរួមរស់ជាមួយគ្នាទាំងការបរិច្ចាគសម្ភារៈនិងស្មារតីដើម្បីបញ្ជូនទៅប្រជាជននៅខេត្តនានានៅភាគកណ្តាល វៀតណាម ប្រកបដោយភាពជាក់ស្តែងនិងប្រសិទ្ធភាពខ្ពស់ផងដែរ៕

(ប្រភពព័ត៌មាន: vov)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll