ស្ថានអគ្គកុងស៊ុលនៅខេត្តព្រះសីហនុរួមដំណើរជាមួយបងប្អូនជនជាតិវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ការនិងទប់ទល់នឹងជំងឺ Covid-19

14:33 2020/03/26

យុគសម័យ-លោក Vu Ngoc Ly អគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ (កម្ពុជា) ទទួលបន្ទុកខេត្តចំនួន ៦ នៅភាគនិរតី (តំបន់កុងស៊ុល) នៃប្រទេសកម្ពុជា បានមានប្រសាសន៍ ថា នៅពេលដែលការរីករាលដាលនៃជំងឺ Covid-19 វិវឌ្ឍយ៉ាងស្មុគស្មាញអគ្គកុងស៊ុលមានសកម្មភាពទាន់ពេលវេលានិងសហការយ៉ាងជិតស្និទ្ធិជាមួយបងប្អូនជនជាតិវៀតណាម នៅទីនេះ ដើម្បីបង្ការនិងទប់ទល់នឹងជំងឺ Covid-19។

ស្ថានអគ្គកុងស៊ុលនៅខេត្តព្រះសីហនុរួមដំណើរជាមួយបងប្អូនជនជាតិវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ការនិងទប់ទល់នឹងជំងឺ Covid-19

លោកអគ្គកុងស៊ុល  Vu Ngoc Ly ។ (រូបថត៖ អគ្គកុងស៊ុលវៀតណាមនៅខេត្តព្រះសីហនុ)

យោងតាមក្រសួងសុខាភិបាលកម្ពុជារហូតមកដល់ម៉ោង ១៤ : ០០ ថ្ងៃទី ២៥ ខែមីនា) នៅកម្ពុជាមានករណីវិជ្ជមានជាមួយវីរុស SARS-CoV-2 ចំនួន ៩៣ ករណី ហើយចំនួនករណីផ្ទុក​វីរុសនេះត្រូវបាន​គេប៉ាន់ស្មាន​ នឹងកើនឡើង​នៅ​ប៉ុន្មានថ្ងៃខាងមុខនេះ។ នៅក្នុងខេត្តចំនួន ៦ ស្តិតក្នុងតំបន់​កុងស៊ុល​​​នៃ​អគ្គកុងស៊ុលខេត្តព្រះសីហនុ បានរកឃើញករណីឆ្លងវីរុស SARS-CoV-2 ចំនួន ៣៦ ករណី។

ភ្លាមៗបន្ទាប់ពីរកឃើញករណីវិជ្ជមានជាមួយវីរុស SARS-CoV-2 ចំនួន ៣៣ រួមមាន ភ្ញៀវទេសចរបារាំងចំនួន៣១ នាក់ និងអ្នកមគ្គុទេសទេសចរណ៍កម្ពុជា ២ នាក់ នៅថ្ងៃទី ២២ ខែមីនា​ អាជ្ញាធរនៃខេត្តព្រះសីហនុ​បានបញ្ជាឲ្យ​បិទ​សណ្ឋាគារដែលជាកន្លែងអ្នកទេសចរបារាំងធ្លាប់ស្នាក់នៅ។ ថែមទាំង បាញ់ថ្នាំ​សម្លាប់​មេរោគ នៅគ្រប់ទីកន្លែងដែលមានមនុស្សប្រមូលផ្តុំយ៉ាង​ច្រើនកុះករ​ នៅ​ក្នុង​ទីក្រុង។ ផ្សារទំនើបនិងភោជនីយដ្ឋានធំ ៗ នៅក្រុងព្រះសីហនុ​សុទ្ធតែ​ បិទជាបណ្តោះអាសន្ន ចាប់តាំងពីថ្ងៃទី ២៣ ខែមីនា។

អភិបាលខេត្តព្រះសីហនុ លោក  គួច ចំរើន នៅយប់ថ្ងៃទី ២២ ខែមីនា​នេះក៏បានស្នើដល់ចៅសង្កាត់និងមេភូមិ ទូទាំងខេត្ត​ មានការគ្រប់គ្រង​យ៉ាងតឹងរឹងចំពោះ ពលរដ្ឋខ្មែរដែលទើបត្រឡ​ប់មកពីប្រទេសថៃ​ដែលជាប្រទេសមានអត្រាឆ្លងវីរុស SARS-CoV-2 មានកំរិតខ្ពស់ (គិតត្រឹមថ្ងៃទី ២៤ ខែមីនា ថៃមានករណីវិជ្ជាមាននឹង វីរុស SARS-CoV-2 ចំនួន ៨២៧ ករណី) ។ អជ្ញាធរនៃខេត្តចំនួន ៦ ក្នុង​តំបន់កុងស៊ុល ក៏បានពង្រឹងការឃោសនា​អំពី វិធានការការពារជំងឺឆ្លង Covid-19 ផងដែរ។

ដើម្បីស្វែងយល់ពីស្ថានភាពរបស់បងប្អូនជនជាតិវៀតណាម នៅតំបន់​កុងស៊ុល​ អគ្គកុងស៊ុល​បានបង្កើតក្រុមការងារមួយដែល​ទាក់ទង​យ៉ាងជិតស្និទ្ធ​ជាមួយប្រធាននៃបណ្តាសមាគមខ្មែរ - វៀតណាម នៅខេត្តចំនួន ៦ (តាមរយៈ​បង្កើត​ក្រុម​ viber លើទូរស័ព្ទ) ហើយតាមរយៈក្រុមនេះបានឃោសនានិង បញ្ជូន​ពត៌មានថ្មីៗទៅកាន់បងប្អូនជនជាតិវៀតណាម អំពី​ស្ថានភាពនៃការរីករាលដាលនៃជំងឺនេះ​ នៅប្រទេសកម្ពុជា ក៏ដូចជាវិធានការណ៍នៃ​ការបង្ការនិង​ទប់ទល់នឹង​ជំងឺ​រាតត្បាត​ ប្រកបដោយប្រសិទ្ធភាព​ ដែលអគ្គកុងស៊ុល​បាន​ប្រមូលផ្ដុំ​ពីគោលការណ៍ណែនាំរបស់ក្រសួងនិងប្រព័ន្ធផ្សព្វផ្សាយធំ ៗ ជាច្រើន។

ជាសំណាងល្អណាស់ សហគមន៍ជនជាតិវៀតណាម ក្នុង​តំបន់កុងស៊ុល នៃ ស្ថានអគ្គកុស៊ុលមិនទាន់រកឃើញករណីណាឆ្លងឬសង្ស័យផ្ទុកវីរុស SARS-CoV-2 នៅឡើយទេ។ ទោះយ៉ាងណាដូច​ជាសហគមន៍ជនជាតិវៀតណាមនៅ​សកល សហគមន៍ជនជាតិវៀតណាមនៅក្នុង​តំបន់កុងស៊ុល មានការ​ព្រួយបារម្ភ​ចំពោះការរីករាលដាលនៃជំងឺរាតត្បាតនេះ។

លោក អគ្គកុងស៊ុល Vu Ngoc Ly បានប្រគល់អំណោយ​ដល់​ជនជាតិ​វៀតណាម​ក្រីក្រ នៅខេត្តព្រះសីហនុកាល ក្នុង​ឱកាសដើមនិទាឃរដូវ ឆ្នាំ ២០២០ ។ (រូបថត៖ អគ្គកុងស៊ុល)

ចាប់តាំងពីមានការរីករាលដាលនៃជំងឺ Covid-19 នៅក្នុងប្រទេសកម្ពុជា អគ្គកុងស៊ុលតែងតែសហការជាមួយស្ថានទូតវៀតណាម នៅរាជធានីភ្នំពេញ និងអគ្គកុងស៊ុលវៀតណាម នៅខេត្ត បាត់ដំបង​និង​អាជ្ញាធរនៃប្រទេសសាមី​ដើម្បី​ស្វែងយល់យ៉ាងច្បាស់លាស់​និងទាន់ពេលវេលានូវ​ស្ថានភាពវិវឌ្ឍ​ជំងឺ Covid-19 ។ ព្រមទាំង​ប្រគល់​ភារកិច្ចអោយ កម្មាភិបាលនិងបុគ្គលិក​ម្នាក់ៗ​ ដើម្បីទប់ទល់​នឹង​ជំងឺ​នេះ។

សហគមន៍ជនជាតិវៀតណាមក្នុងតំបន់កុងស៊ុលក៏ដូចគ្នាដែរ។  អគ្គកុងស៊ុល​បានបង្កើតបណ្តាញទំនាក់ទំនងរវាងអគ្គកុងស៊ុលនិងប្រធានសមាគម ខ្មែរ - វៀតណាមនៅតាមបណ្តាខេត្ត ក្នុងតំបន់កុងស៊ុល តាមរយៈក្រុម Viber ដូចដែលបានរៀបរាប់ខាងលើ។ ដោយហេតុនេះ​អគ្គកុងស៊ុលបាន​ធ្វើបច្ចុប្បន្នភាពជារៀងរាល់ថ្ងៃ អំពីព័ត៌មាននិងចំណេះដឹង​ជាមូលដ្ឋាននូវ​ជំងឺ  Covid-19​ ក៏ដូចជាវិធានការណ៍បង្ការនិងទប់ទល់នឹង​ជំងឺរាតត្បាតនេះ​។​ក្នុងនោះកត់សំគាល់ថា ប្រជាជនមិនជឿជាក់​លើព័ត៌មាន​ក្រៅផ្លូវការ​ ដែល​បង្កឱ្យមាន​ការរំខានដល់សង្គម ជៀសវាង​ទំនាក់ទំនង​មិនចាំបាច់​​ និង​មិនមក​នៅកន្លែង​ដែលមាន​មនុស្សច្រើន ថែរក្សាអនាម័យ ពាក់ម៉ាសនិងលាងដៃដោយទឹក​សម្លាប់មេរោគ។

ស្ថានអគ្គកុងស៊ុលក៏មានគម្រោងរៀបចំក្រុមបេសកម្មមួយទៅកាន់ខេត្តចំនួន ៦ ក្នុង​តំបន់កុងស៊ុល ​ដើម្បីស្វែងយល់ពីស្ថានភាពរបស់ប្រជាជន​ ណែនាំ​ដោយផ្ទាល់អំពីវិធានការ​បង្ការនិងទប់ទល់​ជំងឺ Covid-19  និង​ផ្តល់​ម៉ាស់ និងអាល់កុល​លាងដៃដោយឥតគិតថ្លៃ ជូនដល់ជនជាតិវៀតណាមក្រី​ក្រ​នៅប្រទេសកម្ពុជា។

អគ្គកុងស៊ុល​ក៏បាន​លើកទឹក​ចិត្ត​បងប្អូនជនជាតិវៀតណាម កុំភ័យស្លន់ស្លោ​មិនស្តាប់ការញុះញង់របស់កងកម្លាំងអាក្រក់ទេ ដែល​ប្រញាប់ប្រញាល់​វិលត្រឡប់មក​ប្រទេសវិញ​នាពេលបច្ចុប្បន្ន​។​ ទន្ទឹមនឹងនេះដែរ​ត្រូវអនុវត្តតាមវិធានការណ៍បង្ការនិងទប់ទល់នឹងជំងឺ Covid-19 នៅ​ក្នុងមូលដ្ឋាន ​និងទាក់ទងជាបន្ទាន់ ជាមួយមន្ទីរពេទ្យក្នុងតំបន់ មណ្ឌលសុខាភិបាលម្រាប់ធ្វើតេស្តនិងព្យាបាល ប្រសិនបើមានអារៈជំងឺ Covid-19 ។ អគ្គគុងស៊ុលបាន​មាន​ផែនការ ហើយ​បានទាក់ទងមន្ទីរពេទ្យក្នុង​ស្រុកមួយចំនួន (នៅខេត្ត An Giang Kien Giang ទីក្រុងHo Chi Minh) និងប៉ុស្តិ៍ការពារព្រំដែនដែលពាក់ព័ន្ធ ដើម្បីស្នើបង្ក​លក្ខខណ្ឌងាយស្រួល​សម្រាប់​បងប្អូនជនជាតិវៀតណាម​វិលត្រឡប់មកស្រុកកំណើតវិញ ដើម្បី​ព្យាបាលក្នុងករណីបន្ទាន់និងចាំបាច់ ./.



Ảnh minh họa
(បកប្រែដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll